«អ្នកប្រុសហ៊ុន ក្រោកឡើងមក!! កុំធ្វើបែបនេះអី!» គាត់ស្ទុះមកឃាត់ខ្ញុំកុំឲ្យលុតជង្អង់... គាត់ចាប់ស្មាខ្ញុំ ។ ទៀតហើយ.... ខ្មោចប៉ះខ្ញុំទៀតហើយ... ខ្លួនគាត់ពិតជាត្រជាក់ណាស់់។«បានៗ លើកក្រោយខ្ញុំនឹងមកតាមសម្រួល»
«មានលើកក្រោយទៀតឬ!?» ខ្ញុំបើកភ្នែកធំៗហាក់ភ្ញាក់ផ្អើល នៅមករកខ្ញុំទៀតឬ?
«អ្នក....»
«ឈប់ហៅខ្ញុំថាអ្នកប្រុសបានទេបង!?» ខ្ញុំប្រញាប់ហាមគាត់ដើម្បីឲ្យឈប់ហៅខ្ញុំថាអ្នកប្រុស ដូចអ៊ំខ្នោចទៀត...
« ឈ្មោះរបស់ខ្ញុំគឺ ផាក សុងហ៊ុន! បងហៅឈ្មោះរបស់ខ្ញុំបាន»
«ក៏បាន! អ្ហិះ!អ្ហិះ! » សុខៗគាត់ស្រាប់តែអស់សំណើចឡើងមក ធ្វើឲ្យខ្ញុំឆ្ងល់!
«ឈ្មោះខ្ញុំកំប្លែងមែនទេបង!?»
«មិនមែនបែបនឹងទេ! ឯងពិតជាកំប្លែងណាស់»
«.....?» ខ្ញុំមើលមុខគាត់ស្លឺព្រោះមិនយល់! ខ្ញុំអត់មានបាននិយាយអ្វីសោះមុននេះ...
«បងជឿថាឯងអាចជួយអ្នកប្រុសតូចបាន.. » សុខៗគាត់ក៏ស្រាប់តែនិយាយពាក្យនេះឡើងមក ដូចអ៊ំខ្មោចបេះបិត។
«ជួយ! ជួយយ៉ាងម៉េចទៅបង?» ខ្ញុំបើកភ្នែកធំៗព្រោះមិនយល់។
«អ្នកប្រុសតូចជាវិញ្ញាណឯកាណាស់ អស់ពេល30ឆ្នាំមកនេះ អ្នកប្រុសនៅតែមិនអាចទៅចាប់កំណើតជាថ្មី... » គាត់និយាយទាំងទឹកមុខសោកសៅ
«ចុះមានអីទាក់ទងនឹងខ្មុំទៅ!??»
«ខ្ញុំចង់ឲ្យសុងហ៊ុន ជួយអ្នកប្រុសតូចឲ្យបានទៅចាប់កំណើតផង ខ្ញុំសូមអង្វរ!!» បងណាំស្រាប់តែលុតជង្គង់ចំពោះមុខខ្ញុំ។«នៅសល់រយ:ពេលប្រាំពីរសប្តាហ៍ទៀត ថ្ងៃដែលព្រះចន្ទពណ៌ក្រហមបានលេចឡើងពីទិសខាងត្បូង ប្រសិនបើវិញ្ញាណអ្នកប្រុសតូចមិនអាចទៅចាប់កំណើតថ្មីបានទេ គេនឹងរំលាយវិញ្ញាណអ្នកប្រុសតូចជាមិនខាន... »
ត្រចៀកខ្ញុំស្តាប់គាត់ តែមាត់ខ្ញុំចំហរធ្លុង។ តើនេះជាការពិតឬ?
«......»
«ជួយខ្ញុំផងបានទេសុងហ៊ុន? ខ្ញុំនិងម៉ែចាស់បានព្យាយាមអស់ពីសមត្ថភាពហើយ រហូតមកដល់ពេលនេះនៅតែមិនអាចជួយអ្នកប្រុសតូចបាន...»
«.......» ខ្ញុំគាំងស្លឺមួយកន្លែង
« ខ្ញុំនឹងចងចាំគុណបំណាច់មួយនេះគ្រប់ៗជាតិ!!»
«បងចង់ឲ្យខ្ញុំជួយដោយរបៀបណា?».....