"បន្ទប់ធម្មតាឬវីអាយភី?"

974 94 6
                                    

អភិជនមីននី              ភាគទី០៧

Vote for next part guys!!

         ពេលមើលឃើញបុគ្គលិកនាំគ្នាសម្លឹងមើលគេដោយកែវភ្នែកឆ្ងល់គ្រប់គ្នាបែបនេះគេក៏ប្រញាប់បន្លឺប្រយិគកាចឡើងកែប្រែស្ថានការណ៍សម្រាប់ខ្លួនឯងភ្លាម យ៉ាងណាគេមិនអាចផ្លាស់ប្តូរចរិតខ្លួនឯងដូចមីសុីលដោយគ្រាន់តែបានស្គាល់គេនោះទេ ត្រូវតែស្តារស្ថានការណ៍ត្រឡប់មកវិញ
 
       «លោក! មកជួបខ្ញុំនៅបន្ទប់!» រាងតូចនិយាយហើយក៏ដើរនាំផ្លូវទៅមុនគេ តែខណៈពេលនោះជុងហ្គុកស្រាប់តែសួរនូវសំនួរដ៏គួរឲ្យខ្មាស់នោះឡើងមកធ្វើឲ្យរាងតូចទច់ដំណើរងាកមកសម្លឹងគេត្លែរចង់ជ្រុះគ្រាប់ភ្នែកព្រោះសំនួរគេសួរថា៖
 
        «បាទ? បន្ទប់វីអាយភីដដែល ឬក៏បន្ទប់ធម្មតា?» កាលដែលគេសួរសំណួរមួយនេះហើយថែមទាំងស្រែកឮៗទៀត គេមិនបានដឹងទេថា បុគ្គលិកសម្លឹងមកគេគ្រប់គ្នានិងឆ្ងល់កាន់តែខ្លាំង
 
     "ចប់ហើយលើកនេះខ្មីនអើយ! បាក់មុខខ្លាំងណាស់"

      «ន៎ែលោក! គិតដល់ណាហើយ?មកជួបខ្ញុំនៅបន្ទប់ការិយាល័យ!»
 
        «អូហ៍បាទ សូមទោស» គេឆ្លើយតបបែបនេះរួចហើយក៏ប្រញាប់រត់ទៅតាមពីក្រោយរាងតូចទៅរកបន្ទប់ការិយាល័យតាមដែលលោកអគ្គនាយកបានបញ្ជា ហេតុអីគេរអិលមាត់ទៅសួរសំនួរបែបនេះទៅវិញ?ចុះបើត្រូវមីននីដេញចោល?មិនអត់ការងារទៅហើយទេហ្អេស?

        «គិតថាប្រធានរបស់យើងថ្ងៃនេះចម្លែកដែលទេ?ដូចត្រូវខ្មោចចិត្តល្អចូលសណ្ឋិតយ៉ាងអញ្ចឹង?» អ្នកចាត់ការសួរទៅកាន់បុគ្គលិកគ្រប់គ្នាដោយសំនួរមួយនេះ ភ្នែកក៏សម្លេងមើលពួកគេទាំងពីរដែលចូលទៅក្នុងបន្ទប់ការិយាល័យបាត់នោះ។ តែពួកគេជាបុគ្គលិក តើទៅធ្វើអីបានទៅ?បានត្រឹមតែឆ្ងល់អញ្ចឹង បើឲ្យទៅសួរចៅហ្វាយត្រង់ៗតែម្តង អ្នកណាទៅហ៊ាន?
 
        «អញ្ជើញអង្គុយចុះ» មកដល់ក្នុងបន្ទប់ ទឹកមុខរបស់ជីមីនក៏ប្រែប្តូរមកជារឹងកំព្រឹស បញ្ជាក់ទឹកមុខដូចជាបានខឹងនឹងរាងក្រាស់យ៉ាងអញ្ចឹង វាកាន់តែធ្វើឲ្យជុងហ្គុកភ័យញ័រជើងកាន់តែខ្លាំង ខ្លាចណាស់ ខ្លាចថានឹងបាត់បង់ការងារមួយនេះ
 
        «ម្តេចក៏ថ្ងៃចូលធ្វើការដំបូង ហើយមកយឺតបែបនេះ?»
 
        «តើគួរឲ្យខ្ញុំបកស្រាយពីម្សិលមិញមកទេ?ព្រោះវាជាមូលហេតុដែលធ្វើឲ្យខ្ញុំក្រោកមកធ្វើការមិនទាន់បែបនេះ» ជុងហ្គុកសួរទុកជាមុន ព្រោះខ្លាចត្រូវចំណាយពេលរៀបរ៉ាប់ជីវិតរបស់ខ្លួនឯងយូរនាំឲ្យខាតពេលរបស់មេ ព្រោះគេមានរឿងត្រូវរៀបរ៉ាប់ច្រើនណាស់

អភិជនមីននី🔞(ចប់✔)Where stories live. Discover now