"ហេតុអីជួបគេចឹង?"

904 91 6
                                    

អភិជនមីននី ភាគទី០៥

ពេលដែលអង្គុយស្ងៀមៗយូរទៅ មានអារម្មណ៍ថាក្នុងចិត្តចាប់ផ្តើមរវើរវាយនឹកតែទឹកមុខរបស់បុរសម្នាក់នោះខ្លាំងឡើងៗទៅហើយ មីននីមិនចង់នៅគិតរឿងនេះទៀត ទើបសម្រេចចិត្តបិទភ្លើងគេងទាំងបែបនេះតែម្តងទៅ ចាំដល់ព្រឹកស្អែកក្រោកងូតទឹកទៅធ្វើការក៏មិនអីដែរ យ៉ាងណាយើងជាប្រធានក្រុមហ៊ុនទៅហើយ ទោះទៅយឺតក៏គ្មានអ្នកណាមកហ៊ានថាស្អីឲ្យយើងដែរ!!

Skip>>

ពេលវេលានៃព្រឹកថ្ងៃថ្មីក៏បានមកដល់ ព្រះអាទិត្យមកបំពេញតួនាទីបំភ្លឺលោកាតាមទម្លាប់ធម្មតា ហើយមនុស្សក៏ត្រូវបំពេញតួនាទីរបស់ពួកគេជារៀងរាល់ថ្ងៃដើម្បីជីវភាពដូចគ្នា ហើយវាក៏មិនខុសអីពីរាងក្រាស់នោះដែរ

ពេលនេះម៉ោងប្រាំបីព្រឹកទៅហើយ ជាម៉ោងដែលបុគ្គលិកក្រុមហ៊ុនត្រូវចូលធ្វើការហើយ ប៉ុន្តែជុងហ្គុកបែរជាកំពុងដេកលង់លក់នៅក្នុងបន្ទបើវីអាយភីមិនទាន់ភ្ងាក់ដឹងខ្លួននៅឡើយ សង្ស័យកាលពីម្សិលមិញនេះហត់ពេកហើយ បានជាថ្មាលនេះមិនទាន់ក្រោកដឹងខ្លួនបែបនេះ

«អើយ! ស្លាប់ហើយម៉ោងប្រាំបីហើយហ្អេស៎?» ពេលដែលត្រូវពន្លឺព្រះអាទិត្យចាំងចូលមកក្នុងបន្ទប់បែបនេះ ជេខេប្រាសកាយបម្រុងគេងបន្ត ប៉ុន្តែពេលភ្ងាក់ដឹងខ្លួនមានអារម្មណ៍ថាក្លិនក្នុងបន្ទប់ខុសចម្លែកពីក្លិនរាល់ដងទើបប្រញាប់បើកភ្នែកភ្លាម ស្ទុះងាកមើលម៉ោងដែលបានព្យួរនៅលើជញ្ជាំងនោះយ៉ាងលឿន

«ហេតុអីខ្ញុំគេងទម្រក់បែបនេះ ស្លាប់ជាមិនខាន! ថ្ងៃចូលធ្វើការដំបូងផង» ជុងហ្គុកស្ទុះស្ទារម្នីម្នាប្រញាប់រត់ចុះពីលើគ្រែទាំងស្រាតននោលយកមកស្លៀកទាំងសឿកម៊ើង ព្រោះនៅងងុយមិនទាន់ជាស្វាងស្រួលបួលនៅឡើយ

«ព្រះអើយ តើយប់មិញខ្ញុំបានធ្វើអីខ្លះ?ខ្ញុំឆ្កួតហើយមែនទេ?ហើយចុះនេះជាស្អី?សែក?» ពេលគេដើរវាងមករកស្បែកជើងដើម្បីពាក់វិញ ស្រាប់តែរកឃើញសំបុត្រមួយដែលបានទុកនៅលើតុចោល ក្រោយពេលលើកមើលក៏បានដឹងថាវាជាលុយសែកដែលមីននីបានទុកសម្រាប់គេកាលពីយប់មិញ

គេអានក្រដាសដែលរាងតូចបានទុកនៅលើតុឲ្យខ្លួនដោយស្នាមញញឹម មុននឹងសូកសែកលុយនោះចូលទៅក្នុងហោប៉ៅសិន ព្រោះពេលនេះគេត្រូវប្រញាប់ទៅក្រុមហ៊ុនជាបន្ទាន់ ហើយមានតែវិធីម្យ៉ាងគត់គឺត្រូវតែប្រើទឹកអប់សិន មិនអាចឲ្យខកម៉ោងជាងនេះទៀតទេ

ជុងហ្គុករត់ចេញពីបន្ទប់វីអាយភីនោះដើរទៅរកចំណតឡានដើម្បីបើកឡានជាប្រញាបើទៅកាន់កន្លែងធ្វើការរបស់ខ្លួន គេទើបតែសម្ភាសន៍ជាប់កាលពីម្សិលមិញហើយថ្ងៃដំបូងក៏ត្រូវទៅក្រុមហ៊ុនខកបាត់ទៅហើយ បើយ៉ាងនេះឲ្យប្រធានក្រុមហ៊ុនទុកចិត្តយ៉ាងម៉េចទៅ?គ្រាន់តែថ្ងៃទីមួយធ្វើឲ្យខកបំណងបាត់ទៅហើយ

អភិជនមីននី🔞(ចប់✔)Where stories live. Discover now