វគ្គ៩:

130 34 2
                                    

   

    មួយសប្តាហ៍ក្រោយមក...
    មួយរយ:ក្រោយពេលអ៊ំខ្មោចចាកចេញទៅ  អ្នកប្រុសតូចដែលចំណាំធ្វើមុខស្រពោននោះ   ក៏ប្រែមកជាស្រស់បស់វិញ តែស្រស់បស់របៀបមិនគួរឲ្យខ្លាច  មិនមែនស្រស់ដូចជាមនុស្សរស់។
     រីឯទំនាក់ទំនងរបស់ពួកយើងវិញគឺ រលូនជាងពេលមុន ព្រោះអ្នកប្រុសតូចជុងវ៉ុនហាក់ដូចជាឈប់មានចិត្តស្អប់អ្វីមកលើខ្ញុំតទៅទៀតហើយ...
   
    ថ្ងៃនេះក្រោយពីញ៉ាំបាយថ្ងៃត្រង់រួច ខ្ញុំក៏រៀបចំខ្លួន បំរុងនឹងចេញទៅខាងក្រៅ  តែសុខៗខ្ញុំភ្ញាក់ព្រើត! ព្រោះខ្មោចអ្នកប្រុសតូច  នៅឈរពាំងខ្ញុំពីមុខទ្វារួចជាស្រេច ហាក់ដូចជាបានដឹងមុនថាខ្ញុំនឹងទៅទីណា...
    «អ្នក...!»
    «ចង់ទៅណា!?»
    «គឺ.... គឺថា ខ្ញុំមានធុរ:ផ្ទាល់ខ្លួន»  ខ្ញុំតបទាំងមិនហ៊ានសម្លឹងមុខគេចំ។
     «....»
     សុខៗគេស្រាប់តែស្ងាត់មាត់...  បានត្រឹមតែសម្លឹងមកមើលមុខខ្ញុំ... ក្នុងន័យអង្វរក...
     «យើងទៅជាមួយដែរ!»
     «តែ...»
     «តែស្អី!?»   គេស្រែកសំឡុតខ្ញុំបន្តិច! តែខ្ញុំវិញ ភ័យស្ទើរស្លាប់...
     «យើងមិនដែលបានចេញទៅខាងក្រៅ អស់រយៈពេលជាង30ឆ្នាំមកហើយ! ឯងគ្មានសិទ្ធិមកហាមឃាត់យើងទេ!»
      
      ស្តាប់មើលគេនិយាយចុះ! នេះគេកំពុងតែអង្វ ឬក៏គម្រាមខ្ញុំ!? តែខ្ញុំពិតជាគ្មានសិទ្ធិហាមគេពិតមែន... តើគេដឹងថាខ្ញុំកំពុងតែទៅណាមែនទេ!? ត្រូវហើយ គេច្បាស់ជាដឹង!ព្រោះគេជាខ្មោច... ខ្មោចទាំងអស់សុទ្ធតែអាចដឹងពីចិត្តរបស់មនុស្ស ដូចជាខ្មោចអ្នកប្រុសតូចនៅពេលនេះ....
     «បាទ! ខ្ញុំមិនហ៊ានទេ»
     «ទៅបានឬនៅ!?»
     «......»
     «ស្អីទៀតហើយ!?»  គេសួរ ទាំងទឹកមុខយ៉ាប់យ៉ឺនកាលបើឃើញខ្ញុំមិនព្រមដើរតាមគេ...
     «អ្នកប្រុសតូច... ចេញទៅខាងក្រៅ បានដែរឬ!?»
     « រឿងអី្វដែលថាមិនបាន!? មកឲ្យលឿនឡើង! ឯងកុំធ្វើឲ្យយើងប្តូរចិត្តឲ្យសោះ »
     ខ្ញុំឆ្ងល់ ក៏បានត្រឹមតែឆ្ងល់... សំណួរដែលចង់សួរ ក៏មិនហ៊ានសួរ... ហេតុអ្វីបានជាខ្មោចម្នាក់នេះគួរឲ្យញញើតម្ល៉េះ!?

     «អ្នក...អ្នកប្រុសតូច?»
     «មានការអី បងណាំ!?»   ខ្ញុំងាកមើលតាមអ្នកប្រុសតូចជុងវ៉ុន ក៏ឃើញថានោះជាខ្មោច បងណាំ!
      «អាវក្រៅរបស់អ្នកប្រុសតូចបាទ»
      «អរគុណ»  មាត់គេនិយាយអរគុណ ខណៈដែលដៃឈោងយកអាវមកស៊កពីក្រៅ! ខ្ញុំតាមមើលមុខគេយ៉ាងភ្លេចខ្លួន... ទោះបីគេមានសភាពស្លេកស្លាំង គ្មានឈាម គ្មានកម្តៅដូចមនុស្សធម្មតា តែវានៅតែមិនអាចបិទបាំងពីភាពស្រស់សង្ហារបស់គេបាន...  ទាស់តែម៉្យាង គឺកាចដូចខ្លា... 

。:゚ផ្ទះគេ゚:。Where stories live. Discover now