ភាគ1 ម្ដេចបានជាហៅយេីងថាប៉ា?

765 66 9
                                    

សួរស្ដីមិត្តអ្នកអាន នេះជារឿងថ្មីប្រភេទមនោ
សញ្ចេតនាផ្អែមល្ហែម ហួងហែង យល់ច្រលំ
ខ្ញុំសង្ឃឹមថាមិត្តអ្នកអាននឹងចូលចិត្តនៅស្នាដៃ
មួយនេះហេីយកសង្ឃឹមថា នឹងមានអ្នកអាន
ច្រេីនផងទៅចុះ។សូមរីករាយអានជាមួយនាងខ្ញុំ "មីនយ៉ុនហួរ"

+ចំការមីនត្រាខេត្តប៊ូសាន
[បុរសមុខមាំប្រចាំចិត្តនារីៗធ្លាប់តែជាមនុស្ស
សោះកក្រោះមិនចេះញញឹមប៉ុន្តែជីវិតដែល
ឯកការមួយនោះស្រាប់តែប្រែមកជាមានពន្លឺ
ភ្លឺចែងចាំង ពេលដែលមានវត្តមាក្មេងតូចដែលមាននាមជាកូនចិញ្ចឹមមិនស្គាល់ប្រវត្តមកតាម
ទាមស្រែកក្ដែងៗថាបាត់ការចងចាំ។តេីជីវិត
ដែលជាភាពឯករាជរបស់នាយកម្លោះរូបនេះ
ទៅជាយ៉ាងណាបេីសិនជាមានពេលមួយគេ
ត្រូវដឹងអំពីរប្រវត្តរបស់កូនចិញ្ចឹមខ្លួនឯងនោះ?]

មីនយ៉ុនហ្គីវ័យ32ឆ្នាំជាមនុស្សសោះកក្រោះ
បំផុត មិនចេះនិយាយច្រេីន ចូលចិត្តនៅម្នាក់
ឯងស្ងាត់ៗដាច់ដោយលែក ព្រោះមិនចូលចិត្ត
ភាពអ៊ូអរនោះទេ រាល់ថ្ងៃនាយជាម្ចាស់កសិឋ្ឋានចិញ្ចឹមជៀមនឹងម្ចាស់ចំការរាប់សិបហិចតាទៀតដែលបានដាំដុសដំណាំហូបផ្លែ ស្លឹកជាដេីម។នាយមានកម្មកររាប់រយអ្នកធ្វេីការក្នុងចំការ
នាយ ក្នុងនោះគេក៏បានដឹងអំពីរប្រវត្តខ្លះៗ
របស់ម្ចាស់ចំការមួយនេះផងដែរ នាយជាកូន
មហាសេឋ្ឋីប្រាក់លាន មានក្រុមហ៊ុននឹងភូមិ
គ្រឹះស្កឹមស្កៃប៉ុន្តែនាយបែជាជ្រេីសរេីសយក
ជីវិតរសនៅបែបសាមាញ្ញទៅវិញប៉ុន្តែជីវិតជា
ម្ចាស់ចំការរបស់នាយមួយនេះក៏គ្មានអ្នកណា
ម្នាក់ហានក្អកជាមួយនាយដែរ នោះព្រោះក៏
តែភាពម៉ឺងម៉ាត់នឹងច្បាស់លាស់របស់គេ។

«ចៅហ្វាយៗ មានក្មេងប្រុសម្នាក់មកដេក
សន្លប់នៅមុខផ្ទះធំចៅហ្វាយ សភាពគួរ
អោយអាណិតខ្លាំងណាស់ ស្លេកស្លាំងដូច
ជាខ្លោចងាប់ចឹងចៅហ្វាយអេីយ..»
នាយឆុង ដែលជាជំនិតផ្ទាល់ខ្លួនយ៉ុនហ្គី
នាយរត់មកត្រហេបត្រហបបែកញេីស
សស្រាក់មកប្រាប់យ៉ុនហ្គីថាមានក្មេងប្រុស
ម្នាក់កុំពុងតែដេកសន្លប់បាត់មាត់ក៏ ធ្វេីអោយ
នាយធំជ្រួញចិញ្ចេីមចូលគ្នាភ្លាមៗ ក្មេងមកពីរណាបេីនៅទីនេះគ្មានអ្នកមានកូនតូចផងនឹង?
«ឆាប់ទៅមេីលគេទៅ»
ថាហេីយក៏ដេីរញាប់ជេីងទៅរកក្មេងប្រុស
ដែលនាយឆុងបានយកទៅដល់ក្នុងផ្ទះធំ
ដែលវានៅឯកណ្ដាលចំការឯណោះ។

💜លោកប៉ាជាទីស្រលាញ់❤️Where stories live. Discover now