+
ពេលមកដល់ផ្ទះហើយស៊ុននូក៏ដេីរចូលមកក្នុងបន្ទប់ទទួលភ្ញៀវ ហើយក៏ឃើញលោកគីមដែលជាឪពុកកំពុងអង្គុយរងចាំខ្លួន។
" ក្រុមហ៊ុនផលិតផលមួយគេបានអញ្ចេេីញឯងឲ្យទៅធ្វេីជាដំណាងរបស់គេ ឯងត្រូវទៅក្រុមហ៊ុនគេដេីម្បីថត ដៃគូរបស់ឯងគឺនីគី " លោកគីម
" បាទ " ស៊ុននូថ្ងៃនេះអារម្មណ៍ល្អ គេតបទៅអ្នកជាឪពុកវិញទាំងញញឹមស្រស់
" មិនប្រកែកទេឬ? " លោកគីម សួរទៅនាយតូចទាំងចងចិញ្ចេីមឆ្ងល់ រាល់លើកនាយតែងតែប្រកែកជាមួយលោក សូម្បីតែរឿងការងារ
" បេីខ្ញុំប្រកែកហេីយ តេីអាចគេចការងារបានឬ? បានហេីយខ្ញុំសុំទៅគេងសិនហេីយប៉ាក៏ឆាប់ចូលសម្រាកទៅ រាត្រីសួស្តី " ស៊ុននូនិយាយចប់ប្រយោគហើយក៏ដេីរចេញទៅ
/
ប៉ុន្មានថ្ងៃក្រោយមក +" គ្រប់គ្នាត្រូវរៀបចំអោយបានស្អាតល្អណាមិនត្រូវឲ្យមានកន្លែងណាខ្វះខាតទេឮទេគ្រប់គ្នា? " អ្នករៀបចំកន្លែងថត
" ខានជួបគ្នាយូរហើយ មិននឹកស្មានថាបានមកជួបឯងនៅកន្លែងនេះទេ " ស៊ុននូ
" មិនអីទេយេីងដឹងថាមួយរយ:នេះឯងរវល់ខ្លាំង ចាំថ្ងៃណាទំនេរពួកយេីងទៅញាំអីជាមួយគ្នា " ជុងវ៉ុន គេមកទីនេះក៏ព្រោះតែគេជាអ្នក ចាត់ចែងរឿងថតម្នាក់ដែល
" អូខេ ចុះបងជេកវិញ? គាត់មិនមកទេហ្ហាស? " ស៊ុននូ
" ឥឡូវគាត់មិនសូវមានពេលទំនេរទេ...ហឺុកុំខ្វល់អី " ជុងវ៉ុននិយាយទៅអ្នកជាមិត្តទាំងបញ្ចេញទឹកមុខមិនសូវស្រស់
" អ្នកប្រុស គឺដល់ពេលថតហេីយលោកនីគីកំពុងតែរង់ចាំបាទ "
" យើងទៅសិនហើយណា " ស៊ុននូងេីបឈរអស់កម្ពស់និយាយលាទៅកាន់មិត្តសម្លាញ់ ហើយក៏ដេីរចេញទៅ
/
ស៊ុននូដេីរចូលមកកន្លែងថត មនុស្សម្នានាំគ្នាសម្លឹងមកនាយតូចមិនដាក់ភ្នែកព្រោះតែសម្រស់ដ៏ល្អឯករបស់នាយ
" ថ្ងៃនេះអូនស្អាតខុសពីរាល់ដង " នីគីដេីរចូលបន្លឺពាក្យសសេីរទៅកាន់នាយតូចស៊ុននូទាំងញញឹម ឯស៊ុននូក៏ញញឹមតបវិញ
YOU ARE READING
ស្នេហ៍ក្បែរវណ្ណៈ
Fanfiction"8ឆ្នាំមុន ខ្ញុំបានធ្វេីឲ្យមនុស្សម្នាក់ដែលខ្ញុំស្រឡាញ់ខ្លាំងបំផុតឈឺចាប់ ព្រោះតែភាពអត្មានិយមរបស់ខ្ញុំ...!" "ខ្ញុំស្អប់បងដែលបងជ្រេីសការចាកចេញដោយបន្សល់ទុក្ខការឈឺចាប់ឲ្យខ្ញុំ ហើយខ្ញុំរឹតតែស្រឡាញ់បងនៅពេលដែលខ្ញុំនឹកឃេីញរាល់អនុស្សាវរីយ៍ដែលបងមានចំពោះខ្ញុំ ទ...