<<អរ..អញ្ចឹងរៀបចំបាយទៅ>>រាងតូចមិនគិតអីច្រើនក៏អង្គុយលើជើងម៉ាចាំជុងហ្គុកចុះមកញុាំបាយល្ងាច។
<<Awwបងមកហើយបងមានឃើញម៉ូឈីទេ>>គ្រាន់តែជុងហ្គុកចុះមកភ្លាមរាងតូចក៏សួររកម៉ូឈីម្តងទៀត។
<<បងមិនឃើញទេអូនសួរធ្វើអីទៅ?>>ជុងហ្គុកឆ្លើយធម្មតាដាក់រាងតូច
<<អូនចេះតែសួរទៅព្រោះធ្លាប់តែឃើញនាង>>
<<កុំខ្វល់ជាមួយនាងអីអូនញុាំបាយទៅនិងបានទៅគេង>>បន្ទាប់ពីនិយាយគ្នាហើយពួកគេទាំងពីរក៏ញុាំបាយហើយក៏ឡើងទៅបន្ទប់គេងរាងខ្លួន។
បន្ទប់ថេយ៉ុង:
តុតុតុ
<<អ្នកណា?>>រាងតូចកំពុងតែលាបឡេសុខៗក៏មានអ្នកមកគោះទ្វា
<<គឺបងទេ>>
<<ចូលមកអូនអត់ចាក់សោរទេ>>រាងតូចក៏ស្លៀកពាក់ត្រឹមត្រូវវិញ។
<<អូនមិនទាន់គេងទេហេស៎?>>ជុងហ្គុកចូលមករួចក៏ចាក់សោរបន្ទប់យ៉ាងស្អាតដើរមករករាងតូច។
<<អូនទើបតែលាបឡេហើយមិញនេះទេ.ហើយបងយកខ្នើយមកធ្វើអី>>រាងតូចក៏តបទៅនាយវិញ
<<បងចង់គេងជាមួយអូនដែរ>>ជុងហ្គុកនិយាយមិនទាន់ចប់ផងក៏ដាក់ខ្លួនលើពូកព្រឹស។
<<Awwគេងមិនបានទេ>>គ្រាន់តែឮថាជុងហ្គុកចង់មកគេងរាងតូចនិយាយយ៉ាងលឿន។
<<ហេតុអីទៅបងចង់គេងជាមួយអូនទេតើ>>ជុងហ្គុកក៏លើកចិញ្ចើមសួរទៅរាងតូចគ្រាន់តែចង់គេងសោះធ្វើដូចផ្អើលៗ។
<<គឺថា..អឺ..អឺន៎ែ..>>រាងតូចស្ទាក់ស្ទើរនិយាយមិនចេញ
<<បងធ្លាប់គេងជាមួយអូននៅផ្ទះតូចហើយមិនអញ្ចឹង..ត្រូវអៀនខ្មាសធ្វើអី..ជុប💋>>ជុងហ្គុកក៏ចាប់ផ្តួលថេយ៉ុងនាយក៏ទ្រោមពីលើថែមទាំងអោនថើបថ្ពាល់មួយខ្សឺតទៀតផង។
<<បង...>>រាងតូចបើកភ្នែកធំៗ
<<សឺត!!គេងទៅស្អែកត្រូវទៅអាមេរិចផង>>ជុងហ្គុកក៏ដាក់ខ្លួនគេងលើពូកវិញតែក៏មិនភ្លេចទាញរាងកាយថេយ៉ុងមកអោបជាប់ទ្រូងដែរ។