វគ្គ១:

594 52 3
                                    

                            ___________

       ទីក្រុងឆ្នាំ2030....
       មេឃថ្ងៃនេះក្តៅស្អុះស្អាប់ដល់ហើយ  ក្តៅដល់ថ្នាក់ម៉ាស៊ីនត្រជាក់ក្នុងឡានបើកឡើងអស់លេខទៅហើយ តែញើសខ្ញុំហូរមកស្រោកៗដូចទឹក។ 
    ខ្ញុំដកដង្ហើមធំបន្តិច ក៏បិទភ្នែក រួចផ្អែកក្បាលទៅនឹងកៅអីឡានសម្ងំគេងទាំងល្វើយ ។ ខ្ញុំបម្រះខ្លួនចុះឡើង  ប្រឹងសម្ងំគេងយ៉ាងណា  ក៏គេងមិនលក់សោះ! អត់មិនបាន មានតែងើបអង្គុយត្រង់ខ្លួនភ្លឹង  ហើយភ្នែកខ្ញុំក៏ចាប់បង្វែសម្លឹងទៅក្រៅកញ្ជក់បង្អួចឡានដូចដើម ។.....
     
    
      នេះគឺខ្ញុំ ស៊ុងហ៊ុន! ផាក ស៊ុងហ៊ុន!   គឺជានិស្សិតឆ្នាំទី3 ។  ប៉ុន្តែខ្ញុំឈប់រៀនហើយ  នៅសល់មួយឆ្នាំទៀតគឺចប់តែខ្ញុំខំទៀតលែងរួច។ ខ្ញុំមានសម្ពាធផ្លូវចិត្តតាំងពីកុមារ ។ ប៉ានិងម៉ាក់  របស់ខ្ញុំបានលែងលះគ្នា  កាលពីខ្ញុំមានអាយុ5ឆ្នាំ ។

       ខ្ញុំរស់នៅជាពូមីងខាងម្តាយ តែពួកគាត់ចិត្តមិនបាន។ ទើបពេលខ្ញុំរៀនចប់ត្រូវចូលថ្នាក់វិទ្យាល័យ  ខ្ញុំបានផ្លាស់មករស់នៅជាមួយនឹងលោកយាយខាងប៉ាវិញ។....

        ពេលខ្ញុំចូលដល់ឆ្នាំទី3ភ្លាម រឿងអាក្រក់ៗវាបានកើតឡើងផ្ទួនៗគ្នាមកលើខ្ញុំ។ គិតដល់រឿងនេះពេលណា  ខ្ញុំចាប់ព្រឺសម្បុរខ្ញាក។ លោកយាយខ្ញុំ គាត់ស្លាប់បាត់ហើយ ស្លាប់ដោយសារអ្វីក៏ខ្ញុំមិនដឹង។ គាត់មានសុខភាពល្អណាស់មិនគួរនៅសុខៗ គាត់ទៅទាំងបែបនេះសោះ។ ក្រោយពេលលោកយាយចែកឋានទៅមិនប៉ុន្មាន កូនច្បងគាត់ដែលត្រូវជាអ៊ំបង្កើតរបស់ខ្ញុំ ស្រាប់តែគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទៅម្នាក់ទៀតយ៉ាងទាន់ហន់ ។ 

      ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាឯការ  ឯការខ្លាំណាស់។  ញាតិដែលខ្ញុំអាចពឹងពាក់បាន ពេលនេះពួកគាត់បានទៅចោលខ្ញុំអស់ហើយ ។ ដែលខ្ញុំអាចដេកស្រួលស៉ីស្រួលមកដល់ថ្ងៃនេះ ក៏ដោយសារតែបានលោកយាយនិងអ៊ំខ្ញុំម្នាក់នេះឯង។...
     ញាតិខាងម៉ាក់  លែងមានអ្នកណាគេរាប់រកខ្ញុំហើយ  អាចនិយាយបានថា  ផាត់ខ្ញុំចោលតែម្តង ។ ឯញាតិខាងប៉ាវិញ  ក្រៅពីអ៊ំ គ្មាននរណាគេចូលចិត្តខ្ញុំសោះ គេស្អប់ម្តាយខ្ញុំ  ហើយក៏ធ្លាក់មកដល់ខ្ញុំម្នាក់ទៀត!...

。:゚ផ្ទះគេ゚:。Where stories live. Discover now