<<បាត..>>ដោយសារតែឈចាំរាងតូចយូពេកកូនចៅជុងហ្គុកក៏ចូលទៅមើលរាងតូច។
<<លោកបងៗលោកប្រុសតូចបាត់ខ្លួនហើយ>>កូនចៅដែរទៅរករាងតូចក៏រត់មកយ៉ាងត្រហេបត្រហប។
<<បាត់ខ្លួន?..ចប់ហើយៗឆាប់តាមរកភ្លាម..នេះយប់អីលូវហើយធ្វើយ៉ាងមិច?>>អ្នកបញ្ជាស្លន់ស្លោធ្វើអីមិនត្រូវ
<<អាឡូចាហ្វាយ..>>
*យ៉ាងម៉េច?ហើយពេលណាមកផ្ទះ?*
<<គឺ..លោកប្រុសតូចបាត់ខ្លួនហើយទាន>>
*ថាមិច..!បាត់ខ្លួនហើយ?*
<<បាតចាហ្វាយ..ពេលនេះពួកខ្ញុំកំពុងតែតាមរកហើយទាន>>
*រកគេអោយឃើញបើមិនអញ្ចឹងពួកឯងងាប់ទាំងពូជមិនខានទេ*ជុងហ្គុកនិយាយចប់ក៏ចុចបិតភ្លាមៗធ្វើអោយកូនចៅនាយភ័យខ្លួនតែយ៉ាងណាក៏ត្រូវតែតាមរកដែរ។
ងាកមកមើលជុងហ្គុកនៅភូមិគ្រឹះឯនេះវិញគ្រាន់តែទទួលដំណឹងថារាងតូចបាត់ខ្លួនបេះដូងលោតឌឹបៗរកនិយាយមិនត្រូវអារម្មណ៍ខឹងភ័យនិងខ្លាចលាយឡំគ្នាបរិយាយមិនចេញ។
<<ក្មេងឆ្កួត..ហុឹស.ចិត្តច្រើនណាស់ន៎.កុំអោយយើងឃើញអោយសោះ>>ជុងហ្គុកនិយាយទាំងខឹងផងអីផងរួចក៏ទាញអាវក្រៅនិងសោរឡានបើកចេញតាមរករាងតូច។
<<ថាមិច..ឯងឆ្កួតឬយ៉ាងមិចយើងអោយឯងដាក់ថ្នាំតែអាក្មេងឆ្កួតនោះទេហេតុអីក៏យកគេមកពាក់ព័ន?>>
<<អោយធ្វើយ៉ាងម៉េចបើជ្រុលហើយ..តែសំខាន់លុយមក>>
<<ហុឹស..យកទៅហើយទៅណាក៏ទៅៗសង្ឃឹមថាអាក្មេងនោះវាងាប់ទៅចុះ>>ម៉ូឈីឈនិយាយគ្នាជាមួយអាម្សៀតដែរនាងជួលអោយទៅដាក់ថ្នាំរាងតូច។
<<ហុឹស!រូបមួយនេះនិងត្រូវបែកធ្លាយដល់លោកស្រីឆាប់ៗ>>នាងឈញញឹមដូចមនុស្សឆ្កួតដៃកាន់រូបថតដែរថេយ៉ុងនិងជុងហ្គុកថើបគ្នា។
ងាកមកមើលខាងលោកម្ចាស់ថេយ៉ុងឯនេះវិញក្រោយពីញុាំមីឆារួចក៏ចូលគេងតែម្តងដោយមិនបានងូតទឹកទេសូម្បីតែភ្លើងក៏មិនបិតដែរ។