ep14

235 7 2
                                    

Start writing your story

Ep14

+យប់
ក្រោយពីពេលចេញពីផ្ទះរបស់jeon Taehyung មិនបានទៅផ្ទះផ្ទាល់ខ្លួនរបស់ខ្លួនឯងទេ គឺគេមកផ្ទះកំណើត របស់ម៉ាក់ប៉ាគេ ព្រោះគេដឹងថាjeonច្បាស់ជាទៅរក ដល់ផ្ទះផ្ទាល់ខ្លួនគេ រាងតូចពិតជា ចង់បញ្ចប់វា ឲ្យចប់ៗ ទើបមកផ្ទះកំណើត។

(តឺត!...)

<<ម៉ាក់គឺខ្ញុំ>>

<<អូ! Taehyung>>

ម៉ាក់របស់Taeកាលបើឃើញកូន មកផ្ទះគាត់ ភ្ញាក់ផ្អើលណាស់ នេះគេជាប់រវល់ការងារយ៉ាងនេះ អាចមកផ្ទះបាន ច្បាស់ជាមានរឿងមិនល្អហើយ ។
អ្នកស្រីkimក៏បើទ្វា ឲ្យកូនចូលមក រាងតូចគ្រាន់តែឃើញម៉ាក់គេភ្លាម ក៏ស្ទុះឱបយ៉ាងណែន <<ម៉ាក់!>>

រាងតូចក៏យំ ដូចកូនក្មេងមួយរំពេច <<ម៉ាក់!..ហុិក..កូនធ្វើការងារលើកណា មិនដែលបរាជ័យនោះទេ ហេតុអ្វីលើកនេះកូនធ្វើមិនបានល្អដូចច្នេះ...ហុិក!!!ម៉ាក់>>

ម្ដាយតូច អោបកូនប្រុស គាត់ក៏លើកដៃអង្អែលថ្នមកូន ស្ដាប់សម្លេងត្រហូរយំឱប ខ្លួនដោយគ្មានភាពអៀនខ្មាស
<< គ្រប់យ៉ាងមិនអីទេកូនម៉ាក់ពូកែ មកផ្ទះបន្ធូរអារម្មណ៍ខ្លះក៏ល្អដែរ ...មោះ! ទៅសំរាក់ ម៉ាក់រៀបចំកន្លែងឲ្យកូន>>។

Skip.....

Jeon បានត្រឡប់ពីHongkongទាំងយប់ ទំរាំតែមកដល់គឺ មេឃជិតភ្លឺទៅហើយ 4:00ព្រឹក មកដល់ខាងមុខភូមិគ្រឹះភ្លាមមាឌធំក៏ ដើរសំដៅទៅ រករាងតូច ខ្លួនខឹងមិនដឹងហេតុផងច្បាស់លាស់ថាតើ សុខៗទៅជាបែបនេះ ទាំងខ្លួនមិនបានធ្វើអ្វីខុសឆ្គងទៅលើគេ ។

<<Taehyung!....>> Jeonបានដើរ សំដៅបន្ទប់ ស្រែហៅឈ្មោះនាក់នៅខាងក្នុង <<Tae!...>>

មិនឮសម្លេងឆ្លើយ មាឌធំក៏ ចាប់បើកទ្វារបន្ទប់<<អឹម!...អត់ចាក់សោរ...Tae>>
Jeonឈប់ ឈរសម្លឹងមើលជុំវិញបន្ទប់ គ្មានមនុស្សស្ងាត់ឆឹង គេស្ទុះទៅមើលក្នុងបន្ទប់ទឹក ក៏មិនឃើញ ចុះមករកមើលនៅខាងក្រោមផ្ទះក៏មិនឃើញ មកបន្ទប់ផ្ទាល់ខ្លួនម្ដងទៀត រួចឆែកមើលខោអាវ គ្មានបាត់អ្វីមួយនៅទាំងអស់ ។
លើកដៃចាប់កាន់ទូរស័ព្ទទាំងញ័រ callទៅរាងតូច តែមិនចូលសោះ (លេខទូរស័ព្ទដែលលោកអ្នកបានហៅ .មិនអាចទាក់ទងបានទេនៅពេលនេះ សូមព្យាយាមនៅពេលក្រោយ) jeon ចុចcall ហើយcall នៅតែដដែល អារម្មណ៍ពេលនេះធ្វើឲ នាយកាន់ខឹង កាន់តែភ័យ កាន់ចង់ជួបមុខ ។

បំលែងកាយ ប្រែស្នេហ៍ 🖤🤍 (BL)Where stories live. Discover now