ស្នេហ៍ក្បែរវណ្ណៈ 01

506 48 4
                                    

ផ្តើមរឿង

   "អឺស " ហាមស្រែកបើឯងមិនចង់ឲ្យពួកវាវាយឲ្យដល់ស្លាប់ " ក្មេងប្រុសម្នាក់បានរុញក្មេងប្រុសម្នាក់ទៀតទៅខ្ទប់និង ជញ្ជាំងសាលានៃផ្លូវតូចមួយ ដោយយកដៃមកបិទមាត់ នាយតូចហាមមិនឲ្យស្រែកឯនាយតូចក៏នៅស្ងៀមស្ដាប់តាមសម្តី

" គីម ស៊ូនូឯងហាមដាច់ខាតនិយាយប្រាប់គេអំពី ទំនាក់ទំនងរបស់ពួកយើងឲ្យគេបានដឹង ជាពិសេស លោកប៉ាឯងនិងប៉ារបស់យើង " ក្មេងប្រុសមាឌធំជាងដកដៃ ចេញពីការបិទមាត់របស់ស៊ុននូ ហើយក៏និយាយដោយ សម្លឹងនាយតូចដោយប្រើក្រសែរភ្នែកគួរឲ្យខ្លាច។

" ហេតុអ្វី?ក្រែងពួកយើងស្រឡាញ់គ្នាមិនអញ្ចឹង? " ស៊ុននូសួរវិញដោយការងឿនឆ្ងល់ នេះទាក់ទងគ្នាឡើង2ឆ្នាំ មកហើយដោយការលួចលាក់

" ឯងក៏ដឹងថាគ្រួសារពួកយើងមិនជាត្រូវគ្នាប៉ុន្មានទេ ហើយយើងគិតថាពេលដែលរៀនចប់ចាំប្រាប់ពួកគាត់ " នាយកំលោះតបវិញដោយទឹកមុខស្មើ

" ស៊ុងហ៊ុន~ខ្ញុំតាមបងគ្រប់យ៉ាង "នាយតូចស៊ុននូតប វិញដោយញញឹមស្រស់ដាក់ស៊ុនហ៊ុនវិញ

" ល្អណាស់នេះទើបសមជាស៊ុននូតូចរបស់បង " ស៊ុងហ៊ុនក្រសោបកាយតូចមកអោបដោយភ្ជាប់ជាមួយនឹង ញញឹមក្លែងក្លាយ

" បើយើងទៅប្រលងសម្តែង ប្រហែលជាប់ " នាយកំលោះស៊ុនហ៊ុនបន្លឺសម្លេង ឡើងតិចៗក្នុងចិត្ត

" បានហើយ ឯងឆាប់ទៅថ្នាក់វិញចុះយើងទៅសិន ហើយ "ស៊ុងហ៊ុមបែរចេញពីការអោប និយាយជាមួយស៊ុននូបន្តិចរួចក៏ដើរទៅថ្នាក់ដោយសូកដៃចូលខោបៅយ៉ាងឡយ ជះភាពសង្ហារចេញមក ឯកំលោះតូចស៊ុននូវិញមុននិងដើរទៅថ្នាក់ឆ្លៀតលួចសម្លឹងនាយជាសង្សា ទាំងញញឹម។

/
ប៉ុន្មានម៉ោងក្រោយមក ពួកគេក៏ចេញពីរៀន~~

" អេ~អ្នកប្រុសស៊ុននូ " អ៊ំ Sen ជាអ្នកមើលថែស៊ុននូ តាំងពីតូច

" បាទ ពិបាកដល់អំហើយត្រូវមកយកខ្ញុំរាល់ថ្ងៃបែបនេះ " ស៊ុននូយកលេសបែបនេះព្រោះចង់គេចដើម្បីទៅជួប និងស៊ុងហ៊ុន

" ហ៊ឹកៗ~~មិនពិបាកទេព្រោះនេះជាភារកិច្ចរបស់អ៊ំ អ៊ី ចិងអ្នកប្រុសឡើងឡានសិនមក " អ៊ំ Sen

ស្នេហ៍ក្បែរវណ្ណៈ Where stories live. Discover now