ភាគ២ រោងចៀម

335 49 7
                                    

យ៉ុនហ្គីសម្លឹងសម្លក់ក្មេងតូចដោយកែវភ្នែក
ខ្មៅនិល នាយកុំពុងតែគិតថា តេីជីមីនពិតជា
បាត់ការចងចាំមែន ឬគេជាជនបន្លំខ្លួនឆបោកអោយប្រកដ។
«ប៉ា..»នៅសុខៗជីមីនកហៅយ៉ុនហ្គីថាប៉ា
ទៀតហេីយ ចំណែកមនុស្សធំឮហេីយក៏ចង់
វិលមុខ ព្រោះតែនាយ នៅចំការសុខៗក៏មាន
ក្មេងមកពីរណាមិនដឹងមកហៅថាប៉ា នេះបេី
នាយមានប្រពន្ធទៅក៏មិនថាដែរ តែនេះនាយនៅទំនេរកម្លោះរាងសង្ហាមុខកស្អាតមានមន្នស្នេហ៍ទៀត ម្ដេចបានជាមកហៅនាយថាប៉ាៗបែបនេះ?ឮហេីយចង់ក្អួតឈាម។

«កុំហៅយេីងប៉ាផ្ដេសផ្ដាសបែបនេះ»
នាយបែខ្នងដេីរចេញ ភ្លាមៗជីមីនស្រាប់តែ
ហក់អោបក៏នាយពីរក្រោយជាប់មិនលែង
ដៃ គេប្រឹងតោងអោបរឹតក៏នាយសឹងតែដាច់
ខ្យល់ស្លាប់ភ្លាមៗ។
«ប៉ា ហ្អឹកៗ ប៉ាចង់បោះបង់អូនមែនទេ ហឺៗ
អូនខ្លាចណាស់ប៉ា ហ្អឹកៗអូនខ្លាច..»
ជីមីនអោបនាយជាប់យំរហាមយ៉ុនហ្គីរឹតតែ
ក្រពុលមុខលេីសដេីម ពេលនេះនាយច្បាស់
ការហេីយថាក្មេងនេះពិតជាបាត់បង់ការចង
ចាំពិតមែន ទេីបមនុស្សធំសម្រួលអារម្មណ៍
ដកដង្ហេីមវែងៗរួចក៏និយាយផ្អែមល្ហែមទៅ
វិញដេីម្បីលួងលោងអោយក្មេងចុះពីរខ្នង
នាយ៖
«អូខេៗប៉ាក៏ប៉ា មិនអីទេណាប៉ាមិនទៅណាចោលកូនទេ តែកូនចុះពីរលេីខ្នងប៉ាសិនមក
ណា ណាអូខេទេ?»
«ហ្អឹម..»ជីមីនព្រលែងពីរការអោប-ករួចក៏
ចុះពីរខ្នងនាយវិញ តែដៃនៅតែអោបដេីមដៃមាំស្អិតជាប់ជាងតុកែដដែល យ៉ុនហ្គីអស់
ជម្រេីសមានតែបណ្ដោយតាមជីមីនដែល
អោបរឹតនាយមិនលែងនោះទៅចុះ យ៉ាងណានាយកកុំពុងរកវិធីធ្វេីយ៉ាងណាអោយជីមីន
ដោះលែងនាយអោយមានសេរីភាពវិញ
មនុស្សមិនធ្លាប់មានប្រពន្ធកូនផង នៅសុខៗស្រាប់តែមានក្មេងប្រុសកម្លោះស្អាតដូចជា
ទេវបុត្រហៅនាយប៉ាៗពេញមាត់ នាយក៏
ត្រៀមខ្លួនមិនបានដូចគ្នា។

យ៉ុនហ្គីចំណាយពេលជិតបួនម៉ោងទេីបអាច
លួងក្មេងអោយគេងលក់បាននាយសឹងតែ
ឆ្កួតបាត់ម្ដងៗ បន្ទាប់ពីរជីមីនគេងលក់យ៉ុនហ្គី
ក៏ចេញមកខាងក្រៅជាមួយទឹកមុខស្មេីធេង
មេីលទៅទំនងជាខឹងខ្លាំងណាស់តែនាយ
មិនបញ្ចេញមកក្រៅ។

«អុះ!ចៅហ្វាយ»
«ទៅរោងជៀម»ចេញមកដល់ខាងក្រៅ
ក៏បញ្ជាអោយនាយជំនិតបេីកឡានចេញ
ទៅកសិឋ្ឋានចិញ្ចឹមជៀម ព្រោះព្រឹកមិញ
នាយមិនបានទៅមេីលផ្ទាល់ឡេីយព្រោះ
តែរវល់ជាមួយក្មេងវង្វេងប៉ាមករករឿងនាយ
សឹងតែរោគចិត្តទាំងព្រឹក។
ឡានកញ្ចាស់អត់ដំបូលបេីកទៅរោងជៀម
ដែលនៅក្បែរផ្ទះធំនោះយ៉ាងក្រឡកក្រឡុក
ព្រោះតែដីចំការទេីបប្រមូលផលរួច។

💜លោកប៉ាជាទីស្រលាញ់❤️Where stories live. Discover now