ភាគទី ១០ :

431 31 5
                                    

រឿង « លោកប្ដីសាតាន »
ភាគទី ១០ : គេជាភរិយាយើង !
______________
ពាក្យថាស្រឡាញ់មិនមែនយើងចេះតែនិយាយនោះទេ ព្រោះពាក្យនេះមិនមែនជាពាក្យដែលត្រូវយកមក លេងសើចលើផ្លូវអារម្មណ៍ ចង្វាក់បេះដូងអ្នក ណាម្នាក់ឡើយ ។ សម្រាប់ជីមីនពាក្យថាស្រឡាញ់វាមិនពិបាកទេក្នុងការនិយាយនោះ ប៉ុន្តែវានិងពិបាកបើ សិនជាគេយកពាក្យមួយនេះប្រាប់ទៅកាន់ស្វាមី ខណៈដែលរូបនាយគ្មានអារម្មណ៍មនោសញ្ចេតនាចំពោះរូបគេដូច្នេះ ។
នាពេលនេះនាយល្អិតជីមីន កំពុងតែអង្គុយយ៉ាងស្ងៀមស្ងាត់នៅក្នុងបន្ទប់តែម្នាក់ឯង ខួរក្បាលក៏គិតរឿងជាច្រើន ព្រោះវាហាក់ស្មុគស្តុកនៅក្នុងប្រព័ន្ធប្រសាទតែម្ដង ។
ក្រាក !
សម្លេងបើកទ្វារលាន់លឺកងរំពង លេចលឺទៅដល់ត្រចៀកជីមីនដែលនៅអង្គុយលើគ្រែឲងាកមកមើល តាមប្រភពសម្លេល ខណៈដែលដឹងថាជាស្វាមីខ្លួនជាអ្នកបើកចូលមក ។
« ឯងកើតអីមែនទេជីមីន ! ហឹម ? » ក្នុងដួងចិត្ត នាយក្រាស់ចេះតែអន្ទះអន្ទែងនៅមិនសុខ ចង់ដឹងថាប្រពន្ធមានរឿងអ្វីលាក់និងខ្លួន ទើបហាក់ដេញដោលចង់ដឹងឲជ្រាលជ្រៅ ។
« ខ្ញុំមិនមានរឿងអីទេ លោកកុំបារម្ភអី ! » នាយល្អិតអោនមុខចុះបែរខ្នងទៅម្ខាងដោយទឹកមុខស្រពោន ព្រោះកំពុងមានរឿងលាក់នៅក្នុងចិត្ត ។
« ហឹម..សឺត ! កុំគិតច្រើនពេកអី យើងមិនសប្បាយចិត្តទេ ! » នាយសង្ហារមុខប្រែជាស្រពោនលើកដៃទាំងគូរមកក្រសោបរាងកាយប្រពន្ធ សឹមនិងថើបមួយខ្សឺតដោយនិយាយលួងលោម ។
« លោកលែងខ្ញុំទៅ ខ្ញុំថប់ដង្ហើមខ្លាំងណាស់ ! » ជីមីនស្រដីឡើងតិចៗត្អួញត្អែរ ខណៈដៃទាំងគូរចាប់ ផ្ដើមរើសបម្រាស់ចេញតិចៗពីការអោបរបស់ស្វាមី ។
« ឯងស្អប់យើងណាស់មែនទេ ? » ទឹកមុខជុងគុកស្រពាប់ស្រពោនរកកលទឹកភ្នែកភ្លាមៗនៅនិងកន្លែង នាយហាក់ទន់ជ្រាយខុសប្លែកដូចមនុស្សថ្មី ។
« ខ្ញុំគ្មានហេតុផលអ្វីដែលត្រូវស្អប់លោកនោះទេ ទោះបីជាស្អប់ក៏វាមិនអាច ព្រោះលោកជាស្វាមីរបស់ ខ្ញុំ ! » ជីមីនរើបម្រាស់ចេញបានសម្រេច ក៏និយាយ ប្រាប់ស្វាមីនូវហេតុផលឲនាយដឹង ត្បិតថាមិនហ៊ានពេលពាក្យមួយនោះមក ។
« ឯងមិនស្អប់យើងទេឬ ? ទង្វើរយើងធ្វើកន្លងមកនេះឯងមិនបានខឹងយើងទេឬ ? » ទឹកមុខជុងគុកប្រែជាស្រស់បស់មួយរំពេចភ្នែក ។ នាយក្រាស់ក្រោកងើបពីលើពូកដើរមកជិតភរិយាហើយសួរ
បញ្ជាក់ឲដឹងពីជម្រៅចិត្ត ។
