ស្នេហ៍ក្បែរវណ្ណៈ ភាគ7

107 31 0
                                    

+
     បន្ទាប់ពីការសម្ភាសន៍របស់ស៊ុននូនិងនីគីបានបញ្ចប់ទៅ សារព័ត៌មានជាច្រើនបានចុះផ្សាយអំពីវីដេអូនិងពាក្យសម្តីដែល ស៊ុននូបាននិយាយពេលនេះ ព័ត៌មានស៊ុននូនិងស៊ុងហ៊ុនគឺឈរឈ្មោះលេខមួយ ដែលជាព័ត៌មានតារាហាយសូរលេខមួយដែលកំពុងតែល្បីខ្លាំងបំផុត។ អ្នកគាំទ្រជាច្រើនមានការខកចិត្តចំពោះ ស៊ុននូ ព្រោះពួកគេរំពឹងថានីគីនិងស៊ុននូជាគូរស្នេហ៍និងគ្នា ប៉ុន្តែវាផ្ទុយស្រឡះពីការរំពឹងទុក...។

   ស៊ុននូដេីរមកខាងក្នុងបន្ទប់ ក្នុងបន្ទប់សភាពស្ងប់ស្ងាត់ងងឹតសូន្យ សម្លេងយំយែករបស់កំលោះតូចក៏បន្លឺឡេីងលាន់ពេញបន្ទប់ ស្របពេលនោះលោកគីមក៏ដេីរមកឈរនៅមុខបន្ទប់ស៊ុននូស្រែកនិងព្យាយាមទះទ្វាបន្ទប់ខ្លាំងៗ

" គីម ស៊ុននូតេីឯងដឹងទេថាឯងកំពុងតែបង្កបញ្ហារដ៏ធំមួយឲ្យប៉ា ឯងស្រឡាញ់អាម្នាក់នោះឡេីងឆ្កួតលែងស្គាល់អ្វីដែលត្រូវហេីយមែនទេ? ឯងឆាប់បេីកទ្វាមកនិយាយជាមួយយេីងឲ្យដឹងខុសត្រូវភ្លាមមក...!" លោកគីមយកដៃមាំរបស់ខ្លួនទះទ្វាបន្ទប់របស់ស៊ុននូខ្លាំងៗឮលាន់ពេញផ្ទះ ឯស៊ុននូបានត្រឹមតែអង្គុយឈ្ងោកមុខចុះនៅក្នុងបន្ទប់សម្រក់ទឹកភ្នែកចុះមក

"ត្រូវហើយ ខ្ញុំគឺឆ្កួតខ្ញុំឆ្កួតដែលត្រូវធ្វេីតាមប៉ាគ្រប់យ៉ាងបែបនេះ តេីប៉ាគិតពីកិត្តិយសមុខមាត់របស់ប៉ាខ្លាំងជាងគិតពីក្តីសុខរបស់កូនប្រុសម្នាក់នេះមែនទេ?" ស៊ុននូស្រែកតបទៅវិញខ្លាំងៗទាំងយំ

" ចុះចំណែកឯងវិញឯងស្រឡាញ់ស្មោះស្ម័គ្រជាមួយអាត្រកូលផាកម្នាក់នោះជាងគិតពីកិតិ្តយសរបស់គ្រួសារមែនទេ?ឯងកំពុងតែធ្វើខុសហេីយឯងមានដឹងខ្លួនខ្លះដែរទេ?"

" ប៉ាគិតតែពីកិត្តិយសខ្លួនឯងប៉ុណ្ណោះ ចាប់ពីពេលនេះទៅខ្ញុំនិងមិនឲ្យប៉ាមកបង្វិលក្បាលខ្ញុំតាមតែចិត្តទៀតនោះទេ " ស៊ុននូនិយាយទាំងកំហឹងនិងការឈឺចាប់ដោយមិនបានគិតថាពាក្យនេះរាងឆ្ងន់សម្រាប់ប៉ារបស់ខ្លួន ឪពុកកូនទាំងពីរមិនចេះយល់ពីគ្នាបែបនេះទេីបចេះតែមានការឈ្លោះប្រកែកគ្នាជារឿយៗ

/
   នីគីដេីរចូលក្នុងបន្ទប់ទាំងទឹកមុខមិនស្រស់ខ្លួនប្រាណស្ពឹកមិនស្មេីបាក់មុខហេីយថែមទាំងបេះដូងឈឺទៀតផង នីគីឮពាក្យដែលគេសឹងតែមិនជឿថាស៊ុននូនិងនិយាយបែបនេះនៅចំពោះមុខមនុស្សទូទាំងប្រទេសច្បាស់ៗបែបនេះ។

ស្នេហ៍ក្បែរវណ្ណៈ Where stories live. Discover now