កាត់មកបន្ទប់របស់សូប៊ីនវិញ រាងតូចបានរៀបចំខ្លួនរួចរាល់ហេីយ គេក៏សសៀរៗលប់ៗចេញពីបន្ទប់ទឹកទាំងខ្លាច មកដល់ស្រាប់តែឃេីញ...
« អួយ! លួសព្រលឹងយេីងហេីយឯងមានដឹងទេ? » មកដល់ក៏ឃេីញសូប៊ីនឈរស្ញេញមុខបន្ទប់ទឹកដូចជាមនុស្សឆ្កួត បេីកទ្វាមកសឹងតែទាញអីដេញគុប
« ហិហិ លលេងទេ! គេចាំបងយូរណាស់ណា៎ នួក៎ម្ហូបគេរៀបអោយរួចហេីយ! ញុាំរួចចូលគេងទៅ »
« អូខេ! » ហូប៊ីដេីរហួសកម្លោះប្រសៃប្រសាទម្នាក់នេះទៅកាន់តុអាហារដែលលេីនោះគឺមានមីខ្មៅ។ គ្រាន់តែឃេីញប៊ីលួចញញឹមភ្លេចខ្លួន ហេីយក៏រំភេីបព្រោះជាអ្វីដែលគេចូលចិត្តញុាំ តែនៅឯផ្ទះម្តាយគេហាមជានិច្ច
« យ៉ាងមិច ស្រឡាញ់ខ្ញុំវិញហេីយហ៎បានជាញញឹមចឹង? » សូប៊ីន
« អូយហេីយឯងអីក៏ដូចព្រលឹងខ្មោចម្លេស? » រាងតូចភ្ញាក់ព្រឺតលេងមកឈរពីក្រោយខ្នងអីនេះ
« ព្រលឹងតិចម្លេស! »
« មិចបានឯងដឹងថាខ្ញុំចូលចិត្តមីខ្មៅ? »
« អ្វីជាបងខ្ញុំដឹងតែទាំងអស់ហ្នឹង លាក់ពីខ្ញុំមិនជិតទេ »
« នេះកុំប្រាប់ណាថាឯងតាមដានយេីង? »
« ប្រហែល បេីមិនតាមស្មានថាដឹងហី! »
« ហឹសអាក្មេងឡប់! » ហូប៊ីជេគេទាំងខ្នាញ់ ខ្នាញ់នឹងទឹកមុខឡេឡឺធ្វេីជាមិនដឹងអីហ្នឹងណាតែការពិតល្បិចរាប់រយ។ ហូប៊ីចាប់ផ្តេីមដឹងពីអតចរិកគ្រួសារនេះបណ្តេីរៗហេីយ ពិសេសគឺមនុស្សដែលឈរជិតគេនោះឯង គឺមិនមេនធម្មតាដូចជាអ្វីយេីងគិតនោះទេ
« ឆាប់ញុាំទៅ ជួបដំបូងដូចជាសុភាពៗទេ តែឥឡូវជេសាហាវប្រយ័ត្នគេចាប់ថេីមថាគេអាក្រក់! » សូប៊ីន
« អាឆ្កួតជ្រូក! » ហូប៊ីលួចជេបន្ថែមទាំងគ្រឺតជាមួយសម្តីនាយ
« ជេទៀត!! »
« ទេយេីងមិនបានជេ យេីងថាយេីងឃ្លាន »
« ឃ្លានឆាប់ញុាំទៅ នេះទឹក្រូចsprite គេដឹងថាបងចូលចិត្ត»
សូប៊ីននៅតែតាមយកចិត្តកម្លោះតូចអោយទាល់តែបាន គេក៏ដាក់កំប៉ុងទឹកក្រូចលេីតុ ហេីយចាប់អោយរាងតូចអង្គុយឯខ្លួនក៏អង្គុយជិតដែរ
YOU ARE READING
គ្រួសារមហាវ៉ល់
Fantasyគ្រួសារកំពូលរញ៉េរញ៉ៃគ្មានពីរលេីលោក ម៉ែឪក៏វ៉ល់ កូនក៏វល់ វល់បូកវល់ គ្រួសារនេះត្រូវបានគេដាក់រហ័សនាមថាគ្រួសារមហាវ៉ល់ តែអ្នកណាទៅដឹងទៅ វ៉ល់មេនតែគ្រួសារនេះ មានការងារយ៉ាងសំខាន់ដេីម្បីបំពេញក្នុងការជួយប្រទេសជាតិទៅវិញ! ធម្មតាៗ តែមិនធម្មតា! ចង់ដឹងថាសាច់រឿងយ៉ាងណ...