ភាគ៦ ធំមិនដល់ប៉ានោះទេ

302 50 9
                                    

ជីមីនញញឹមរីករាយជាមួយធម្មជាតិដែលពោ
ពេញទៅដោយពណ៌បៃតងខៀវស្រង៉ាត់
មេីលហេីយធូអារម្មណ៍បាត់អស់ភាពស្មុក
ស្មាញទាំងពួង។គេលេីកដៃត្រដាងបិតភ្នែក
ស្រូបយកខ្យល់អាកាសបរិសុទ្ធដែលហោះមក
ប៉ះនឹងរាងកាយរបស់គេ នាយធំឃេីញដូច
នោះក៏ចូលទៅក្រោយខ្នងអោនមុខសង្ហាខាប
ព្រលឹងនិយាយតិចៗដោយសម្លេងស្អកៗ៖

«សប្បាយចិត្តហ៎?»
«ហ្អឹម..»ជីមីនងក់ក្បាលក្រហឹមបញ្ជាក់ថា
អូខេតាមដែលនាយនិយាយ ទេីបភ្លាមនោះ
យ៉ុនហ្គីក៏ងក់ក្បាលតាមដោយញញឹមចុងមាត់
បន្តិច សកម្មភាពដែលនាយក្រាសទៅស្និត
ស្នាលជាមួយកូនប្រុសក្រៅខោវានាំអោយ
នាយជំនិតឈរអេះក្បាលកេីតជំងឺឆ្ងល់ពេញ
ខួរក្បាល។
«ពិតជាចម្លែកមែនចៅហ្វាយអាឆុង..»
នាយឆុងដេីររអ៊ូរតិចៗទាំងមិនយល់រឿងអ្វី

ពីរអ្នកប៉ាកូនបន្តដេីរពេញចំការការ៉ុត យ៉ុនហ្គី
ចេះតែប្រាប់កូនប្រុសពីរនេះពីរនោះមិនឈប់
ខណៈអ្នកដែលដេីរតាមគេមិនបានយកចិត្ត
ស្ដាប់នាយនិយាយនោះឡេីយ គេគេគិត
តែស្លុងអារម្មណ៍ជាមួយមេីមការ៉ុតធំៗដែល
ដកមកថ្មីៗនោះទៅវិញទេ។

«វាវ..ធំៗល្អណាស់ទំនងផ្អែមឆ្ងាញ់ណាស់»
ជីមីនកាន់មេីមការ៉ុតមួយមេីមពោលសរសេីរ
ទាំងញញឹមក្នុងន័យរសជាតិបន្លែ ព្រោះតែ
គេដកមកស្រស់ៗទំនងជាផ្អែមមែន។
«ធំមិនដល់ប៉ានោះទេ»មនុស្សធំពោលឡេីង
ទាំងទាញមេីមការ៉ុតនោះមកកាន់មេីលចុះ
ឡេីង នាំអោយក្មេងតូចសម្លឹងមុខនាយភ្លឹសៗ
បែបមិនយល់ តេីនាយចង់មានន័យយ៉ាង
មិចអោយប្រាកដទៅនឹង?ទេីបមកនិយាយ
ផ្លែកៗស្ដាប់មិនយល់បែបនឹង?

«...»ជីមីនមិនតបគេសុខចិត្តដេីរទៅម្ខាង
ទៀតដែលមានកម្មករកុំពុងតែធ្វេីការញាប់
ដៃជេីងក្នុងការងាររាងៗខ្លួន

«នេះចៅហ្វាយចាប់អារម្មណ៍លេីកូនខ្លួន
ឯងមែនទេចៅហ្វាយ..»នាយឆុងចំអន់ទៅ
ចៅហ្វាយដោយការលេងសេីច ព្រោះតែ
យ៉ុនហ្គីមិនងាយនឹងនិយាយច្រេីនជាមួយអ្នក
ណាម្នាក់ណាស់ លេីកលែងតែមនុស្សដែល
នាយចាប់អារម្មណ៍ទុកគេជាមនុស្សសំខាន់។

«គ្រាន់តែជាកូនចិញ្ចឹម មិនមែនបង្កេីត»
នាយត្បកទៅវិញធម្មតាហាក់មិនខឹងក្រោធ
នឹងសំនួរជំនិតទាល់តែសោះ។បន្ទាប់ពីរនាំ
កូនប្រុសចូលក្នុងចំការដ៏ធំរបស់ខ្លួនហេីយ
យ៉ុនហ្គីក៏បន្តនាំកូនប្រុសចូលទៅចំការក្រូច
វិញម្ដង ថ្ងៃកាន់តែខ្ពស់មេឃកាន់តែក្ដៅខ្លាំង
ជីមីនចាប់ផ្ដេីមហេលហាលព្រោះគេមិនធ្លាប់
នៅក្រោមកម្ដៅថ្ងៃខ្លាំងពីរមុនមក ស្បែក
សខ្ចីក៏ប្រែមកក្រហម យ៉ុនហ្គីដែលដេីរតាម
ឃេីញកូនបែបនោះក៏ស្រវ៉ាដោះអាវក្រៅ
មកគ្របអោយកូនមួយជាន់ទៀត។

💜លោកប៉ាជាទីស្រលាញ់❤️Where stories live. Discover now