ភាគ៥ កណ្ដុរលួចការ៉ុត

273 57 5
                                    

«ចាំប៉ាប្ដូអោយ»នាយមិននិយាយតែមាត់
នោះទេ ថែមទាំងដៃរវៀមទៀតផង បាតដៃ
គ្រាតគ្រឺមចាប់ពន្លេះឡេវអាវនាយតូចទាំង
ញោចចុងមាត់តិចៗ។
«កូកូនថា កូនអាចប្ដូខ្លួនឯងបានណាលោកប៉ា»
ជីមីនឆ្លេឆ្លាភ័យមិនស្ទេីពេលដែលនាយមក
ចាប់ដោះឡេវអាវគេទាំងស្រស់បែបនេះ ដៃ
តូចខំចាប់ក៏ដៃលោកប៉ាដេីម្បីបញ្ឈប់សកម្មភាព
តែគួរអោយស្ដាយ បេីនាយតាំងចិត្តថាប្ដូឱ្យ
ហេីយនោះ គឺនាយត្រូវតែជាប្ដូឱ្យទាល់តែបាន។

យ៉ុនហ្គីដោះអាវជីមីនចេញអស់បង្ហាញនៅ
រាងកាយមួយកំណាត់លេីយ៉ាងស្រស់ស្អាត
សាច់សម៉ដ្ឋរលោងដូចជាស្បែកកូនង៉ែត
ខណៈពេលនេះ ជីមីនរឹងខ្លួនញ័រប្រាណដៃទាំង
គូរលេីកមកក្ដោបបិតបាំងទ្រូងសងខាងរឹកពារ
ដូចស្រីក្រមុំ នាំអោយមនុស្សធំអស់សំណេីចទាញផ្ដួលអោយមាឌតូចដួលមកលេីដៃគេមួយជំហខ្លួន។
«អៀនប៉ាមែនទេ?»
នាយក្រាសពោលទាំងលេីកចិញ្ចេីមម្ខាង
«មិ មិនបាន មិនបានអៀនទេ»
ជីមីនតបត្បកដាច់ៗបីដូចជាមនុស្សគ្រុនចាញ់
មិនខុស យ៉ុនហ្គីដឹងច្បាស់ក្នុងចិត្តទេីបនាយ
ទាញអាវថ្មីដែលជាអាវរបស់នាយលេីកមក
ស៊កពាក់អោយកូនប្រុសដោយកាយវិការ
ទន់ភ្លន់ អាវសាមីដៃវែងពាក់ចូលខ្លួនអោយ
មាឌល្អិតមេីលទៅទាក់ទាញមិនអន់ ពេលដែលលោកប៉ាកម្លោះចាប់បង្វិលអោយបែមុខ
មករកគេវិញដេីម្បីបិតឡេវអាវអោយ។

«ចាំកូនបិតខ្លួនឯង»
«..»យ៉ុនហ្គីមិនតបតែនាយនៅតែរឹងទទឹង
បិតឡេវអាវអោយជីមីនទាល់តែបានទេីប
ពោលឡេីងជាមួយសម្ដីរឹងមិនផ្អែម៖
«បេីតាំងចិត្តចូលមកក្នុងជីវិតរបស់ប៉ាកូន
ត្រូវតែស្ដាប់តាមប៉ាគ្រប់យ៉ាង»
«កូន..»
«ប៉ានិយាយអោយស្ដាប់ មិនត្រូវតសម្ដី»
នាយបិតឡេវអាវបណ្ដេីរ វាចាស្រដីឡេីង
បណ្ដេីរ ជីមីនបានត្រឹមតែសម្លឹងមុខគេភ្លឹសៗ
មិនហានបកស្រាយការពិត ត្បិតតែមកនៅ
ជាមួយគេបានត្រឹមបីថ្ងៃ ប៉ុន្តែគេដូចជាចាប់
ផ្ដេីមវង្វេងខួរក្បាល វិលវុលមិនដឹងថានាយជា
ប្រភេទមនុស្សបែបណាអោយប្រាកដ ម្ដង
ល្អ ម្ដងអាក្រក់ ម្ដងថ្នម ម្ដងក៏ប្រេីវីវក់សឹងតែ
បែកផ្សែងដាច់ខ្យល់ អីឡូវមកប្រដៅរឿងអី
ក៏មិនដឹងតេីគេគួរតែប្រាប់ការពិតទៅនាយ
ឬអត់? ចុះបេីសិនជានាយដឹងថាគេកុហក់បោកប្រាស់នាយវិញនោះ តេីនាយនៅតែហៅគេ
ថាកូនទៀតទេ?សំនួរជាច្រេីនហោះពេញខួរក្បាលជីមីនតែគ្រប់យ៉ាងបានត្រឹមតែគិត
ព្រោះខ្លួនមិនហានប្រឈមការពិតដោយការ
បកស្រាយឡេីយច្បាដ់លាស់ឡេីយ។

💜លោកប៉ាជាទីស្រលាញ់❤️Where stories live. Discover now