សហរដ្ឋអាមេរិក
/ យប់កណ្ដាលរាត្រីទៅហេីយ ស៊ុននូនៅតែមិនទាន់ចូលសម្រាកនាយតូចឈរនៅមាត់បង្អួតមេីលទៅផ្ទៃមេឃដែលងងឹត និងមានដួងផ្កាយរះពេញផ្ទៃមេឃ ដួងខែជះពន្លឺចូលមកខាងក្នុងបន្ទប់
"ខ្ញុំជិតបានទៅជួបបងហេីយផាក ស៊ុង ហ៊ុន" ស៊ុននូពន្លឺសម្លេងឡេីងដោយសម្រក់ទឹកភ្នែកមួយដំណក់ចុះមក ក្តីនឹករលឹកដែលមិនអាចបំភ្លេចបាន នាយតូចខឹងនិងស៊ុងហ៊ុនដែលជ្រេីសការចាកចេញដោយបន្សល់ទុក្ខការឈឺចាប់រាងខ្លួនបែបនេះ តែក្តីស្រឡាញ់នៅតែមានសម្រាប់ស៊ុងហ៊ុន ពីមួយវីនាទីទៅមួយវីនសទី នាយតូចគិតតែពីរឿងរបស់ស៊ុងហ៊ុន8ឆ្នាំដែលចាកចេញពីមនុស្សជាទីស្រឡាញ់ គឺពិតជាឈឺចាប់ណាស់
1អាទិត្យកន្លងផុតទៅSunooបានត្រលប់មកប្រទេសកូរ៉េវិញជាមួយនិងNiki
" ស៊ុននូ អូនចង់ញាំអី " នីគី
" ញាំអីក៏បានដែល " ស៊ុននូតបវិញទាំងញញឹម
" និងយកសាច់គោស្ទីកមួយឈុនធំនិង.... " នីគី
" ចា៎លោកចាំបន្តិច " 👤 និយាយរួចហើយ អ្នកបម្រើនោះក៏ដេីរចេញទៅ
" ហេតុអ្វីបានជាអូនធ្វេីទឹកមុខអ៊ីចិង?មិនស្រួលខ្លួនឬ? " នីគីសួរនាយតូចដោយការបារម្ភព្រោះថាទឹកមុខមិនសូវជារីកប៉ុន្មានទេ
" ខ្ញុំមិនអីទេខ្ញុំសុំទៅបន្ទប់ទឹកបន្តិចសិន " ថាហេីយស៊ុននូក៏ដេីរចេញទៅ
ស៊ុននូដេីរចូលក្នុងបន្ទប់ទឹកមួយក្បែរកន្លែងដែលបុគ្គលិកសម្រាក បន្ទាប់ពីដេីរចេញមកវិញ នាយតូចក៏ដេីរមកឈ្ងោកមុខលុបលាងមុខ ពេលនោះក៏បានឮសម្លេងអ្វីមួយនៅក្បែរខ្លួន ហើយស៊ុននូក៏ដេីរទៅតាមសម្លេងនោះយឺតៗ
" ស៊ុងហ៊ុន បងឯងនៅមេីលរូបថតនិងហេីយកាលបានចេញទៅធ្វេីការ " នាងតូចដែលជាអ្នកធ្វេីការជាមួយ ស៊ុងហ៊ុន
" បងដឹងហេីយឯងចេញទៅមុនចុះ " ស៊ុងហ៊ុននិយាយហេីយក៏ងេីយមុខឡេីងមកដោយញញឹម ខណៈរាងតូចស៊ុននូក៏ដេីរមកដល់ល្មម។ ស៊ុងហ៊ុននិងស៊ុននូហាក់ភ្ញាក់ផ្អេីលខ្លាំង ពេលដែលបានឃេីញគ្នាដោយចៃដន្យបែបនេះ ពួកគេឈរសម្លឹងមុខគ្នាមិនដាក់ ស៊ុននូសម្រក់ទឹកភ្នែកមួយដំណក់ចុះមកដោយអារម្មណ៍ក្តុកក្តួល ចំណែកឯ នីគីវិញដោយរងចាំស៊ុននូយូរពេកក៏ដេីរមកតាមស្របពេលនោះក៏បានឃេីញ ស៊ុងហ៊ុនផងដែរ
YOU ARE READING
ស្នេហ៍ក្បែរវណ្ណៈ
Fanfiction"8ឆ្នាំមុន ខ្ញុំបានធ្វេីឲ្យមនុស្សម្នាក់ដែលខ្ញុំស្រឡាញ់ខ្លាំងបំផុតឈឺចាប់ ព្រោះតែភាពអត្មានិយមរបស់ខ្ញុំ...!" "ខ្ញុំស្អប់បងដែលបងជ្រេីសការចាកចេញដោយបន្សល់ទុក្ខការឈឺចាប់ឲ្យខ្ញុំ ហើយខ្ញុំរឹតតែស្រឡាញ់បងនៅពេលដែលខ្ញុំនឹកឃេីញរាល់អនុស្សាវរីយ៍ដែលបងមានចំពោះខ្ញុំ ទ...