« ខ្ញុំគ្មានសិទ្ធអីទៅខឹងស្អប់លោកទេ ព្រោះខ្ញុំដឹងច្បាស់ថាខ្លួនឯងមានសិទ្ធជាអ្វីឲប្រាកដ ! » នាយល្អិតបែរខ្នងបន្លឺសម្ដីស្រាលតបមកលោកប្ដី ខណៈជុងគុកក៏ចាប់ផ្ដើមយល់ន័យនូវសម្ដីប្រពន្ធមុននេះ ។
« យើង..យើងសុំទោស ! សុំទោសពិតមែននូវកំហុសទាំងនោះ យើងសន្យារថាមិនធ្វើវាម្ដងទៀតឡើយ » នាយសង្ហារដើរមកឱបរឹតរាងកាយជីមីនដោយក្ដីដឹងកំហុស ខណៈដែលមានអារម្មណ៍ថាពឺតផ្សារក្នុងទ្រូងខាងឆ្វេង ក្រោយជីមីនហាក់ប្រងើយ
កន្ដើយដាក់នាយ ។
« កុំសុំទោសខ្ញុំអី ! » ជីមីននៅស្ងៀមប្រែទឹកមុខស្មើធេងគ្មានមនោសញ្ចេតនាក្នុងខ្លួន ត្បិតបានដឹងថាស្វាមីកំពុងឱបរឹងរាងកាយក៏ដោយក្ដី ។
« យើង...យើង ! » ជុងគុកគាំងអណ្ដាតក្រលាស់លែងចេញនាវិនាទីនេះ ។ នាយសង្ហារឈរស្ងៀមឱបរាងកាយប្រពន្ធជាប់ ខណៈដែលជីមីនមិនបានជំទាស់ ។
នាយដឹងចិត្តខ្លួនឯងច្បាស់ថាយ៉ាងណា ក្រោយរស់នៅជាមួយជីមីនមួយរយៈមកនេះ ត្បិតកន្លងមកធ្លាប់ធ្វើបាបធ្ងន់ធ្ងរក្ដីប៉ុន្តែពេលនេះនាយក៏ដឹងច្បាស់ចិត្តខ្លួនឯង ។ មិនមែនសុខៗនាយប្រែជាផ្អែមល្ហែមដាក់ប្រពន្ធដោយអត់ហេតុផលនោះទេ ការដែលនាយធ្វើដូច្នេះ ក៏ព្រោះតែបារម្ភនិងខ្លាចថាជីមីននិងមានគ្រោះថ្នាក់ដោយសារតែសត្រូវរបស់នាយ ។ ខ្លួន ប្រាណជីវិតជីមីនផ្ញើលើរូបគេហើយ តើឲរូបគេបណ្ដោយទៅចោលវាងាយៗឬ ?
« បានហើយលែងខ្ញុំទៅ ជុងគុក » ជីមីនរអ៊ូរឡើងតិចៗ ព្រោះរយៈពេល ១ ម៉ោងពេលដែលរូបគេនិងស្វាមីស្ថិតនៅក្នុងបន្ទប់ជាមួយ ។ ១ ម៉ោងនេះរាង កាយគេត្រូវបាននាយជាស្វាមីលូកលាន់អស់ទៅ ហើយ មិនថាថ្ពាល់ សក់ កញ្ជឹងកឬកន្លែងផ្សេងទៀតគឺវាពោរពេញដោយស្នាមជាំក្រហមដែលជនបង្ករគឺជានាយជុងគុកផ្ទាល់ ។
គេស្រែកហាមដដែលៗតែនាយមិនស្ដាប់ រឹតតែហាមរឹតតែផ្កើនដូច្នេះទើបសុខចិត្តនៅស្ងៀមឲនាយធ្វើតាមចិត្ត ។
« ហឹម ! ជុងគុក.... » នាយល្អិតប្រទេចសម្ដីហៅឈ្មោះស្វាមីយ៉ាងវែងអន្លាយ ដែលបញ្ជាក់ន័យចង់ឲស្វាមីលែងខ្លួនពីការឱបថើប ។
« បាទ ! ហៅយើងមានការអីមែនទេ ? » នាយផ្កើនធ្វើជាមិនយល់ដឹងចិត្ត ត្បិតការពិតបានយល់ដឹងមុនក៏ដោយ ថាជីមីនកំពុងចង់ឲនាយលែង ។
« លោកគួរតែលែងខ្ញុំបានហើយ ! ខ្ញុំថប់ដង្ហើមណាស់ » ជីមីនត្អូញត្អែរដោយជូរមុខជាមួយស្វាមីជាខ្លាំង ហើយក៏មិនយល់ដែរសុខៗនាយប្រែជាមនុស្សបែបនេះ ។
