12. អាប្រែតសុីនំ!

486 70 5
                                    

ប្រលានយន្តហោះរដ្ឋាភិបាល

      ធ្វេីដំណេីរអស់ជាងកន្លះម៉ោង ឡានរបស់លោកណាមជូនក៏បានបេីកនាំគ្រួសារមកកាន់ប្រលានយន្តហោះជាស្រេច។ សមាជិកក៏បានរៀបចំសភាវុធរាងៗខ្លួនដែលកាយវិការទាំងអស់នេះហូប៊ីតាមមេីលមិនយល់នឹងឆ្ងល់ថាពួកគេជាអ្នកណា ហេតុអីបានជាមានកំភ្លេីងគ្រប់ដៃបែបនេះទៅវិញ។

« ងេីបមកហូប៊ី ដល់ម៉ោងដែលយេីងត្រូវទៅហេីយ » សូប៊ីនតឿនរាងតូចដែលនៅក្បែរខ្លួន

« ទៅ...ទៅណា? »

« សហរដ្ឋអាមេរិក! » សូប៊ីនក៏នាំរាងតូចចុះពីលេីឡាន គ្រាន់តែឈានមកដល់ដីភ្លាម គេក៏ប្រទះឃេីញមានកងទាហានជាច្រេីនកំពុងតែឈរគោរពមកកាន់គ្រួសារមួយនេះយ៉ាងកកកុញ កាន់តែអោយហូប៊ីពេលនេះពោរពេញទៅដោយចម្ងល់

« សូមធ្វេីដំណេីរដោយសុវត្ថិភាព! »

       គ្រួសារបានឡេីងទៅលេីយន្តហោះធំមួយ ឯហូប៊ីក៏ត្រូវឡេីងទៅតាមគេដែរទោះចង់ឬមិនចង់ក៏ដោយ។ ទ្វាយន្តបានបិត ហេីយយន្តហោះបានដំណេីរការហោះហេីរទៅលេីអាកាសភ្លាមៗ ដែលpilotគឺជាជុងហ្គុក ដែលគេមានសមត្ថិភាពអាចបេីកគ្រឿងយន្តហោះបានគ្រប់ប្រភេទ។

« នាំគ្នាទៅដេកពួកសុីបាយទឹកទៅ ហត់ណាស់វេីយ ទម្រាំដល់ ប្រហែលជាមួយថ្ងៃជាងដែរ » ជីនជាមេគ្រួសារបញ្ជាអោយកូនៗរៀបចំសម្រាកសិន ទម្រាំតែដល់សហរដ្ឋអាមេរិកគឺប្រេីពេលយូរណាស់។

       ក្នុងយន្តហោះនេះគឺរៀបចំមានបន្ទប់ចំនួនបួនសម្រាប់សមាជិកគ្រប់គ្នា មានផ្ទុកអាហារទឹកនឹងប្រព័ន្ធទាក់ទងទៅអ្នកខាងក្រោមបេីកមានហេតុការណ៍អាក្រក់ណាមួយកេីតឡេីង។

      ជីមីន នឹងសូហ្គាបានដេីរចូលទៅបន្ទប់មួយបាត់ឯជីននឹងណាមជូក៏បានចូលទៅបន្ទប់សម្រាកដូចគ្នា រីឯជុងហ្គុកគេជាអ្នកបេីកយន្តដូច្នេះគេកំពុងតែនៅជាមួយប្រព័ន្ធរបស់គេនៅឯកន្លែងបេីកបរ។

សល់តែសូប៊ីននឹងហូប៊ីកំពុងតែជាប់ចំណងទេ គ្រួសារហាក់ដូចជាមិនរវីរវល់ដូចនេះរឿងនេះសូប៊ីនជាចាត់ចែង

« ម៉ោះខ្ញុំនាំបងទៅសម្រាក! » សូប៊ីន

« អាយ៎!! ខ្ញុំអាចដេីរបានខ្លួនឯង ឯងមិនបាច់បីទេ » រាងតូចស្រែកចាចពេលសូប៊ីនបម្រុងនឹងបីខ្លួន សូប៊ីនបញ្ចប់ដំណេីរ ហេីយនាំផ្លូវអោយរាងតូចដេីរតាម។ មកដល់បន្ទប់មួយសូប៊ីនចាប់ផ្តេីមរៀបចំឥវ៉ាន់ ហេីយគេក៏ទៅស្រាយចំណងអោយហូប៊ី

គ្រួសារមហាវ៉ល់Where stories live. Discover now