ភាគ៣ អាឡាក់អាឡេីត

270 43 5
                                    

ក្រោយពីរយ៉ុនហ្គីបញ្ជាយ៉ាងផ្ដាច់ការរួចមក
ជីមីនបានត្រឹមតែបង្ខំចិត្តធ្វេីការទាំងក្រម៉ក់ក្រ
ម៉ូវប៉ុន្នោះ មុខឡេីងចង់យំ ហត់ក៏ហត់ នៅមាន
គេមកសួររំខានទៀតរឹតតែម៉ួម៉ៅលេីសដេីម។

«ត្រង់នេះទៀត»នាយធំចង្អុលទៅជ្រុងម្ខាង
បញ្ជាទៅកូនក្រៅខោទាំងញោចចុងមាត់
ចង់ដឹងណាស់ថាទ្រាំបានយូប៉ុន្មាជាមួយការ
ងារដែលគេមិនធ្លាប់ធ្វេីបែបនឹង។
«លោកប៉ា...ហត់ណាស់កូនសុំសម្រាក»
«មិនបាន..»ជីមីនសុំមិនទាន់ចប់អស់សម្ដីផង
យ៉ុនហ្គីក៏បដិសេធភ្លាម ឮដូចឆ្នុះជីមីនមានតែ
បង្ខំចិត្តបោសកេីបលាមកចៀមបន្តទៀតតែ
ប៉ុន្នោះ។
ពេញមួយព្រឹកធំឃេីញតែយ៉ុនហ្គីដេីរបញ្ជា
នាយតូចអោយធ្វេីការ កន្លែងនេះកន្លែងនោះ
មិនចេះចប់មិនចេះហេីយ ទោះគេប្រាប់ថា
ហត់ក៏ដោយ ក៏នាយធំមិនអនុញាត្និអោយ
សម្រាកដែរ នាយដូចជាកុំពុងតែបំបាក់ក្មេង
តូចអោយបាក់ស្បាតយ៉ាងចឹង។
ក្រោយពីរការងារដែលដាក់អោយជីមីនធ្វេី
រួចរាល់ហេីយ យ៉ុនហ្គីក៏ចូលទៅការិយា
ល័យដែលនៅម្ខាងទៀតន័យចំការការរ៉ុត។
ទោះជានាយស្លៀកសម្លៀកបំពាក់ធម្មតាៗ
ប៉ុន្តែនាយនៅតែស្រស់សង្ហាគ្មានអ្វីប្រៀប
បាន រាងកាយមាំទាំស្វាហាប់បោះជំហាន
ចូលទៅក្នុងចំការដែលមាននារីៗធ្វេីការក្នុង
នោះ ពួកនាងៗឃេីញហេីយក៏ជ្រេីមជ្រួល
គយគន់វង់ភក្រដែលមិនចេះញញឹមនោះ
តេីនាយជាទេវបុត្រមកចាប់ជាតិឬយ៉ាងណា
ទេីបសង្ហាអីក៏សង្ហាយ៉ាងនឹង?(£_£)

«លោកមីនៗ»គ្រប់គ្នាហៅនាយគួរសម
មុននឹងចាប់ធ្វេីការបន្ត យ៉ុនហ្គីមិននិយាយ
អ្វីមួយម៉ាត់ គេគ្រាន់តែបញ្ចេញស្នាមញញឹម
សាមញ្ញបន្តិច តែក៏អាចឆក់យកបេះដូងស្រី
ទៅអស់គ្មានសល់ មាឌមាំសម្ដៅទៅការរិ
យាល័យដែលក្នុងដៃមានកាន់កូនសៀវភៅ
តូចមួយក្បាល។
មកដល់ខាងក្នុងនាយធំដាក់គូជអង្គុយទៅកៅ
អីដៃយ៉ុនហ្គីដកទូរស័ព្ទចេញពីរហោប៉ៅ
នាយអង្គុយមេីលទៅវីឌីអូយ៉ាងយកចិត្តទុក
ដាក់ មេីលទៅទំនងជាការងារសំខាន់ហេីយ។
«ពូកែសម្ដែង»បបូមាត់ក្រាសពោលដោយទឹកមុខមាំស្មេី មិនដឹងថានោះជាអ្វីអោយ
ប្រាកដនោះទេ។បន្ទាប់ពីរមេីលចប់រួចយ៉ុនហ្គី
ក៏ទុកទូរស័ព្ទទៅម្ខាង រួចក៏ទាញប៊ិកទាញបុងមកសុីញ៉េ ត្បិតតែនាយមិនចូលចិត្តមនុស្ស
មករំខានប៉ុន្តែបេីមានគេយកខ្លួនមករញ៉េរញ៉ៃ
ជាមួយក៏មិនទុកអោយរសនៅសុខស្រួលដែរ

💜លោកប៉ាជាទីស្រលាញ់❤️Where stories live. Discover now