« អត់ទេ ! មិនលែងទេ ព្រោះដឹងច្បាស់ថាឯងនិងចេញពីយើង » ជុងគុកនៅតែរឹងទទឹងមិនព្រមស្ដាប់។
« ខ្ញុំចង់ទៅខាងក្រៅខ្លះ លោកកុំបិទសិទ្ធរឹតបន្តឹងពេកអី ! » ជីមីនមុនក្រម៉ូវដាក់ស្វាមីចងចិញ្ចើមសម្លក់នាយយ៉ាងមុតក្រសែរភ្នែក ព្រោះនាយហាក់ដូចជាមនុស្សស្រីមករដូវមិនទៀងទាត់ដូច្នេះ ។
« សឺត ! យើងមិនឲឯងចេញទៅក្រៅ មិនមែនថាអត់ហេតុផលឡើយ ហើយយើងក៏មិនអាចប្រាប់ឯងបានដែរ រង់ចាំពេលមួយឯងនិងដឹងខ្លួនឯងមិនខាន ។ មួយវិញទៀតបើសិនឯងចង់ចេញទៅខាងក្រៅគឺត្រូវទៅជាមួយយើង ! » នាយសង្ហារលោរមុខមកជិតថ្ពាល់ភរិយារួចថើបមួយខ្សឺត សឹមនិងបន្លឺប្រយោគប្រាប់ហេតុផលឲជីមីនបានដឹងច្បាស់ ។
« ចឹងខ្ញុំទៅជាមួយលោកក៏បាន » នាយល្អិតជីមីនញញឹមស្ញេញគួរឲស្រឡាញ់ កាលបើបានទៅខាងក្រៅដូចបំណង ។
« ប៉ុន្តែត្រូវរបស់ដោះដូរសិន ទើបអាចទៅបាន » នាយតូចជីមីនស្លើធ្វើមុខឆ្ងល់ ក្រោយលឺសម្ដីស្វាមីដូច្នេះ ។ ហាមចិត្តមិនបានក៏ហើបមាត់សួរ ។
« គឺឯងត្រូវថើបយើង ! » នាយជុងគុកស្រដីចប់ទឹកមុខក៏ប្រែជាមានអំណាចមិនអាចអាកាត់បាន ខណៈដែលលក្ខខណ្ឌនេះហាក់មិនសមហេតុផល ។
« នេះ...នេះលោកមានគំនិតអ្វី បានជាចង់ឲខ្ញុំថើបដូច្នេះ ! » នាយល្អិតធ្វើមុខស្លើមុីងមុាំងមិនយល់សេចក្ដី កាលបើទទួលបានលក្ខខណ្ឌប្លែកៗពីស្វាមីខ្លួន ។
« បើមិនថើបក៏ស្រេចចិត្ត ប៉ុន្តែយើងសូមប្រាប់ថាយើងមិនជួនឯងទៅទេ ! » នាយសង្ហារលើកហេតុ ផលមិនសមប្រកប គម្រាមមកកាន់ប្រពន្ធខ្លួនដោយ មានអំណួត ព្រោះដឹងថាជីមីននិងចុះញ៉មព្រមថើបរូបនាយ ។
« ក៏..ក៏បានខ្ញុំព្រមថើបហើយ ! » កាលបើទទួលបានពាក្យសម្ដីគម្រាមដូច្នេះហើយ នាយល្អិតក៏មិិនស្ទាក់ស្ទើធ្វើតាមសំណើរ ។ បបូរមាត់ទន់ៗពណ៍សុីជម្ពូរបានទម្លាក់មកផ្ដិតស្រាលលើថ្ពាល់ស្វាមី រួចក៏ដក ចេញវិញភ្លាមៗ ក្រោយដឹងថាស្វាមីមានគំនិតចង់ធ្វើលើសនេះ ។
« ក្រអូបណាស់ ! សុំថើបវិញហើយ សឺតៗ » ក្លិនពិដោរក្រអូបសាយភាពពេញផ្ទៃច្រមុះទាំងមូលរបស់ជុងគុក បណ្ដាលឲហាមចិត្តពុំបានក៏ចាប់ឆ្មាក់ស្នាមថើបឥតដាច់លើថ្ពាល់ជីមីនដ៏ទន់ៗនោះ ។
មានហេតុ វាតែតែមានផល មិនមែនសុខៗនាយប្រែជាមនុស្សបែបនេះឡើយ ហេតុផលបែបណាវាអាស្រ័យលើជីវិតគូររបស់ពួកគេតែប៉ុណ្ណោះ ។
_________
អរគុណសម្រាប់ការអាន ។
និពន្ធដោយ : ស៊ូ-មីន

លោកប្ដីសាតាន ( complete )Where stories live. Discover now