"ក្លិនទឹកអប់ពង្វក់"

1.1K 91 7
                                    

អភិជនមីននី ភាគទី០២

«ល្អណាស់ យើងនឹងធ្វើឲ្យឯងមើលឃើញកាន់តែច្បាស់ អភិជនមីននី មិនដែលចាញ់អ្នកណានោះទេ!!» បន្តសម្តីឆ្លើយតបជាមួយនឹងមិត្តចប់រួចហើយ រាងតូចក្រោកឈរឡើងពេញកម្ពស់កាន់កាបូបរបស់ខ្លួន ដើរតម្រង់ទៅរកតុរបស់បុរសម្នាក់នោះដោយសេចក្តីជឿជាក់ជាទីបំផុត

«សួស្តី ខ្ញុំមើលទៅលោកឯកាណាស់ ខ្ញុំអាចអង្គុយជាមួយនឹងលោកផងបានទេ?» នេះជាជំហានដំបូងដែលរាងតូចធ្វើដើម្បីទាក់ទាញ attention ពីគេ។ យកដៃទាំងសងខាងច្រត់ទៅលើតុ សួរគេដោយស្នាមញញឹម ព្រមជាមួយនឹងក្រសែភ្នែកដ៏ស្រទន់ផងដែរ

«បា-បាទ បាន» បុរសម្នាក់នោះឆ្លើយតបដោយប្រយោគទាក់ៗព្រោះធម្មតាជាមនុស្សមិនធ្លាប់ស្គាល់គ្នាស្រាប់ បើឲ្យនិយាយរអិលដូចអ្នកធ្លាប់ស្គាល់គ្នាក៏វាមិនកើតដែរ

«អរគុណណាស់» រាងតូចញញឹមចូលអង្គុយឡើងកៀកជិតទៅនឹងបុរសម្នាក់នោះ ធ្វើឲ្យជុងហ្គុកដែលត្រូវបានជីមីនអង្គុយកៀកបែបនេះ ប្រញាប់រំកិលខ្លួនចូលជិតនឹងមិត្តភ្លាម បណ្តាលចិត្តឲ្យមិត្តរបស់គេប្រញាប់ងាកមកសួរ នៅពេលឃើញមានមនុស្សស្អាតចម្លែកមកអង្គុយក្បែរគេបែបនេះ

«អាជុង ជាអ្នកណានឹង?» បុរសទីមួយជាមិត្តរបស់ជុងហ្គុកបានសួរទៅកាន់គេ ដោយក្រសែភ្នែកសម្លឹងមើលទៅកាន់រាងតូចបែបរាក់ទាក់ទៅកាន់ជីមីនមុន

«យើងមិនដែលស្គាល់ទេ ប៉ុន្តែគេសុំយើងអង្គុយជាមួយដែរ»

«គេស្អាតណាស់ យ៉ាងម៉េចយ៉ាងម៉ាឯងសារ៉េមួយដែលទៅ»

«ទេ ឯងគិតថាយើងជាប្រភេទមនុស្សប្រុសដូចពួកឯងហ្អេស៎?»

«អូខេ តាមចិត្តទៅអញ្ចឹង» មិត្តរបស់គេក៏បន្តធ្វើជាមិនខ្វល់ ងាកមកសកស្រីស្នេហ៍របស់គេពួកគេវិញធម្មតា តែក្នុងចិត្តក៏រង់ចាំមើលដែលថាអាមិត្តនេះវាស៊ូទ្រាំធ្វើជាបុរសល្អបានដល់ពេលណាទៅ

«អម្បាញ់មិញនេះ លោកនិងមិត្តភក្តិនាំគ្នានិយាយអី?»

«អឺ-គឺគ្មានអីទេ» ជុងហ្គុកធ្វើខ្លួនមិនសមទេ នៅពេលបានមនុស្សស្អាតអីបែបនេះមកអង្គុយជិត នៅថែមទាំងសម្លឹងគេចំដោយក្រសែភ្នែកស្រទន់ទៀត វាធ្វើឲ្យបេះដូងរបស់គេលោតញាប់ហើយចាប់ផ្តើមអៀនខ្លាំងណាស់

«ពួកយើងគួរតែទៅអង្គុយផឹកស្រាក្រឡុកវិញល្អទេ?ទីនេះ ខ្ញុំគិតថាចង្អៀតណាស់» តាមពិតគ្រប់យ៉ាងវាគឺជាល្បិចល្បងឲ្យបុរសម្នាក់នេះធ្លាក់ចុះរណ្តៅដើម្បីឈ្នះការភ្នាល់របស់គេនោះទេ។ មើលទៅបុរសម្នាក់នេះហាក់ល្ងង់ខ្លៅខ្លាំងណាស់ គេខំអោយដៃប៉ុណ្ណឹងហើយ ម្តេចក៏មិនអូសចូលបន្ទប់?បែរជាខំប្រឹងត្បៀតខ្លួនឯងឡើងរឹងទៅវិញ

«បាន ពួកយើងទៅផឹកទៅ» និយាយហើយជុងហ្គុកជាអ្នកនាំផ្លូវជីមីនដើរទៅរកស្រាក្រឡុកមុន រាងតូចដើរតាមពីក្រោយគេក៏មិនភ្លេចងាកមកសម្លឹងមើលឆៀនសុីដោយព្រិចភ្នែកម្ខាងប្រាប់ជាសញ្ញាឲ្យហើយផងដែរ ចាំមើលទៅគេប្រាកដជាធ្វើបាន

អភិជនមីននី🔞(ចប់✔)Where stories live. Discover now