" ការភ្នាល់❗"

1.9K 111 4
                                    

អភិជនមីននី ភាគទី០១


នៅលើពិភពលោកឬដែនដីតែមួយ មនុស្សតែងតែមានមុខងារនឹងការប្រកបអាជីវកម្មការងាររបស់គេរៀងៗខ្លួន ព្រោះឈានចូលដល់យុវវ័យហើយវាជាពេលដែលពួកគេត្រូវតែរកប្រាក់ដើម្បីចិញ្ចឹមជីវិតនិងគ្រួសារវិញម្តងហើយ ក្រោយចំណាយពេលវេលាអស់ជាច្រើនឆ្នាំដើម្បីសិក្សាយកជំនាញមួយពិតប្រាកដ

«ឈឺក្បាលណាស់ ហេតុអីភ្លាមៗទិន្នន័យស្រាប់តែរញ៉េរញ៉ៃអស់បែបនេះ?» រាងតូចស្ថិតក្នុងសម្លៀកបំពាក់ជា CEO លក្ខណៈប្រភេទអាវធំក្រហ្សែ លើកដៃជ្រោងសក់ឡើងទៅលើ ទប់ក្បាលនឹងតុធ្វើការដោយអារម្មណ៍ធុញថប់ នៅពេលដែលខំចំណាយពេលរៀបចំទិន្នន័យក្រុមហ៊ុនស្ទើរតែមួយថ្ងៃទៅហើយបែរជាមកត្រូវរញ៉ែរញ៉ៃត្រឹមមួយប៉ប្រិចភ្នែក អ្នកណាដែលថាមិនធុញនោះ?

«កំពុងតែ Toxic នឹងរឿងគ្រួសារផង ឥឡូវចូលមកដល់រឿងនេះទៀត ហត់ណាស់វើយ ឈប់ធ្វើឈប់ស្អីហើយ!» និយាយដោយសម្តីមួម៉ៅបែបនេះចប់ រាងតូចបិទកុំព្យូទ័រចោលយ៉ាងក្តៅចិត្ត ខណៈភ្លាមនោះក៏ទាញទូរស័ព្ទខលទៅមិត្ត ដើម្បីកាត់បន្ថយស្រ្តេសទាំងនេះជាវិធីរាល់ដងដែលគេតែងតែធ្វើ ហើយក្នុងពេលវេលាដ៏ល្អក់កករមួយនេះ បើសិនគេបានធ្វើរឿងនោះ ប្រាកដណាស់ទោះឈឺក្បាលប៉ុណ្ណាក៏បាត់មកវិញដែរ (ល្មោភកាមណាស់កូនម៉ាក់🌚)

«អាឡូ ឯងទំនេរទេ?កំដរយើងចូលក្លឹប ថ្ងៃនេះយើងឈឺក្បាលណាស់ ចង់លម្ហែខួរក្បាល»

«......»

«អូខេ ជួបគ្នានៅកន្លែងចាស់» ប្រព័ន្ធទូរស័ព្ទត្រូវបានកាត់ផ្តាច់ភ្លាម ជីមីនក៏ប្រញាប់ប្រញាល់ទាញអាវក្រៅដើរចេញទៅខាងក្រៅ មួយថ្ងៃៗអង្គុយនៅតែក្នុង office អញ្ចឹងមិនឲ្យគេស្រ្តេសយ៉ាងម៉េច?ទាល់តែប្រញាប់ចេញទើបបាន

«អ៎េ លោកប្រធាននៅមានឯកសារមួយទៀតលោកមិនទាន់ចុះហត្ថលេខានៅឡើយទេ»

«ទុកនៅលើតុខ្ញុំសិនទៅ ជួយរៀបចំឯកសារលើតុខ្ញុំឲ្យមានសណ្តាប់ធ្នាប់ផង អរគុណ» គេលើកដៃបាយទៅកាន់នាងហើយក៏ដើរចេញទៅដោយស្នាមញញឹម យ៉ាងណាក៏មាននាងមួយបានជួយការងារគ្រប់សព្វ ហើយកាលដែលមោនបានក្រែងចិត្តព្រោះនាងជាប្អូនជីដូនមួយរបស់គេ ដូច្នេះចង់ប្រើអីទៅនាងក៏បាន វាគ្មានបញ្ហានោះទេ

