EP:11កូនគ្មានសិទ្ធិប្រកែកទេ

345 11 0
                                    

រីង*ៗកំពុងតែធ្វើការងារសុខៗ ទូរស័ព្ទជុងហ្គុកក៏ រោទ៍ឡើង។

<<អាឡូម៉ាក់>>

*កូនឆាប់មកផ្ទះភ្លាមម៉ាក់មានរឿងនិយាយជាមួយឯង*

<<តែកូនកំពុងធ្វើការណាម៉ាក់ចាំល្ងាចបានទេ>>

*មិនបានទេឆាប់មកអោយលឿនមិនអញ្ចឹងឈប់ហៅយើងថាម៉ាក់*ទូរស័ព្ទក៏បានបិតផ្តាច់

<<ហុឺយ!!មានរឿងអីក៏ប្រញាប់ម្ល៉េះ?>>ជុងហ្គុកអេះក្បាលមិនយល់ពីម៉ាក់នាយសោះសុខៗក៏មានរឿងប្រញាប់។

<<ថេយ៌គេងមិនទាន់ភ្ញាក់ទេ..ហុឹម>>ជុងហ្គុកចូលមកក្នុងបន្ទប់មើលរាងតូចនាយមិនហ៊ានដាស់ទេខ្លាចភ្ញាក់ទើបសម្រេចចិត្តបីដាក់ឡានបើកទៅផ្ទះនាយហើយចាំទៅផ្ទះម៉ាក់នាយតាមក្រោយ។

ក្រោយពីនាំនាយតូចមកដល់ផ្ទះហើយជុងហ្គុកក៏ប្រញាប់បើកឡានទៅផ្ទះម៉ាក់នាយយ៉ាងលឿន។

Home Mrr Jeon:

<<ម៉ាក់..>>ជុងហ្គុកមកដល់ភ្លាមនាយក៏ចូលទៅខាងក្នុងក៏ឃើញម៉ាក់នាយអង្គុយសម្លឹងមកនាយដូចចង់ហែកសាច់សុីទាំងរស់អញ្ចឹង។

<<នេះមើលខ្លួនឯងទៅ..>>គ្រាន់តែដាក់គូថអង្គុយលើសាឡុងភ្លាមអ្នកស្រីចនក៏បោះ ទូរស័ព្ទអោយនាយមើលភ្លាម។

<<នេះ...!>>គ្រាន់តែឃើញរូបភាពនោះហើយជុងហ្គុកក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង។តើវាលេចចេញមកពីណាអ្នកណាជាអ្នកថត?។

<<ហុឹសមើលសន្តាលោកសេដ្ឋីនៅប្រទេសកូរ៉េទៅថាវាអស្ចារ្យប៉ុណ្ណានោះ..>>អ្នកស្រីចននៅតែមិនប្តូរទឹកមុខមាំរបស់គាត់នោះទេ។

<<ម៉ាក់នេះម៉ាក់បានរូបមកពីណា?>>

<<កុំមកសួរម៉ាក់ធ្វើអីដឹងខ្លួនឯងហើយ..មិននឹកស្មានសោះថាកូនហ៊ានធ្វើបែបនេះទៅថើបគ្នាកណ្តាលវាល..ពេលនេះកំពុងតែល្បី.មានកូនប្រុសធ្វើទង្វើរដែរអាប់អោនទៅវិញ។

<<ម៉ាក់..ម៉ាក់ខ្មាសគេមែនទេដែរមានកូនដូចជាខ្ញុំ>>ជុងហ្គុកមិនចង់លាក់លៀមទៀតនាយក៏សួរទៅម៉ាក់នាយវិញ។

រឿង🌻ឥទ្ធិពលស្នេហា🦋Where stories live. Discover now