EP:04 ផ្អែមឆ្ងាញ់ដូចroyal🍑

1.7K 55 0
                                    

បន្ទាប់ពីពួកគេចូលមកដល់ក្នុងផ្ទះជុងហ្គុកក៏ឡើងទៅសម្អាតខ្លួនទុកអោយរាងតូចនៅអង្គុយសាឡុងខាងក្រោមចាំញាំបាយជាមួយនាយ។

<<Aww..នេះនាងយកវាមកអោយខ្ញុំធ្វើអី?>>អង្គុយលេងសុខៗអ្នកបម្រើស្រីក្រមុំម្នាក់បានយកអំបោសមកអោយខ្លួន។

<<ជួយបោសកន្លែងនិងផងច៎ា..មកនៅផ្ទះគេហើយកុំទំនេរអត់ប្រយោជន៍>>

<<តែគេមិនអោយខ្ញុំធ្វើទេ..ហេតុអីខ្ញុំត្រូវស្តាប់នាង?>>រាងតូចមិនខ្វល់ផ្អែកខ្នងត្រព័ទ្ធដៃលើទ្រូងសួរទៅស្រីបម្រើវិញទាំងមិនមើលមុខ។

<<ន៎ែ..ឯងកុំខ្លាំងដៃអោយសោះវើយ..>>អ្នកបម្រើនោះក៏ខឹងរាងតូចភ្លាមៗព្រោះតែរឹកពារមិនខ្លាចរអាររបស់រាងតូច។

<<ហើយយ៉ាងម៉េច..ដៃខ្ញុំមិនខ្លាំងទេតែមួយកំភ្លៀងឈាមមាត់ប៉ុណ្ណឹង>>រាងតូចក៏ក្រោកឈរនិយាយតបទៅនាងវិញ។

<<ឯង..>>

<<ឈប់ភ្លាម!នាងចង់ធ្វើស្អីគេ>>ស្របគេដែរអ្នកបម្រើស្រីយាដៃបម្រុងទះរាងតូចជុងហ្គុកក៏មកឃើញភ្លាម។

<<អឺ..សុំទោសលោកម្ចាស់>>នាងនិយាយទាំងញ័រៗភ័យៗជាមួយកែវភ្នែកកំណាចរបស់ម្ចាស់ផ្ទះ។

<<កុំប្រហើនជាមួយមនុស្សរបស់យើងអោយសោះ..កំថាយើងមិនបានប្រាប់នាង>>ជុងហ្គុកនិយាយតែប៉ុណ្ណឹងហើយក៏កាន់ដៃរាងតូចទៅតុអាហារ។

<<ល្មមលែងដៃខ្ញុំហើយ..>>

<<អ៎ស..សុំទោយយើងភ្លេចទេ>>ជុងហ្គុកក៏ប្រញាប់លែងដៃយ៉ាងលឿន។

<<អឺ..មែនហើយយើងចង់សួរឯងពីរបីសំណួរបានទេ?>>

<<បានតើមានអី>>

<<ឯងឈប់រៀនឬនៅ?>>ជុងហ្គុកសួរទាំងបន្ថយសម្លេង

<<ហុឹម!ខ្ញុំមិនបានរៀនសូត្រអីទេ..>>រាងតូចឆ្លើយទាំងបញ្ឈប់ការញាំបាយអង្គុយភ្លឹកមួយកន្លែង។

<<អឺ..យើងសូមទោស..ណាបើសិនជាប៉ះពាល់ផ្លូវអារម្មណ៍ឯង>>

<<មិនអីទេ..ខ្ញុំធម្មតា>>

រឿង🌻ឥទ្ធិពលស្នេហា🦋Where stories live. Discover now