_ផ្ដើមសាច់រឿង_
ស្ថិតនៅក្នុងត្រកូលអ្នកខ្ពង់ខ្ពស់មានមុខមាត់កិត្តិយស និងមានទ្រព្យសម្បត្តិស្ដុកស្ដប់ ជំនួញស្ទើគ្រប់ទិសទីផងដែរនោះ ចន ជុងគុក ជាកូន ប្រុសពៅបង្អស់គេនៃគ្រួសារដ៏មានឥទ្ធិលរបស់លោក ចន ។ រហ័សនាមគ្រួសារមួយនេះអ្នកណាក៏ខ្លាចរអា ស្របពេលបានលឺពីឈ្មោះវង់ត្រកូលមួយនេះ ។ គ្រួសារមួយនេះជិះឥទ្ធិពលយ៉ាងខ្លាំងក្លាជា ហេតុធ្វើឲសំណាក់មនុស្សផងគ្នាកោតខ្លាចនិងគោរព ផ្ដល់តម្លៃប្រៀបបានព្រះជាម្ចាស់ ។
ចន ជុងគុក ជាកូនប្រុសពៅចុងក្រោយគេរបស់លោកចន ។ ថ្វីត្បិតនាយកម្លោះសង្ហារម្នាក់នេះមានអាយុត្រឹមតែ 25 ឆ្នាំក៏ពិតមែន ប៉ុន្តែសមត្ថភាពការងារនិងភាពម៉ត់ចត់ហើយភាពឈ្លាសវៃមានពេញខួរក្បាលនិងខ្លួនរបស់នាយ ។ ជាហេតុទើបធ្វើឲនារីៗក្រមុំប្រាថ្នាចង់បាននាយមកធ្វើជាគូរអនាគតស្ទើតែគ្រប់នារីទាំងអស់ ។
មានរហ័សនាមថាលាក់មុខជាសាតានអ្នកណាក៏កោតខ្លាច កម្លោះសង្ហារចន ជុងគុក គឺជាមនុស្សប្រុសម្នាក់ដែលងប់ងល់និងមនុស្សស្រីជាខ្លាំង ។ រាល់នារីៗក្រមុំទាំងអស់ដែលចូលខ្លួនមករកនាយពួកនាងត្រូវបានជុងគុកឆក់យកភាពបរិសុទ្ធអស់ ដោយត្រឹមតែមួយយប់នាយនិងបោះបង់ចោលពួកនាងប្រៀបដូចសម្រាមគ្មានភាពស្ដាយស្រណោះ ។
រឿងរ៉ាវទាំងនេះចេះតែបន្តកើនឡើងឥតស្រាកស្រាន រហូតមានដល់ថ្ងៃមួយជីវិតរបស់នាយ ហាក់ប្រែ ប្រួលទាំងស្រុង ក្រោយបានជួបនូវក្មេងប្រុសម្នាក់ ដែលមានរូបសម្រស់ប្រៀបបាននិងទេពអប្សរដើរលើដី ។
នាយតូចម្នាក់នោះមានឈ្មោះថាផាក ជីមីនរហ័សរបស់កម្លោះតូចម្នាក់នេះគឺ Beauty ដែលសំដៅដល់ភាពគួរឲស្រឡាញ់និងស្រស់ស្អាត ។ កម្លោះតូចច្រឡឹងមួយរូបនេះជាមនុស្សស្លូតបូត រួសរាយរាក់ទាក់និងមានទឹកចិត្តល្អជាមួយមនុស្សជុំវិញខ្លួន ។ប៉ុន្តែវាសនាជីវិតរបស់កម្លោះតូចម្នាក់នេះវាហាក់ ដូចជាមិនស្រស់ស្របទៅនិងរហ័សនាមឡើយ វាបានប្រែប្រួលស្ទើតែទាំងស្រុងក្រោយមានវត្តមានមនុស្សប្រុសម្នាក់ចូលមកបង្កើតភាពចលាចលក្នុងជីវិតតូចមួយនេះ ។ វត្តមានរបស់បុរសម្នាក់នេះមិនដឹងថាជាភ័ព្វសំណាងឬផលកម្មអ្វីឡើយព្រោះតាំងតែពីដឹងក្ដីមក បុរសម្នាក់នេះគេមិនដែលបានស្គាល់ឬបានរលឹកឈ្មោះចំសូម្បីតែម្ដង ។
YOU ARE READING
លោកប្ដីសាតាន ( complete )
Romance« ឯងត្រឹមតែជាប្រពន្ធដ៏គ្មានតម្លៃមួយក្នុងកែវភ្នែកយើង » ជុងគុក « សូមកុំធ្វើបាបអូនអី អូនខ្លាចហើយ ! »