«គាត់ទៅណាអញ្ចេះ?មើលចុះ ទុកឯកសាររញ៉េរញ៉ៃឲ្យខ្ញុំរៀបទៀតហើយ មើលទៅគួរតែទារគាត់តម្លើងប្រាក់ខែហើយ» នាងរអ៊ូតែមាត់អញ្ចឹងមែន តែអ្វីដែលជាបញ្ជារបស់គេហើយនាងគ្មានសិទ្ធិបដិសេធនោះទេ ព្រោះគេជាប្រធានក្រុមហ៊ុនទាំងមូល អ្វីគ្រប់យ៉ាងគឺជាកម្មសិទ្ធិរបស់គេក្នុងការបញ្ជាឬមើលខុសត្រូវ ដូច្នេះបើគេប្រើធ្វើអី ធ្វើតាមគេទៅ កុំទៅរអ៊ូនៅមុខគេឲ្យសោះ បើមិនចង់ត្រូវបណ្តេញចេញទេនោះ

ប្រើរយៈពេលអស់ដប់នាទីកន្លងផុតទៅ ជីមីនធ្វើដំណើរមកដល់ក្លឹប មកដល់វាក៏ម៉ោង8យប់ល្មម។ រាងតូចដើរចូលក្នុងក្លឹបជាមួយនឹងសម្លៀកបំពាក់សុីវិល័យ ជានិច្ចកាលគេតែងឲ្យអ្នកគ្រប់គ្នាមើលមកខ្លួនថាជាមនុស្សដែលមានការតែងខ្លួនពេញនិយមខ្ពស់ ដូច្នេះវាក៏ងាយស្រួលក្នុងការអូសទាញអ្នកណាម្នាក់មកតាមខ្លួនដោយមិនចាំបាច់ហត់ប្រើកម្លាំងច្រើន ហើយជាក់ស្តែងវាក៏បានផលពិតប្រាកដមែន។

មនុស្សនៅក្នុងក្លឹបក៏ច្រើនគួរសម គេតាមសម្លឹងមនុស្សគ្រប់គ្នានៅក្នុងក្លឹបនេះដោយក្រសែភ្នែកព្រានរបស់គេ នេះជាអ្វីដែលអ្នកគ្រប់គ្នាតែងតែនិយាយ គេមានក្រសែភ្នែកព្រានខ្លាំងណាស់ អ្នកណាដែលមើលមកចំភ្នែករបស់គេហើយត្រូវតែធ្លាក់ក្នុងអន្លង់ស្នេហ៍គេដាច់ខាត មិនអាចរំលងផុតនោះទេ

«ហ៎េ សម្លាញ់! យើងនៅទីនេះ» ខណៈកំពុងតែដើរសម្លឹងអ្នកគ្រប់គ្នាដែលកំពុងរាំរែកសប្បាយនៅក្នុងក្លឹបនេះភ្លាមនោះ ស្រាប់តែឮសម្លេងមិត្តស្រែកហៅ។ ជីមីនប្រញាប់ងាកទៅរកប្រភពសម្លេង ញញឹមឡើងព្រមទាំងបន្តដំណើរទៅអង្គុយជិតនឹងមិត្ត

«យ៉ាងម៉េចដែរ?ស្រ្តេសការងារអីឯងទៀតហើយ?ឮតែស្ត្រេសរាល់ថ្ងៃ»

«យើងស្រង់ទិន្នន័យសុខៗ វាស្រាប់តែលោតចេញរញ៉េរញ៉ៃអស់ យើងឃើញហើយអស់អារម្មណ៍ ក៏បបួលឯងចូលក្លឹបតែម្តងទៅ» គេនិយាយតាមត្រង់នូវដំណើររឿងដែលគេបានជួបប្រទះ រួចលើកកែវស្រាមកក្រឡែងផឹក សម្លឹងមើលអ្នកគ្រប់គ្នាទាំងនោះដោយអារម្មណ៍សបប្បាយចិត្តក៏កើតមាន ទោះមិនបានទៅរាំដូចគេ ក៏មានអារម្មណ៍ថាសប្បាយដែរ មិនបាច់ធ្វើអីច្រើន គ្រាន់តែញាក់តាមភ្លេងតិចៗ ក៏កាត់បន្ថយស្រ្តេសណាស់ទៅហើយ

«គេស្ត្រេសគេរកកន្លែងដែលមានខ្យល់ធម្មជាតិអង្គុយស្រូបខ្យល់អាកាស មិត្តខ្ញុំស្រ្តេសបបួលចូលក្លឹប»

