ភាគទី ០៣ : យើងសុំទោស

466 37 1
                                    

_មន្ទីពេទ្យ_

ងាកមកកាន់ស្វាមីភរិយាមួយគូរនៅឯមន្ទីរវិញនាវេលាស្មើនេះនាយក្រាស់ជុងគុកនិងប្រពន្ធ កំពុងស្ថិតនៅក្នុងសម្រាកព្យាបាល ខណៈឯរូបកាយតូចជីមីន គឺកំពុងគេងសម្រាកនៅលើគ្រែក្រោយពិនិត្យពិគ្រោះជាមួយលោកដុកទ័ររួចរាល់ ។

« ភរិយាយើងយ៉ាចមិចហើយ ! » សម្លេងក្រអួររបស់នាយជុងគុកបានបន្លឺឡើងចោតសួរមកកាន់ដុកទ័រ ខណៈឯក្នុងចិត្តរបស់នាយកំពុងតែអន្ទះសារចង់ដឹងពីអាការៈរបស់ប្រពន្ធខ្លួន ។

« បាទលោក ! គឺ..គឺភរិយារបស់លោកមិនបានកើតអ្វីធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែសន្លប់ដោយ សារការយំច្រើនតែប៉ុណ្ណោះ » លោកដុកទ័រញ័រអោនមុខចុះដោយញ័រញាក់មាត់ហើបវាចាតបសឹងមិនចង់ចេញ ខណៈពេលដែលកែវភ្នែកមុតស្រួចសម្លឹងមករូបគាត់ឥតដាក់ ។

« បើអស់តួនាទីហើយ ចេញទៅវិញចុះ » នាយសង្ហារតបដោយសម្លេងស្រាលមកកាន់លោកដុកទ័រស្របជាមួយនិងទឹកមុខស្មើធេង សឹមនិងដើរមកភរិយាដែលគេងសន្លប់លើគ្រែនោះ ក្រោយដុកទ័របានចាកចេញទៅបាត់ ។

« ទើបតែថ្ងៃដំបូង ប៉ុន្តែឯងនាំរឿងឲយើងឈឺក្បាល ! ចំមែនហើយក្មេងនេះ » នាយសង្ហារ ជុងគុកដាក់ខ្លួនអង្គុយចុះលើកៅអីក្បែរភរិយាថ្នមៗ ខណៈឯបបូរមាត់របស់នាយក៏ហើបសម្ដីឡើងដោយក្ដីធុញទ្រាន់ ។

« សឺត…ពេលគេងបែបនេះគួរឲស្រឡាញ់ខ្លាំងណាស់ » នាយកម្លោះភ្លេចខ្លួនភ្លាត់សម្ដីសរសើរភរិយាដោយខុសពីចិត្ត ខណៈឯរូបនាយក៏បានទះមាត់ខ្លួនឯងតិចៗក្រោយដឹងសតិឡើងវិញ ។

« ឯងមិនគួរនិយាយបែបនេះទេ គេជាមនុស្សប្រុសឯងមិនអាចស្រឡាញ់ប្រុសដូចគ្នាបានឡើយ » ក្រោយដឹងសតិឡើងវិញនាយសង្ហារទះមុខខ្លួនឯងតិចៗ សឹមនិងពោលសម្ដីទាំងនេះឡើង ញាំងឲអ្នកដែលគេងនៅលើគ្រែនោះត្រូវភ្ញាក់ទាំងឈឺក្បាល ។

« អួយ ! » ក្រោយដឹងខ្លួនឡើងមក នាយតូច ជីមីនស្រែកឡើងតិចៗ ខណដែលមានអារម្មណ៍ថាក្បាលរបស់គេឈឺខុសពីធម្មតា ។

« ភ្ញាក់ហើយឬ ? » នាយសង្ហារចោទសួរឡើងមកកាន់ប្រពន្ធដោយសម្លេងក្រលរធំ ហាក់ចង់     បញ្ជួសកាយតូចឲទឹកភ្នែក ក្រោយពេលក្រោកពីឈឺបែបនេះ ។

លោកប្ដីសាតាន ( complete )Where stories live. Discover now