Sunghoon 🔝
Jay ⬇️ផ្ដើមរឿងដំបូង បង្ហាញពីអ្នកកម្លោះសង្ហារម្នាក់ដែលមានគ្រប់យ៉ាងទាំងព្រម ទាំងពូកែ ទាំងឆ្លាត ទាំងសង្ហារ បានទាំងសម្រស់ដ៏សង្ហារប្រៀបដូចទេវបុត្រ កម្ពស់ខ្ពស់ស្រឡះដូចតារាម៉ូដែល ព្រមទាំងពូកែកីឡា និងតន្ត្រីផងដែរ
រាងសង្ហារស្លៀកពាក់យ៉ាងសមសួន សមជាអ្នករៀន និងសមជាកូនអ្នកអភិជន ត្បិតតែគេជាកូនអ្នកមាន ប៉ុន្តែគេមិនមែនជាមនុស្សដែលដើរលេងចាយលុយអត់ប្រយោជន៍នោះទេ គេជាមនុស្សមុឺងម៉ាត់ មានទំនួលខុសត្រូវ និងគិតអ្វីដិតដល់ណាស់
គេដើរសម្ដៅចូលក្នុងសកលវិទ្យាល័យដោយឫកពា សមសួន ព្រមជាមួយកាតាបជាប់ស្មារបស់គេដូចជា រាល់ដង ឆ្នាំនេះជាឆ្នាំទី4 ហើយ រៀនចប់ឆ្នាំនេះគេក៏អាចគ្រប់គ្រងក្រុមហ៊ុនជំនួសឪពុករបស់គេបានដែរ ជំនាញដែលគេរៀនគឺ ផ្នែក Business
" សួស្តី~សិស្សច្បង "គេដើរចូលបានបន្តិចនិស្សិត
ម្នាក់ៗក៏បានស្វាគមន៍គេយ៉ាងកក់ក្តៅ ព្រមទាំងឱនគោរពយ៉ាងសមរម្យទៀតផង" សួស្ដី "គេតបវិញដោយសម្លេងធម្មតាៗ រួចឱនគំនាបបន្តិចដើម្បីគួរសមទៅវិញផងដែរ
" សួស្ដី~សិស្សច្បងSunghoon!!គេងលក់ស្រួលដែរទេ? "និស្សិតស្រីម្នាក់ដែលជាសិស្សប្អូនរបស់គេ សួរឡើងទាំងឱនគោរព និងញញឹមពព្រាយផងដែរ
" អ៎ូ~សួស្ដី!!ខ្ញុំគេងលក់ស្រួលធម្មតាទេ អរគុណ " Sunghoonតបវិញដោយញញឹមតិចៗតប ព្រោះ តែពួកគេជាសិស្សច្បង សិស្សប្អូនស្រាប់ អាចថាគេស្និទ្ធស្នាលនឹងសិស្សប្អូនច្រើន
បន្ទាប់មកគេក៏បានដើរចូលទៅកន្លែងរាល់ដងដែលគេចូលចិត្តអង្គុយគឺ នៅក្រោមដើមផ្កាសាគូរ៉ា នៅពីមុខស្រះទឹក
YOU ARE READING
Short Story Jay Bottom🌷
Kısa Hikayeជាប្រភេទរឿងខ្នាតខ្លី ដែលសរសេរដោយFan មិនមែនជារឿងពិតឡើយ! រឿងខ្នាតខ្លី Jay x Others ( សមាជិក Enhypen ) អាចនឹងមានពាក្យមិនសមរម្យក្នុងប្រការណាមួយ បើខុសទាស់ត្រង់ណាសូមមេត្តាខន្តីអភ័យទោសផង🙏🏻 ⚠️Warning⚠️ Smut🔞 Jealousy Kiss ពាក្យមិនសមរម្យ @lyneathh💐