Ep 19 ត្រូវតែបញ្ចប់រឿងឲបានឆាប់

141 5 0
                                    

Ep19
+ដល់ថ្ងៃដែល jeonត្រូវ ធ្វើដំណើរទៅហុងកុងហើយ របស់ដែលត្រៀមក៏រៀបចំរួចរាល់ ឡានដែលមកចាំទទួក ក៏មកត្រៀមត្រា ពេញខាងមុខផ្ទះ ។ រាងខ្ពស់ស្រឡះ ព្រមជាមួយ អាវធំដ៏ស្រស់សង្ហា ដើរចេញពីក្នុងផ្ទះ សំដៅមករកឡាននៅខាងមុខផ្ទះ ចាំនាយដើម្បីធ្វើដំណើរ ទៅប្រឡានយន្តហោះ ឆឆ្ពោះទៅហុងកុង។
ដំណើរលឿនៗ ជំហាន់ខ្លីៗ ជាមួយជើងស្រឡូនៗ រត់យ៉ាងលឿន មកកាន់អ្នកសង្ហា «jeon!! .... ឈប់សិន»

«.....»ឮសម្លេងតូច ហៅពីចំងាយ នាយក៏ងាកបែមើល ម្ចាស់សម្លេង រត់មករកនាយលឿនណាស់ ។

« បងភ្លេច នាឡិកាដៃទៀតហើយ!»

«....» មាឌធំលើដៃខ្ទប់មុខ ខ្លួនឯង ភ្លេចភ្លាំងទៀតហើយ ។
«បងទៅហើយណា៎» jeon ឱនថើបថ្ងាសរាងតូច រួចក៏បង្វែរខ្លួន ចូលឡាន តែត្រូវ tae និយាយកាក

« jeon ! ..... សំណាងល្អណា អូននិងកូ៎ ..(ភ្ញាក់បើកភ្នែក អារម្មណ៍ប្រាប់ថា ភ្លាត់មាត់) និងចាំបង មកវិញ»

«បងដឹងហើយ ចូលទៅក្នុងផ្ទះវិញទៅ »

«.....» លើកដៃលា អ្នកជាសង្សារ រហូតឡានគេ ចេញផុតពីភ្នែក នាយបាន អស់ចិត្ត។

+ពេលល្ងាចមេឃចាប់ផ្តើមងងឹត ស្បៃរាត្រីក៏ចូលខ្លួនមកដល់
ក្នុងបន្ទប់jeon រាងតូចគេង អង្អែលពោះ ដែលមានទារកតូចមួយនៅខាងក្នុង «នៅតែបន្តិចទៀត ប៉ាតូចនិងបញ្ចប់ការងារ ហើយកូនកុំភ៏យណា » sms ទូរស័ព្ទក៏ឡោតមក រាងតូចឃើញហើយដកដង្ហើមធំ គឺសំរាចហើយថាបញ្ចប់គ្រប់យ៉ាង ហើយប្រាប់រឿងឲ្យអ្នករាល់គ្នាដឹង ។ គេងមើលទៅមាត់បង្អួច បណ្ដែតអារម្មណ៍បណ្ដើរ រាងតូចគិត នឹងនិយាយជាមួយjeon នៅពេលគេមកវិញដូចគ្នា ។

+យប់ស្ងាត់ ម៉ោង12:00
ស្រមោលមនុស្ស ដើរចូលបន្ទប់ធ្វើការjeon ។ សម្លឹងមើល គ្រប់ជ្រុងជ្រោយ ឃើញថាគ្មានអ្នកណាហើយ ម្នាក់នោះក៏ ទាញយក ក្រដាស់ឯកសារ មួយដុំនិង USB ដែលមានឯងសារសំខាន់ ដាក់ចូលក្នុងថតតុ ធ្វើការរបស់jeon រួចគេក៏ដើរចេញ ពីកន្លែងនោះ ដូចជាស្គាល់ច្បាប់ថា ផ្ទះនេះនៅ កន្លែងណា មាន camera សុវត្ថិភាព ។

Skip....
ពេលព្រឹក ក៏ចូលខ្លួនមកដល់ម្ដង បរិយាកាសក្នុងផ្ទះ ស្ងប់ស្ងាត់ កូនចៅរបស់jeonក៏ទៅតាម មេរបស់ពួកគេអស់ពាក់កណ្តាល ពាក់កណ្តាលទៀត មាឌធំបញ្ជា នៅមើលថែរាងតូច ។
រាងតូចតូច ដើរចុះមកខាងក្រោមផ្ទះ ឈរសម្លឹងមើល ភាពស្ងប់ស្ងាត់ ពេលគ្មានវត្តមាន ម្នាក់នោះនៅ កែវភ្នែកស្រទន់ៗ ព្រមជាមួយនិង ទឹកមុខមិមស្រស់ស្រាយទាល់តែសោះ
«ហុិម! តើខ្ញុំអាចរស់នៅគ្មានគេយ៉ាងម្ដេចទៅ បើគ្រាន់តែគេទៅបាត់តែមួយថ្ងៃសោះ មានអារម្មណ៍ថាពិបាករស់ទៅហើយ» និយាយតែម្នាក់ឯង សម្លឹងមើល គ្រប់កន្លែង ដែលជាកន្លែងគេអង្គុយ ផ្ទះបាយ តុអារហារ បន្ទប់ទទួលភ្ញៀវ កន្លែងធ្វើការ គ្រប់កន្លែងក្នុងផ្ទះ គឺ សិទ្ធតែក្លិនរបស់មាឌធំ ក្លិនទឹកអប់ដែលjeonប្រើ គឺមានគ្រប់ទីកន្លែង ។

បំលែងកាយ ប្រែស្នេហ៍ 🖤🤍 (BL)Where stories live. Discover now