«យើងចូលចិត្តបែបនេះតាំងពីដើមទៅហើយ ឯងទៅនិយាយធ្វើស្អី» ជីមីនងាកមកញញឹមដាក់មិត្តពេលឮនាងនិយាយបែបនេះ វាជារឿងធម្មតាទេសម្រាប់គេ ជីវិតជាអភិជនមានអីទៅពិបាកច្រើន ការងារទោះពិបាកយ៉ាងណាក៏គង់តែដោះស្រាយបាន ពាក្យថាស្រ្តេសវាអាចគ្រាន់តែលេសគេដើម្បីមកទីនេះ តាមពិតការងារទាំងអស់នោះមិនជាបញ្ហាធំសម្រាប់គេទេ អង្គុយតែបន្តិចទៀតគេដោះស្រាយវិញបានហើយគ្រាន់តែគេខ្ជិលតែប៉ុណ្ណោះ

«យ៉ាងម៉េច?ចាប់អារម្មណ៍គេហ្អេស៎?» ឆៀនសុីសួរទៅកាន់មិត្ត ពេលឃើញជីមីនសម្លឹងមើលប្រុសម្នាក់នោះមិនដាក់ភ្នែកទាល់តែសោះបែបនេះ។ អង្គុយមើលមធ្យម ងំនឹងក្រឡែងកែវស្រាបណ្តើរ ក្រែបបណ្តើរ ញញឹមបណ្តើរនឹងតែម្តង ឃើញហើយក៏ព្រឺសម្បុរជួសបុរសម្នាក់នោះ

«គ្រាន់តែមើលឃើញថាគេចម្លែកមិនដូចប្រុសដទៃ»

«ឯងមិនសង្កេតឃើញទេហ្អេស៎?មិត្តភក្តិរបស់គេសង្វាតស្រីឆ្វេងស្តាំគ្រប់គ្នា អត់តែគេម្នាក់បែរជាអង្គុយ lonely ទាក់ទាញចំណាប់អារម្មណ៍យើងខ្លាំងណាស់» ជីមីនអង្គុយសង្កេតឃើញគេបែបនេះពិតមែន មិត្តភក្តិគេអង្គុយសងខាង ម្នាក់ៗមានសុទ្ធតែស្រីកំដរ អត់តែគេម្នាក់អង្គុយផឹកយ៉ាងសុភាព ចម្លែកពិតមែន!

«តែបើតាមយើងគិតណា មនុស្សប្រុសបែបនេះមិនងាយអូសចូលបន្ទប់បានទេ ឯងគួរតែរកអ្នកផ្សេងទៅ»

«ជឿទេ?ថាយើងធ្វើបាន?» រាងតូចងាកមកលើកចិញ្ចើមម្ខាងសួរទៅកាន់ឆៀនសុី វាគ្មានរឿងអីដែលពិបាកសម្រាប់គេស្រាប់ហើយ គេមានវិធីយកឈ្នះច្រើនណាស់ ទោះសុភាពប៉ុណ្ណាក៏មិនអាចយកឈ្នះគេបានដែរ!

«ម្តេចក៏ឯងជឿជាក់ម្លេះ?មនុស្សស្រីកៀកក្បែរគេយ៉ាងនេះ គេបែរជាធ្មឹងគ្មានអារម្មណ៍អ្វីសោះ ចុះទម្រាំឯងទៀតនោះ?»

«យើងស្អាតជាងពួកស្រីៗអស់ទាំងនោះទៅទៀត ឯងគិតថាយើងអន់?»

«ល្អ បើឯងនិយាយជឿជាក់បែបនេះទៅហើយ យើងភ្នាល់គ្នាចុះ 20000$ បើសិនជាឯងអាចអូសបុរសម្នាក់នោះចូលបន្ទប់បាន»

«និយាយម៉ាត់ណាម៉ាត់នឹងណា?»

«អឹមហឹម យើងមិនលេបសម្តីខ្លួនឯងទេ»

«ឯងក៏ដឹងថារាល់ការភ្នាល់ យើងតែងតែឈ្នះឯងមិនដែរចាញ់ទេ លើកនេះក៏ដូចគ្នា»

«យើងនឹងចាំមើលគេម្នាក់នេះទៀត តើឯងនឹងអាចយកឈ្នះបានទេ?»

«ល្អណាស់ យើងនឹងធ្វើឲ្យឯងមើលឃើញកាន់តែច្បាស់ អភិជនមីននី មិនដែលចាញ់អ្នកណានោះទេ!!»

____________________

អភិជនមីននីក្នុងរឿងនេះហិលមិនធម្មតាទេ🤑🥂
To Be continue...

#lysin

អភិជនមីននី🔞(ចប់✔)Where stories live. Discover now