5.មិនព្រមសួរថាថ្ងៃហ្នឹងប្តីខ្ញុំនឹងខ្ញុំ***គ្នាម៉ានដង

719 77 4
                                    

     មកដល់ផ្ទះ សូប៊ីនហក់ចុះពីលេីឡានរត់ចូលផ្ទះទៅកាន់បន្ទប់វឹងទាំងមិនមាត់មិនក គ្រួសារទាំងអស់ក៏បានត្រឹមតែស្រងូតស្រងាត់ តែជីននៅខឹងមិនមាត់និយាយទេ មីនអ្នកជិតខាងស្រាប់តែអេីតក្បាលមកចេះដឹង..

« ហូ~ ឈ្លោះគ្នាទេដឹងនៀក៎ បានអាប៊ីនកូនឯងគេរត់ចូលផ្ទះវឹងហ្នឹង កេីតថីហា៎មានរឿងអីមេនទេ?»

« អីក៏ចេះដឹងរឿងគ្រួសារគេសម្បេីមម្លេះ មួយថ្ងៃបេីមិនដឹងរឿងគ្រួសារខ្ញុំមួយរឿងបាយអត់ឆ្ងាញ់មេន? សួរនោះសួរ ចេញក៏សួរចូលក៏សួរ? មិចមិនព្រមសួរថា ថ្ងៃហ្នឹងប្តីខ្ញុំនឹងខ្ញុំ***គ្នាម៉ានដងទៅទម្រាំបានកូនបីក្បាលនឹងមក!!យីសអញ!!  »

ជីនរេបមួយខ្សែមីងជិតខាងស្ងាត់បាត់មាត់ឈឹងចំហរមាត់ធ្លុង ។ មកដល់ក្នុងផ្ទះក៏គ្មានអ្នកណានិយាយរកអ្នកណាដែរ ជីនអង្គុយលេីសាឡុងដកដង្ហេីមធំ ឯណាមជូនឃេីញប្រពន្ធបែបហ្នឹង គាត់ក៏មិននៅស្ងៀមដែរ។ ណាមជូនបានលេីកបង្អែមម្យ៉ាងដែលជីនចូលចិត្តហូបហេីយដាក់ខ្លួនក្បែរប្រពន្ធ

« អូន ចាំអានេះទៅឆ្ងាញ់ណាស់ »

« ខ្ញុំលេបមិនចូលទេ បងចេញទៅអោយឆ្ងាយពីខ្ញុំទៅប្រយ័ត្នផ្អេីល! »
ជីនកំហោគដាក់ប្តី តែណាមជូនក៏មិនបានទៅខឹងដែរ ស្រឡាញ់គ្នាយូរឆ្នាំកូនពីរបីហេីយ រឿងលួងលោមគេត្រូវតែធ្វេី

« កុំខឹងណាអូនណា ញុាំបន្តិចទៅ ចាំបងបញ្ចុកក៏បាន ម៉ោះហាមាត់មក »

« ហឺយ ក៏បាន! » ជីនកីព្រមហាមាត់អោយប្តីបញ្ចុកបង្អែម ក្រោយបានញុាំហេីយគេក៏ត្រជាក់ចិត្តមកវិញ។ ចូលទៅសង្ងំក្នុងទ្រូងប្តីអោយប្តីអោបលួងលោមចិត្ត។ ណាមជូនបានអោបជីនអោយណែនហេីយថេីបសក់ស្រាលៗ ស្រឡាញ់មិនប្រែ ស្រឡាញ់មិនប្តូរ

« អូនពិតជាចិត្តដាច់ដាក់កូនយេីងពិតមេនឬ? »

« ហឺតបងក៏ដឹង ថាជំទាវគេចពន្ធហ្នឹងគាត់យ៉ាងម៉េច មិនមេនខ្ញុំចង់បំបែកកូនទេ តែដឹងហេីយថាជំទាវហ្នឹងមិនពេញចិត្តជាមួយគ្រួសារពួកយេីងទេ បងដឹងទេអូនឈឺចាប់ពេលគាត់និយាយដៀលមកគ្រួសារយីង! » ជីននិយាយទាំងស្រក់ទឹកភ្នែកមកបន្តិច ណាមជូនប្រញាប់ជូតអោយប្រពន្ធថេីបបូរមាត់ប្រពន្ធមួយខ្សឺតមុននឹងអោបលួងលោមវិញ

គ្រួសារមហាវ៉ល់Where stories live. Discover now