ep8 អោនជិតមុខមាឌតូច20°ភ័យហើយមែនទេ

428 15 0
                                    

Ep8 (ចាក់អេ😃)

+Jeon Home
ឡានបានបើកដល់មុខ ភូមិគ្រឹះរបស់jeon
មាឌធំគេក៏មិនចាំយូរ ចេញពីឡានភ្លាម បានដើរមកទ្វាឡានម្ខាងទៀត ហើយក៏បើកទ្វាទាញអ្នកកំលោះតូចtaeចេញពីឡានភ្លាមៗ ដោយកំលាំងដៃមាឌធំធ្វើអោយtaehyung ទន់ជើង🥺ដួលងើបមិនរួចទេ។

jeonឃើញបែបហ្នឹង គេក៏ចាប់ក្រសោបរាងតូចបី ដើរចូលទៅក្នុងភូមិគ្រឹះរបស់គេ អ្នកបំរើនៅខាងក្នុងផ្ទះបានស្ទុះរត់ចេញមកទទួលមេ នៅខាងមុខទ្វាផ្ទះ ពួកគេអោនគោរពម្ចាស់ គ្មានអ្នកណាហ៊ានងើបមើលមុខjeonនោះទេ😞
<<លោកម្ចាស់>>

Jeonនិយាយទៅកាន់កូនចៅរបស់គេទាំងទឹកមុខមាំ
ពោរពេញទៅដោយអំណាចដាក់កូនចៅ😈និងសម្លេងត្រជាក់ស្រិបដូចទឹកកក
<<អឹម! រៀបចំបន្ទប់រួចហើយរីនៅ>>

<<រួចរាល់ហើយលោកម្ចាស់>>

<< ល្អ ..>>។

Jeonបានបីរាងតូច ឡើងទៅខាងលើផ្ទះដ៏ធំ សំដៅទៅបន្ទប់របស់គេ ទៅដល់ក្នុងបន្ទប់ដ៏ធំពោពេញដោយ ភាពប្រណិត របស់របរទំនើបៗ កំរាលពូកដ៏ទន់រលោងៗមាឌធំបានដើរដល់ក្បែរគ្រែ គេបានដាក់រាងតូចនៅលើពូក ថ្នមៗរួចគេក៏ទាញជើងtaehyungមកមើល
<<មើល!..ជើងមួយណាដួលមិញនិង!?>>🤨

Taehyung គេក៏លើកជើងអោយjeonមើល😰
កជើងរបស់អ្នកកំលោះតូចឡើងក្រហមឆេះ jeonគេនិយាយទាំងលួចញញឹមចុងមាត់តិចៗ ព្រោះអស់សំណើចនិងរាងតូច
<<ភ័យមែនទេ!..😏 មើលចុះរាងតូចសោះគ្រាន់តែងើបដើរក៏មិនកើតដែរ >>

<<លោក !..🥺ហុឹម!មកពីលោក >>
taehyungគេឈឺជើងពេក គេនៅមិនស្ងៀមធ្វើអោយមាឌធំចាប់ជើងគេជាប់<<ហ្អាស៎!...វាឈឺណាស់ ថ្នមដៃតិចមិនបានទេលោក>>

<< នៅអោយស្ងៀមកុំរើ បើដឹងថាវាឈឺ........(jeonងើបឈរ)ខ្ញុំទៅយកប្រអប់ថ្នាំនៅខាងក្រោម...នៅចាំត្រង់ហ្នឹងហើយ🤨>>។

Jeonចេញពីបន្ទប់ទៅយកប្រអប់ថ្នាំបាត់ taeនេះភ្នែកដាល់ មើលជុំវិញក្នុងបន្ទប់ រួចហើយក៏គិតក្នុងចិត្ត(<<ផ្ទះនេះធំណាស់ ខ្ញុំគួតែចាប់ផ្ដើមពីណាទៅណាមុនទៅ>>)😒។

មួយសន្ទុះក្រោយJeonគេក៏យកប្រអប់ថ្នាំមកព្យាបាលជើងមាឌតូច <<មោះ! ហុចជើងខ្ញុំរំបង់អោយ >>

បំលែងកាយ ប្រែស្នេហ៍ 🖤🤍 (BL)Where stories live. Discover now