Ep13
+មួយថ្ងៃទៅមួយអាទិត្យ មួយអាទិត្យទៅមួយខែ មួយខែឈានចូលជិតមួយឆ្នាំ ពេលវេលាពិតជាលឿន
រយៈពេលTaeចូលមក ក្បែរjeon គឺជិតមួយឆ្នាំ ភាពស្និទ្ធស្នាល រវាងjeonនិងTae ហើយនិងអ្នកផ្ទះព្រមទាំងកូនចៅ កាន់តែចុះសម្រុងគ្នា គ្មានអ្នកណា សង្ស័យនៅវត្តមានរបស់Taeទៀតឡើយ គ្រាន់តែដឹងថា ជាក្មេងដែល របស់ម្ចាស់ពួកគេស្រលាញ់ស្មើរជីវិត គ្មានអ្វីស្មើ អ្នកណាប៉ះក៏បាន។ពេលថ្ងៃត្រង់ កំលោះតូច tea កំពុងតែ និយាយគ្នាលេងសប្បាយជាមួយ អ្នកបំរើក្នុងផ្ទះjeon បរិយាកាស សប្បាយរីករាយ គ្មានឡើយទុក្ខកង្វល់ កំពុងនិយាយៗ។
Taeងាកមើលឆ្វេង មើលស្ដាំ រួចក៏សួរទៅអ្នកមើលថែរផ្ទះរបស់jeon <<និយាយអញ្ចឹង! ... អ្នកមីញ អ្នកផ្ទះjeon ទៅណាអស់ហើយ មិនដែលឃើញគ្រួសាររបស់គាត់សោះ ផ្ទះធំយ៉ាងនេះនៅតែឯងទេ...រីមួយពួកគាត់ រស់នៅផ្សេងគ្នា?>> នេះជាសំនួរ គ្មានចម្លើយដែលរាងតូច ចង់ដឹង គេព្យាយាមសើបគ្រប់យ៉ាងពីjeon ប៉ុន្តែរឿងគ្រួសារ របស់jeonរាងតូចបែរជាគាំង សើបមិនទៅមុខសោះ។
អ្នកបំរើស្ងាត់មួយស្ទុះ មើលទៅមុខTae ដោយគ្មានភាពជឿជាក់
មិនហ៊ាននិយាយរឿងអ្វីទាក់ទងនិងម្ចាស់
<<ហ្មឹម!..ណែក ...លោកjeon ណែក! ...គ្រួសារ គាត់គឺ..គឺ..!>>
រាងតូចផ្ទាងចាំស្ដាប់ អ្នកកំពុងនិយាយរឿងប្រាប់ខ្លួន ខណៈពេលនោះjeonមកពីធ្វើការល្មម អ្នកដែលនៅឈរ ក្បែររាងតូច កាលបើឃើញម្ចាស់មក ក៏ឈប់បន្តសន្ទនា ភ្លាមៗ
អោនមុខចុះភ្លេត ហើយក៏ស្ងាត់មាត់។Taeគេក្រឡេក មកក្រោយ ឃើញមាឌធំ ក៏សន្ទុះរត់ទៅឱបមាឌធំ ដូចមនុស្សខានជួបគ្នាយូរចឹង ទឹកមុខរបស់រាងតូចមិនស្រស់សោះ (កាយវិការឱបយ៉ាងផ្អែមល្ហែម) ពេញដោយការថើប ញីញួក គ្មានសល់សព្វផ្ទៃមុខរាងតូច
Jeon<<មានរឿងអី? អ្នកណាធ្វើឲ្យអារម្មណ៍មិនល្អមែន?>><<គ្មានទេ ! jeon ខ្ញុំស្រលាញ់លោក>>
មាឌធំឮពាក្យមួយមាត់នេះហើយអស់សំណើច ទាំងភ្ញាក់ផ្អើល នេះនៅជាមួយគ្នាឡើងម៉ាយូរ ជិតនិងដាច់ឆ្នាំទៀតហើយ ទើបតែឮពាក្យថា ស្រឡាញ់ពេញៗមាត់
<<ស្អីចេះ! ថ្ងៃនេះកើតអី?......>>jeon លើម្រាមដៃឡើងស្ទាបក្បាល អ្នកកំពុងតែឱបខ្លួន
<<....(ដៃទាំងពីពេញកំលាំង ចាប់ត្រកងមុខតូចៗ របស់អ្នកសង្សា )...មានលេបថ្នាំអីខុសទេដឹង>>
YOU ARE READING
បំលែងកាយ ប្រែស្នេហ៍ 🖤🤍 (BL)
Short Storyមនុស្សដែលក្បត់ម៉ាហ្វៀគ្មាន លិទ្ធផលល្អទេ កុំគិតថារួចខ្លួនtae តាមអូនលុះក្ស័យ កើតជាខ្មោចនៅតែតាម តើគួរតែសងសឹកបែបណា ជាមួយនិងមនុស្សក្បត់យើង🔞