ភាគទី ០៦ :

381 37 5
                                    

រឿង : លោកប្ដីសាតាន
ភាគទី ០៦ : បារម្ភ !

   រសៀលបាក់ខែងថ្ងៃចូលទ្រនំបានឆៀងចូលមក ដល់ស្ថិតនៅក្នុងនៃមន្ទីរពេទ្យ នាវេលាស្មើនេះជីមីនក៏បានភ្ញាក់ពីដំណេកឡើង ក្រោយគេងពីអស់រយៈ ពេលជាច្រើនម៉ោងមកជាមួយស្វាមី ។

    នាយតូចស្រវេស្រវាដៃរករាងកាយស្វាមីដែលបានគេងជាមួយគ្នាដោយភ្នែកទាំងគូរមិនទាន់បើកនៅ ឡើយ ប៉ុន្តែវាត្រូវបើកឡើងភ្លាមៗក្រោយចាប់ប្រទះបានថាមិនបានប៉ះរាងកាយរបស់ស្វាមីរបស់ខ្លួន ។

« ហឹម…តើគេទៅណាបាត់ហើយ ? » បើកភ្នែកឡើងមកមនុស្សដំបូងដែលជីមីនហើបមាត់សួររកនោះគឺជុងគុក ព្រោះពេលដែលរូបគេគេងគឺមានជុងគុកនេះហើយដែលគេងអោបរាងកាយផ្ដល់ភាពកក់ក្ដៅឲរូប គេ ចុះពេលនេះតើនាយបាត់ទៅទីណា ?

   កែវភ្នែកជីមីនក្រវាសជុំវិញបន្ទប់ដើម្បីមើលឲដឹងថាមានជុងគុកនៅទីនេះឬអត់ ប៉ុន្តែភ្លាមៗនោះជីមីនក៏ចាប់ប្រទះនិងក្រដាស ពណ៍សមួយសន្លឹកដែលមាន នៅលើថតតុ មិនបង្អង់យូរជីមីនក៏ទាញក្រដាសនោះមកមើលដែលមានតួអក្សរសរសេរថា ។

( ពេលភ្ញាក់ឡើងញុំាអាហារដែលយើងទុកឲ ហើយកុំដើរចេញទៅណាឲសោះ បើសិនជាយើងត្រឡប់មក វិញមើលឃើញឯងត្រូវធ្ងន់មិនខាន! ) ក្នុងការសរសេរនេះអាចបញ្ជាក់បានថាវាជាក្រដាសដែលនាយជុងគុកជាអ្នកសរសេរវាដោយផ្ទាល់ក្នុងការប្រាប់ឲរូបគេបានដឹងថាវាជាបញ្ជារបស់នាយ ដូច្នេះរូបគេត្រូវតែធ្វើតាម។

« ចម្លែក! » ជីមីនញញឹមឡើងបន្តិចក្រោយអានអក្សរនោះចប់ប៉ុន្តែនៅក្នុងចិត្តក៏កើតមាននូវចម្ងល់
ខ្លះៗដែរ ព្រោះពាក្យសម្ដីរបស់នាយទាំងនេះវាហាក់មិនសមប្រកបជាមួយទង្វើររបស់នាយរាល់ដងឡើយឡើយ ។

ក្រាក !

   ខណៈពេលភ្លាមៗនោះសម្លេងបើកទ្វារនៃបន្ទប់ក៏បានបន្លឺឡើង ទាញចំណាប់អារម្មណ៍ជីមីនឲងាកតាមប្រភពសម្លេង សឹមនិងចាប់ប្រទះបាននូវស្វាមីរបស់ខ្លួនដែលបើកទ្វារដើរចូលមកដោយទឹកមុខស្មើធេង ។

« ភ្ញាក់ហើយហេស៎ ! » នាយសាតានជុងគុកចោទ សួរមកកាន់ប្រពន្ធដោយសម្លេងជ្រៅបង្កប់ន័យ សឹមនិងបន្តដំណើរដើរមកជិតកាយតូចដែលកំពុងញ័រ ញាក់ភ័យខ្លាចមកកាន់រូបនាយ ។

លោកប្ដីសាតាន ( complete )Where stories live. Discover now