"ទោះគេបំផ្លាញដល់រលាយក៏មិនអីដែរ"

1K 93 7
                                    

អភិជនមីននី ភាគទី០៦

Vote for next part guys🫶

«ច៎ាស សុំទោសលោកប្រធានពួកខ្ញុំឈប់ហើយ» គ្រាន់តែនិយាយឆ្លើយតបបែបនេះហើយភ្លាម បុគ្គលិកប្រជ្រៀតគ្នាចូលទៅក្នុងប្រអប់យន្តយ៉ាងណែនមិនសូម្បីតែសម្លឹងមុខរបស់លោកប្រធាន ផ្ទុយទៅវិញបែរជាបិទភ្នែកឱនមុខចុះគ្រប់គ្នាតែម្តង

«យី! នៅមិននៅមកចេះដឹងរឿងយើងស្អី?ពន្យាប្រាក់ខែមួយឆ្នាំទើបបើកម្តងឥឡូវហើយ!» រាងតូចច្រត់ចង្កេះរអ៊ូរងូវៗ ឈរតាមមើលជណ្តើរយន្តនោះរហូតដល់បិទទ្វារជិតហើយ ទើបគេភ្ងាក់ខ្លួនមកវិញ ប្រញាប់ឱនយកដៃមកបាំងមុខ ខ្លាចថានឹងជួបមុខជាមួយនាយម្នាក់នោះទៀត ព្រះអើយ ត្រៀមខ្លួនមិនទាន់ទេ ហេតុអីៗទៅ!!

លោកអគ្គនាយក យកដៃបាំងមុខ ដើរលបៗទៅរកបន្ទប់ការិយាល័យរបស់ខ្លួនដូចជាចោរលួចចូលបន្ទប់អ្នកដទៃយ៉ាងអញ្ចឹង មិនដឹងថាវាជាអារម្មណ៍ស្អីនោះ ហេតុអីក៏ភ័យអ្វីម្លេះ?

«ព្រះអើយ! ឯងបំភ័យខ្ញុំស្លាប់ហើយ ណូហ្សា!» លបចូលមកដល់បន្ទប់ស្ងាត់ៗហើយ បិទទ្វារជិតស្រាប់តែឃើញប្អូនជីដូនមួយដែលជាលេខាអង្គុយនៅលើកៅអីឱបដៃ ភ្នែកសម្លឹងមកកាន់គេបែបសម្លក់ដូចខឹងគេមកពីណាយ៉ាងអញ្ចឹង

«ថ្ងៃនេះលោកប្រធានមកយឺតហើយ»

«ម្សិលមិញចូលគេងយប់ជ្រៅពេក មានការអីមែនទេ?» រាងតូចដើរចូលទៅអង្គុយលើកៅអីធំរបស់ខ្លួន ធ្វើជាទាញសំណុំឯកសារមកពិនិត្យមើលព្រោះមិនចង់ឲ្យប្អូនម្នាក់នេះចាប់បានថាខ្លួនកំពុងតែកុហក

«បោកអ្នកណាបោកទៅ តែកុំបោកខ្ញុំ! ខ្ញុំស្គាល់បងច្បាស់ណាស់!»

«អូខេៗ យើងដឹងថាឯងស្គាល់យើងច្បាស់ហើយ ឥឡូវមកសួរថាមានការអី?»

«គឺឯកសារម្សិលមិញដែលបងប្រុសត្រូវសុីញ្ញេ គឺជាបុគ្គលិកចូលថ្មី ដែលយើងរើសផ្នែក HR នោះ» កញ្ញាណូលើកឯកសារប្រវត្តិរូប បើបង្ហាញរូបថតរបស់បុគ្គលិកថ្មីនៅចំពោះមុខលោកអគ្គនាយកដើម្បីឲ្យគាត់ពិនិត្យមើលនូវកន្លែងណាដែលត្រូវឲ្យកែតម្រូវ ឬមិនត្រូវការបុគ្គលិកបែបនេះ នាងនឹងបានផ្តល់ដំណឹងទៅកាន់បុគ្គលិកវិញ

អភិជនមីននី🔞(ចប់✔)Where stories live. Discover now