បន្ទាប់មកនីគីក៏អូសដៃស៊ុននូមកឡាន
ទាំងដែលមិនទាន់បានបរិភោគអាហារផង។ នៅក្នុងឡានស្ថានភាពហាក់ស្ងប់ស្ងាត់ណាស់ ស៊ុននូស្រងូតស្រងាត់ហេីយនឹកស្រមៃដល់សភាពរបស់ស៊ុងហ៊ុនដែលគេឃេីញ អំបិញមិញវាពិតជាមេីលទៅកំសត់ណាស់។" បងសុំទោសដែលទាញអូនមកទាំងបែបនេះ...តែ " និយាយមិនចប់ប្រយោគទេ នាយតូចក៏តប
" ខ្ញុំយល់ហើយបងកុំបារម្ភអី ខ្ញុុំមិនធ្វើឲ្យបងមានបញ្ហារទេ" ប្រាកដណាស់ថាបេីសិនមានគេឃេីញស៊ុននូនិយាយគ្នាជាមួយស៊ុងហ៊ុនវានឹងនាំបញ្ហារដល់គ្រួសារ ព្រោះតែពេលនេះស៊ុននូនឹងនីគីគឺជាតារាដែលកំពុងតែល្បីក្នុងសង្គមអ្នកអភិជន ហើយថែមទាំងត្រូវបានមហាជិនចាប់ផ្សុំផ្គុំនីគីនឹងស៊ុននូទៀតផង។
ពួកគេធ្វើដំណើរមិនយូរប៉ុន្មានក៏បានមកដល់ផ្ទះ។ ស៊ុននូក៏ចុះពីលេីឡានដោយមាននីគីបេីកទ្វារឲ្យ។
" អរគុណបងដែលជូនមក ខ្ញុំចូលផ្ទះហើយ " ស៊ុននូនិយាយចប់ក៏ចូលផ្ទះទាំងទឹកមុខសោកសៅ។ ចំណែកនីគីក៏ចូលឡានបេីកបន្តដំណេីរទៅផ្ទះរបស់ខ្លួន។
នីគីបេីកឡានបណ្តេីរចាក់ភ្លេងឮៗទាំងទឹកមុខមិនសូវជាពេញចិត្តប៉ុន្មាននោះទេ។
" 8ឆ្នាំហេីយ ហេតុអ្វីក៏ឯងនៅតែបន្តលេចវត្តមាននៅក្នុងជីវិតយេីងនឹងស៊ុននូទៀត? ឯងចង់យ៉ាងម៉េចទៅផាក ស៊ុងហ៊ុន? "
~~~~~[ គ្រួសារគូរ ជេក/ជុងវ៉ុន ] ថ្ងៃបន្ទាប់
~~~~
" ហេតុអ្វីនៅសុខៗឯងក៏មកផ្ទះយេីងបែបនេះ " ជេកសួរទៅកាន់ នីគីដោយឃេីញប្អូនរបស់ខ្លួនដេីរចូល
" មកលេង មិនបាន? " នីគីដេីរចូលមកអង្គុយលេីសាឡុងក្បែរជេកទាំងទឹកមុខមិនសប្បាយចិត្ត
" យើងមិនបានថាមិនបានទេ គ្រាន់តែឆ្ងល់យ៉ាងមិច...ហើយរឿងឯងនិងស៊ុននូរីកចម្រេីនដល់ណាដែរ? " ជេក
" អត់មានទៅមុខអ៊ីបន្តិចទេ...ត្រូវហើយបងដឹងដែរមែនអត់ថាអាត្រកូលផាកម្នាក់នោះទៅធ្វេីការនៅតាមភោជនីយដ្ឋាន " នីគីសួរជេក
" ដឹង...ដឹងម្សិលមិញលោកប៉ាឯងទៅប្រជុំជាមួយភ្ញៀវនៅហាងនោះហេីយក៏ឃេីញគេ ពិតជាគួរឲ្យសង្វេគណាស់ ឪពុកគេក៏កំពុងតែសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យ " ជេក
YOU ARE READING
ស្នេហ៍ក្បែរវណ្ណៈ
Fanfiction"8ឆ្នាំមុន ខ្ញុំបានធ្វេីឲ្យមនុស្សម្នាក់ដែលខ្ញុំស្រឡាញ់ខ្លាំងបំផុតឈឺចាប់ ព្រោះតែភាពអត្មានិយមរបស់ខ្ញុំ...!" "ខ្ញុំស្អប់បងដែលបងជ្រេីសការចាកចេញដោយបន្សល់ទុក្ខការឈឺចាប់ឲ្យខ្ញុំ ហើយខ្ញុំរឹតតែស្រឡាញ់បងនៅពេលដែលខ្ញុំនឹកឃេីញរាល់អនុស្សាវរីយ៍ដែលបងមានចំពោះខ្ញុំ ទ...