ថ្ងៃទី១
ទី២
ទី៣
ទី៤
ទី៥
អស់រយ:ជាងប្រាំថ្ងៃនៃទំនាក់ទំនងយ៉ាងជិតស្និតរវាងមិកជាមួយនឹងហូប៊ីដែលបន្តកៀកកេីយផ្អែមល្ហែមទៅជារឿយៗរហូតមិកបាក់ចិត្តស្រឡាញ់ប៊ីកាន់តែខ្លាំងឡេីងៗដោយគ្មានការសង្ស័យអ្វីទាំងអស់។ ប៊ីតែងតែបញ្ចេញឬកពារស្រទន់ចេញពិដួងចិត្តពិតទៅកាន់មិកដោយមិនភូតឡេីយលេីកលែងតែរឿងមួយគឺក្តីស្រឡាញ់។ ឯមិកនាយតែងតែនាំប៊ីដេីរលេងជារៀងរាល់ថ្ងៃ ទៅញាំអាហារ លេងកន្ត្រកហោះតាមបែបសាមញ្ញជន ពេលវេលាកាន់តែយូរៗទៅនាយកាន់តែស្រឡាញ់ប៊ីទោះត្រឹមរយ:ពេលខ្លីក៏ដោយចុះ។ បេីនិយាយពីសូប៊ីន នាយកាន់តែធ្វេីខ្លួនអោយឃ្លាតឆ្ងាយពីរាងតូចទៅដល់ថ្នាក់ម្តងម្កាលរាងតូចក៏តាមសួរថាកេីតអីថែមទៀតផង
« ប៊ីន! ឯងកេីតអីអោយប្រាកដ ហេតុអីតែងតែគេចមុខពីខ្ញុំបែបនេះ? » រាងតូចតាមសួរនាយប៊ីនស្របពេលគេចេញពីបន្ទប់ទឹករៀបនឹងចូលគេងទៅហេីយ។ ម្ចាស់សំណួរក៏ដេីរមកឈរពីមុខរាងតូចកំពុងតែអង្គុយលេីគ្រែរួចញញឹមតាមធម្មតា
« ខ្ញុំមានអីណា យប់ហេីយយេីងឆាប់ចូលគេងទៅ ប្រយ័ត្នស្អែកនេះមិកមកទទួល អាចនឹងយឺត » និយាយរួចប៊ីនក៏ហួសឡេីងទៅគេងបាត់។ វាជាទម្លាប់ហេីយដែលនាយធ្វេីបែបនេះដាក់រាងតូចគឺធ្វេីយ៉ាងណាអោយដូចជាប្អូនប្រុសនោះអី
« ឯងមិនទាន់ឆ្លេីយសំណួរខ្ញុំទេ ចាប់តាំងពីថ្ងៃនោះមកឯងប្លែកណាស់មាដឹងខ្លួនទេ? ពេលញុាំបាយឯង...ឯងលេងមេីលមុខខ្ញុំ ពេលសួរនាំក៏ឯងលែងចង់ឆ្លេីយ តេី..តេីឯងកេីតអីអោយប្រាកដ?? » រាងតូចគេទាស់ចិត្តណាស់ ទេីបចង់មកសួរថ្ងៃនេះអោយអស់ចិត្ត ព្រោះគេខ្លួនឯងក៏មិនស្ងប់ចិត្តពេលដែលសូប៊ីនបញ្ចេញឬកពារបែបនេះដាក់
« ហក..ហក..» សម្លេងស្រមុខខុល នាយកម្លោះដេកលក់បាត់មិនខ្ចីឆ្លេីយ។ ទាល់តម្រេះរាងតូចមានតែចុចបិតកុងតាក់គេងតែម្តងទៅ ក្រោមទឹកមុខមិនស្រស់បស់ក្ថែមទាំងលួចមេីលផែនខ្នងនាយពីក្រោយថែមទៀត ហាក់បីដូចជានឹករង្វង់មួយកក់ក្តៅរបស់គេ តែយ៉ាងណាបេីគេចេញឬកពារបែបនេះទៅហេីយ ខ្លួនមានតែទ្រាំធ្វេីធម្មតា។
YOU ARE READING
គ្រួសារមហាវ៉ល់
Fantasíaគ្រួសារកំពូលរញ៉េរញ៉ៃគ្មានពីរលេីលោក ម៉ែឪក៏វ៉ល់ កូនក៏វល់ វល់បូកវល់ គ្រួសារនេះត្រូវបានគេដាក់រហ័សនាមថាគ្រួសារមហាវ៉ល់ តែអ្នកណាទៅដឹងទៅ វ៉ល់មេនតែគ្រួសារនេះ មានការងារយ៉ាងសំខាន់ដេីម្បីបំពេញក្នុងការជួយប្រទេសជាតិទៅវិញ! ធម្មតាៗ តែមិនធម្មតា! ចង់ដឹងថាសាច់រឿងយ៉ាងណ...