មាឌមាំបីរាងកាយស្រាលដូចសំឡីមកដល់
ក្នុងបន្ទប់ រួចក៏ដាក់ទៅពូកថ្នមៗដោយមិន
និយាយអ្វីមួយម៉ាត់ ឯអ្នកក្នុងរង្វង់ដៃបានត្រឹម
តែលួចដៀងភ្នែកសម្លឹងគេម្ដងម្កាល ព្រោះ
តែមានអារម្មណ៍ញញេីតញញឺមមិនហាន
នៅកៀកកិត ត្បិតតែខ្លួនបន្លំធ្វេីជាបាត់ការ
ចងចាំ ប៉ុន្តែគេហាក់មិនទុកចិត្តលេីខ្លួនឯង
សោះ ជាពិសេសពេលដែលយ៉ុនហ្គីសម្លឹង
គេចំៗ កែវភ្នែកបញ្ជាក់ថាគេមិនបានលេង
សេីច នឹកម្ដងៗពិតជាភ័យហេីយក៏ខ្លាចគេ
ចាប់បានថាខ្លួនកុហក់នឹងត្រូវគេស្អប់ឬក៏
ដេញចេញ ប៉ុន្តែគេគ្មានជម្រេីសអ្វីក្រៅពីរ
ស៊ូទ្រាំកុហកមុខក្រាសបែបនឹងទេ។«ងូតទឹកហេីយចុះទៅញាំបាយ»
មនុស្សធំពោលរួចបម្រុងតែចាកចេញទៅ
ហេីយស្រាប់តែនាយតូចចាប់ក៏ដៃគេជាប់
ពេបមាត់ដាក់ដោយរកកលចង់យំ គេពិបាក
ក្នុងការក្រោកឈរណាស់ ទាំងអស់នេះក៏មក
ពីរនាយដែរ បញ្ជាគេពេញមួយថ្ងៃមេីលតែគេ
ជាកម្មករចាស់នៅទីនេះចឹង។«កេីតអី?»
«ដេីរមិនរួចទេលោកប៉ា..»
«ដេីរមិនរួច?ហេីយចង់អោយប៉ាធ្វេីយ៉ាងមិច?»
«គឺ..អេី អ្អាស៎លោកប៉ា..»
មិនទាន់រកនឹកថាគួរពឹងបែបណាផង នាយធំ
ក៏ចាប់លេីកបីទៅក្នុងបន្ទប់ទឹកមុនបាត់ទៅ
ហេីយ កាយវិការត្បិតតែរឹងកំព្រឹសបន្តិច តែ
យ៉ាងណាក៏នៅតែកក់ក្ដៅពេលបាននៅក្នុង
រង្វង់ដៃរបស់គេ ជីមីនលួចញញឹមតិចៗពេល
គេមិនទុកខ្លួនចោល ខណៈពេលដែលគេគិត
តែញញឹមនោះ យ៉ុនហ្គីក៏សម្លឹកមុខគេដោយ
កែវភ្នែកពិឃាត ទេីបទឹកមុខញញឹមមុននេះប្រែ
មកជាស្រពាប់ស្រពោនវិញ។«ងូតទឹករួចចុះទៅញាំបាយផងកុំនាំទុកដល់
គ្រប់គ្នានៅទីនេះ»
ថាហេីយនាយធំក៏ចេញទៅបាត់ ទុកអោយ
ក្មេងតូចនៅក្នុងអាងទឹកតែម្នាក់ឯង ជីមីនដក
ដង្ហេីមធំមួយហឿក រួចក៏ចាប់ងូតទឹកយ៉ាង
លឿនគេស្លៀកពាក់គួរសមរួចក៏ចុះទៅជាន់
ក្រោមដែលមានលោកប៉ាចិញ្ចឹមនៅចាំរួច
ជាស្រេច។
អាហាពេលល្ងាចចប់ទៅដោយរលូនព្រោះ
យ៉ុនហ្គីមិនបានមាត់ក៏អ្វី ចំណែកឯឆុងនាយ
បានត្រឹមតែសង្កេតមេីលចៅហ្វាយហេីយ
ក៏ជ្រួញចិញ្ចេីម ជាលេីកទីមួយដែលយ៉ុនហ្គី
មានមនុស្សមករួមតុអាហាជាមួយ តាំងតែ
ពីរនាយចាកចេញពីរគ្រួរសារដែលនៅសេ
អ៊ូលមក នេះគឺអស់រយះពេល9ឆ្នាំមកហេីយ
ដែលមានក្មេងតូចមករួមតុជាមួយយ៉ុនហ្គី។
យប់កាន់តែជ្រៅទឹកសន្សេីមកាន់តែចុះមេឃ
ក៏ចាប់ត្រជាក់ខ្លាំងទៅៗ ស្បៃរាត្រីដែលគ្រប់
គ្នាគេងលង់លក់យ៉ាងស្កប់ស្កល់ ប៉ុន្តែនៅក្នុង
បន្ទប់មួយដែលជាបន្ទប់ការងាររបស់ម្ចាស់
ចំការនេះវិញ បែជានៅបេីកភ្លេីងភ្លឺចែងចាំង
នៅឡេីយ។
YOU ARE READING
💜លោកប៉ាជាទីស្រលាញ់❤️
Actionតេីក្ដីស្រលាញ់វាជាអ្វីទៅ?តេីវាកេីតចេញពីរ ចិត្តឬវាកេីតចេញពីរចេតនា? "មិនថាសម្រស់របស់អូនប្រែប្រួលទៅជាបែប ណា កបងនៅតែស្រលាញអូនជារាងរហូត" 2023/2/27