17.បងចង់រំលោភខ្ញុំទេ?

552 75 9
                                    


«នេះខ្ញុំគួរតែទៅខាងលេីសិន ហេីយនេះ...ខ្ញុំត្រូវដេកជាមួយអាក្មេងទេីបគ្រប់អាយុហ្នឹងទៀត? » រឿងស្មុកលេីស្មុក ទេីបរាងតូចច្រលឹងប្រឹងងេីបដេីរទៅកាន់បន្ទប់របស់សូប៊ីនដេីម្បីសម្រាក។

ក្រាក*

« ប៊ីន...ឯង..ឯងនៅឯណា? »

« បងឯងខ្វាក់ប្រសី? »

« អូយ ព្រះអាមា៉ឡៃគុយ!! » ហូប៊ីភ្ញាក់ព្រេីតព្រោះកម្លោះ18ឆ្នាំឈរកៀនទ្វាស្លៀកកន្សែងសមុខវិញគឺមូវខ្លាំងណាស់ មិនញញឹមមកគេបន្តិចសោះ

« ស្អីគេអាម៉ាឡៃគុយ? ភាសាឥណ្ឌា បងមេីលរឿងឥណ្ឌាច្រេីនពេក? » សូប៊ីនសួរទាំងគម្រោះគម្រេីយហេីយដេីរគេចពីមុខហូប៊ីទៅអង្គុយលេីគ្រែជូតសក់ធ្វេីមិនដឹង ធ្វេីអោយហូប៊ីគ្មានពាក្យនិយាយត្រឹមឈរតោងទ្វាធ្វេីភ្នែកមឹសៗ។

« បងចង់រំលោភខ្ញុំទេ? » សូប៊ីនសួរ

« អា...អាឡប់ឆ្កែ! សួរឆ្កួតស្អីរបស់ឯងហ្នឹង?? » រាងតូចតបទាំងខឹងចង់ចូលទៅហែកមាត់អោយដាច់ជាពីរទេ នៅមិននៅមកសួរឡប់ចឹងៗកេីត

« ចុះបងមេីលមកខ្ញុំស្អីក៏មេីលយ៉ាងនេះ? ស្មានថាចង់រំលោភទេីបសួរ បេីចង់ក៏មិនហាមដែរ រំលោភហេីយចូលដណ្តឹងខ្ញុំផង កុំអារបៀបសុីនំហេីយបោះចោលនោះ!! ខ្ញុំមិនមេនសេរី50$ទេ » នាយក្រាស់និយាយតាមត្រង់ ព្រោះថាឃេីញរាងតូចមេីលមកដងខ្លួនគេឡេីងចង់ភ្លឹក។ សារភាពតាមត្រង់ចុះហូប៊ីពិតជាលួចសរសេីរពីរាងកាយនាយក្មេង18ឆ្នាំនេះណាស់ មាំទាំហាក់បីដូចជាហាត់ប្រាណអស់ជាយូរ សរសៃដៃខៀវស្រងាត់គួរអោយព្រឺ ឯក្បាលពោះមានសាច់ដុំដល់ទៅប្រាំបី សាច់សថ្ពាល់ខួច
ហឹមមមមមមម អញញញញញ!!!!...

« នែអាក្មេងឆ្កួត ឯងកេីតស្អីឯងថ្ងៃនេះ ហេតុអីរករឿងយេីងយ៉ាងនេះ?និយាយមកឡប់ទាំងអស់ » ហូប៊ីបិតទ្វាមួយក្រឹម រួចដេីរមកឈរពីមុខសូប៊ីនច្រត់ចង្កេះសួរគេទាំងសម្តីខ្លាំងបន្តិច ពីមុនគេស្លូតមិនសូវចេះមាត់ តែចាប់តាំងពីអាក្មេងសូប៊ីនដេីរចូលមកជីវិតគេមក គេចេះជេរ ចេះតម្លេីងសម្លេងណាស់ប្រាប់អោយដឹង!

« បងចង់ដឹង? » សូប៊ីននិយាយទាំងស្មេីរគ្មានទឹកដបបន្តិចសោះ

គ្រួសារមហាវ៉ល់Where stories live. Discover now