<<ឯងសង្សារយើងហេស៎?..គិតមើលខ្លួនឯងទៅ..ហុឹសគ្រូមកហើយ>>ជីមីនក៏បានប្រលែងដៃពី.ក.អាវថេយ៉ុងហើយក៏មកអង្គុយគិតដូចថេយ៉ុងនិយាយមែន។
ម៉ោងចេញលេងថេមីនក៏បានទៅលួចទិញរបស់ក្រៅញុាំដោយមិនបានញាំបាយជុងហ្គុកទេ។
<<អួយ!មីនៗហ៎ាយើងទៅបន្ទប់ទឹកបន្តិចសិន>>
<<អឺៗកុំយូពេក>>ថេយ៉ុងក៏បានដើរទៅបន្ទប់ទឹកឯជីមីនក៏បានទៅយកទឹកក្រូចមកអោយថេយ៉ុងដោយទុកសាំងវិចលើតុចោល។
មួយសន្ទុះក្រោយមកថេយ៉ុងក៏មកវិញជាមួយទឹកមុខតានតឹង។សង្ស័យតែរាកហើយមើលទៅ។
<<ម៉ោះៗញាំលឿនឡើងដល់ម៉ោងរៀនវិញអីលូវហើយ>>ជីមីនអង្គុយចាំរាងតូចមួយភ្លែតសោះឡើងងោកបាត់។
<<អឹម..>>ថាហើយពួកគេទាំងពីរក៏ញុាំយកៗដោយមិនបានមើលសាំងវិចនោះទេថាមានគេដាក់ម្សៅសរលើសាំងវិចពួកគេ។🥪🌮
ក្រោយពីញុាំហើយពួកគេក៏ទៅថ្នាក់វិញតែក៏មានអារម្មណ៍ថាវិលៗមុខបន្តិចតែពួកគេមិនបានចាប់អារម្មណ៍ទេ។
<<មីនៗយើងវិលមុខណាស់>>ដើរបណ្ដើរគ្នាចេញពីសាលារាងតូចថេយ៉ុងវិលមុខកាន់តែខ្លាំងប្រឹងទប់ជីមីន។
<<យើងក៏ដូចឯងដែរ..អួយ..>>ពួកគេទប់គ្នាទៅមកៗដើរវេពេញផ្លូវ។
ព្រូស**មិនបានប៉ុន្មានពួកគេក៏ដួលសន្លប់រាងខ្លួននីលើដីមួយទំហឹងតែម្តង។
<<អ្នកប្រុសតូច!!>>នាយប៊ីនឈប់ឡានពេលដែរថេមីនដួលនិងដីនាយក៏ប្រញាប់រត់ទៅភ្លាម។
<<អ្នកប្រុសតូចៗៗ..ហុឺយ!>>នាយប៊ីនវឹកវរបីថេយ៉ុងដាក់ឡានហើយក៏បីជីមីនដាក់ក្នុងឡានដូចគ្នាទើបនាយប្រញាប់បើកទៅមន្ទីរពេទ្យ។
មន្ទីរពេទ្យ🏥
<<លោកគ្រូពេទ្យៗជួយផងៗ>>នាយប៊ីនបើកមកដល់ពេទ្យភ្លាមនាយស្រែកហៅយ៉ាងបន្ទាប់តែម្តងក្នុងខ្លួនបេះដូងលោតឌុកដាក់ៗភ័យចង់លិចនោម។ព្រោះតែមិនដឹងថាអ្នកប្រុសតូចទាំងពីរកើតអ្វីនោះទេសុខៗក៏សន្លប់។