EP:10ខ្ញុំពិតជាសំណាងដែរបានគេមកធ្វើប្តី

342 14 0
                                    

<<ហុឹសៗមុខលុយចំមែន>>ជុងហ្គុកគ្មានអ្វីវាចារទេបានត្រឹមអង្គុយចាំរាងតូចងូតទឹកហើយទើបទៅញុាំអាហារពេលព្រឹកជាមួយគ្នា។

ក្រោយពីរាងតូចសម្អាតខ្លួនហើយពួកគេក៏ចុះមកខាងក្រោមដើម្បីញុាំបាយ។

<<អាឡូ..អ្នកណា?..ពិតទេ..អឹមមិនអីទេយើងទុកអោយឯង>>កំពុងតែញុាំបាយនាយប៊ីនក៏callមកល្មម។

ជុងហ្គុកសម្លឹងមើលមុខម៉ូឈីយ៉ាងកំណាចនេះជាលើកទីបីហើយច្បាស់ណាស់ជីវិតនាងនិងរស់ដោយវេទនាព្រោះតែហ៊ានប៉ះពាល់មនុស្សរបស់នាយ។

<<ហេតុអីក៏សម្លឹងខ្ញុំម្ល៉េះ?>>ម៉ូឈីគិតក្នុងចិត្តពេលឃើញជុងហ្គុកសម្លឹងមកខ្លួនមិនដាក់ភ្នែក។

<<អ៊ឹម..ចុះជីមីនទៅជាមួយខ្ញុំទេ>>ញុាំបណ្តើរ
រាងតូចក៏សួរទៅជុងហ្គុក។

<<កុំមាត់..ចាំថ្ងៃនេះទៅក្រុមហ៊ុនជាមួយបងសិនបើទុកអោយនៅផ្ទះឆ្កែច្បាស់ជានិងខាំមិនខាន>>ជុងហ្គុកនិយាយជាមួយថេយ៉ុងតែក៏មិនភ្លេចចោលភ្នែកដាក់ម៉ូឈីដែរ។

<<ឆ្កែ?បងចិញ្ចឹមឆ្កែ?ហេតុអីខ្ញុំមិនដែលឃើញ?>>រាងតូចគ្រាន់តែឮថាឆ្កែក៏ងាកឆ្វេងស្តាំរកឆ្កែ។

<<ហុឹសៗ..បានហើយៗឆាប់ញុាំបាយទៅ..និងបានទៅក្រុមហ៊ុន>>ជុងហ្គុកក៏សើចនិងរាងតូចមិនយល់ពីអ្វីដែរនាយនិយាយ។

ក្រោយពីញុាំអាហាររួចរាល់ជុងហ្គុកក៏នាំថេយ៉ុងទៅក្រុមហ៊ុនជាមួយនាយ។

មកដល់ក្រុមហ៊ុនអ្នកណាក៏មើលមកថេយ៉ុងដែរព្រោះតែមិនធ្លាប់ឃើញជុងហ្គុកយកអ្នកណាមកក្រុមហ៊ុនងាយៗទេ។

<<អេអុី!មើលអីមិនដែរឃើញមនុស្សហេស៎>>រាងតូចឈប់សួរទៅលេខាជុងហ្គុកតែបែរជាហៅអុីទៅវិញ។

<<ន៎ែ!អាក្មេងឆ្កួតនេះមកពីណាពីណីមកហៅយើងអុី>>ស្រីម្នាក់នោះក៏តបវិញទាំងមុខក្រញ៉ូវតែជុងហ្គុកមិនទាន់មកដល់ទេ។

<<Awwអត់ដែរឆ្លុះកញ្ជក់ទេឬ?មុខឡើងជ្រួញហើយអោយហៅយ៉ាងមិច?>>រាងតូចឆ្លើយធ្វើមិនដឹងតែកាយវិការប្រាប់លេខាថារាងតូចឌឺនាងណាស់។

រឿង🌻ឥទ្ធិពលស្នេហា🦋Where stories live. Discover now