Ep23 ខ្ញុំនិងកំដរធ្វើជាjeonទី2ចុះ

208 13 2
                                    

Ep23
+មុនពេលមានវត្តមានjungkook
    សហរដ្ឋអាមេរិក ក្រោយពេលកើតហេតុ ក្នុងមន្ទីរពេទ្យ ដ៏ល្បីល្បាញនៅUSA ។
បន្ទប់ពេទ្យVIP រាងកាយពេញកំលាំង កំពុងសន្លប់ស្តូកស្តឹង នៅលើកគ្រែ ពេទ្យ។ ភ្នែកតឹងៗ ព្រឹងបើកមើល បរិយាកាសជុំវិញខ្លួន ម្នាក់ដែលអង្គុយមើលថែ កាលបើឃើញ បងធំរបស់គេដឹងខ្លួនក៏ស្ទុះទៅជិត «លោកបង »

«យើងនៅទីណា ...ទីជាកន្លែងណា» មានរឿងអី គ្រែងគេត្រូវជាប់គុងមិនអញ្ចឹងហ្អេ!

« ពួកយើងពេលនេះគឺនៅសហរដ្ឋអាមេរិក »

Jeon ងាកមុខមើល អា17វឹង « មានរឿងអីកើតឡើង ?... »

«គឺ ... លោកម្ចាស់តូច បានរាប់ចំឲ្យលោកបងមកទីនេះ ឥឡូវឈ្មោះលោកបងបានស្លាប់ហើយនៅកូរ៉េខាងត្បូង»

«ថា!...ម៉េច! ..អ្នកណាស្លាប់?!» ខណៈពេល jeon សំឡុតសួរអា17 ពូរបស់ jeonក៏ចូលមក ។

«គឺឯង! ... » ពូរបស់jeonក៏បានដើរចូលមកជិត

«លោកពូ!»

ពូរបស់jeon ចូលខ្លួនមកអង្គុយក្បែរ «ចាប់ពីពេល នេះតទៅលេងមានឈ្មោះ jeonនៅកូរ៉េហើយ »

«......» ជ្រួញចិញ្ចើមចូលគ្នា កើតអារម្មណ៍ឆ្ងល់ ហេតុអ្វីបានជាពូរបស់គេធ្វើបែបនេះ  «ខ្ញុំមិនទាន់យល់ទេលោកពូ?»

«ស្តាប់ពូណា៎ jeon ពួកយើង មានដៃគូរសត្រូវខ្លាំង ចាំតែបំបាក់គ្រួសារយើង.......ចឹងហើយពួកយើង ត្រូវតែស្របរឿងតាមគេសិនទៅ ដល់ពេលពួកយើងត្រឡប់ទៅ សងសឹកវិញ ក៏មិនហួសពេល លោកពូចាំមើលថា អ្នកណាគេមានអំណាចនៅពេលដែលបាត់ឯង....គ្រប់យ៉ាងពូនិងចាត់ចែង កុំបារម្ភអី... .ហើយឥឡូវនេះJungkookប្អូនរបស់ឯងគេដឹងខ្លួនហើយ » 

«....» កាលៈទេសៈដូចជាមិនអំណោយផលសំរាប់jeonទាល់តែសោះ តាមពីមានរឿងហេតុ បាត់បង់អ្នកផ្ទះ រហូតមកដល់ធ្លាក់លើខ្លួនឯង។ ពេលនេះមានតែ ធ្វើតាមពូរបស់ខ្លួនសិន ពេលវេលាមកដល់និងត្រឡប់ទៅវិញ។

+បន្ទប់ពេទ្យvip
Jeon បានដើរចូលមកខាងក្នុងបន្ទប់ ដែលមានវត្តមានប្អូននៅខាងក្នុង គ្រាន់តែបានឃើញរាងកាយ ដែលបានក្រោក អង្គុយនៅលើកគ្រែរួច jeon ត្រេកអរណាស់ នាយនឹកណាស់ នឹកប្អូនជាទីស្រឡាញ់ ទឹកភ្នែកអ្នកទាំងពីក៏ហូរព្រមគ្នា។
Jeonក៏ស្ទុះទៅអោប ប្អូនប្រុសពោពេញដោយក្តីនឹករលឹក
«jungkook...បងនឹកឯង...នឹកឯងខ្លាំងណាស់ដឹងទេ » អោបបណ្ដើរយំបណ្តើរ

បំលែងកាយ ប្រែស្នេហ៍ 🖤🤍 (BL)Where stories live. Discover now