ភាគទី 10

368 29 2
                                    

នាយក្រាស់ taehyung បន្ទាប់ពីត្រូវមួយជង្គង់របស់ JH មកនាយក៏ចេញទៅបាត់ឈឹង ឯ JH វិញពេលនេះគេបានចេញមកពីបន្ទប់ទឹកវិញហើយ(លាងបង្គន់) ដោយខ្លួនសើមជោកតែម្ដងព្រោះតែមិនគេដែលធ្វើការងារអស់ទាំងនេះទើបខុសបច្ចេកទេសបន្តិចបន្តួច
" នេះយើងធ្លាក់ខ្លួនដូចជាឆ្កែនៅតាមផ្លូវហើយហ្អេស " JH ឈរសម្លឹងមើលកញ្ចក់ដែលមើលទៅសភាពរបស់គឺយ៉ាប់យឺនខ្លាំងណាស់
" នេះខ្លួនក៏សើមអស់តើទៀតយើងបានស្អីយកមកផ្លាស់ប្ដូរទៅ "JH បើនៅផ្ទះរបស់គេណាមិនខ្វះទេសម្លៀកបំពាក់តែនេះមិនដឹងថា taehyung ចាប់គេមកទីណាទេ
" ត្រូវហើយនោះទូរដាក់សម្លៀកបំពាក់តើ "JH  ចាប់ផ្ដើមញញឹមមកវិញមានទូរខោអាវហើយយ៉ាងណាក៏មានសម្លៀកបំពាក់នៅក្នុងនោះខ្លះដែរ
........
" អីយ៉ាមិនដឹងជាមនុស្សស្អីទេនេះខោអាវធំៗជាងខ្លួនយើងដល់ហើយ "JH បើកទូរដាក់ខោអាវមកក៏ឃើញថាមានខោអាវពេញទូរតែគេរើឡើងអស់មួយទូរទៅហើយគ្មានមួយណាដែលត្រូវនឹងមាឌរបស់គេទាល់តែសោះ
" យកមួយនេះចុះកុំឲ្យតែអត់បានហើយ "JH ក៏លូកយកអាវពណ៌សនឹងខោខ្លីខ្មៅមួយឈុតមកពាក់ទោះពាក់មិនត្រូវក៏ត្រូវតែពាក់ដែរគ្រាន់បើជាងស្រាត
" បង្អួច.. "JH ញញឹមចាប់អារម្មណ៍នឹងបង្អួចដែលកំពុងបើកចំហចោលក្នុងចិត្តពិតជាត្រេកអរជាពន់ពេកព្រោះគេអាចមានផ្លូវរត់គេចហើយ
" ស្អីគេនេះមនុស្សចាំយាមច្រើនម្ល៉េះវើយ "JH មុខជូរហួញពេលមើលទៅខាងក្រោមឃើញថាមានកូនចៅរបស់ taehyung ជាច្រើនកំពុងចាំយាមកាមនៅបរិវេនផ្ទះ

តុក~ៗ
សម្លេងគោះទ្វារធ្វើឲ្យ JH ភ្ញាក់សឹងតែលស់ព្រលឹងរវល់តែមើលរកផ្លូវរត់គេចមកមានអ្នកគោះទ្វារខ្លាំងៗដោយមិនបានប្រាប់មុនទៅកើត
" អ្នកណាគេ "JH 

" គឺ យើងយ៉ាងម៉េចចង់លាងបន្គន់មួយនឹងដល់ថ្មើរណាទើបព្រមចេញមកធ្វើការងារផ្សេងទៀតហ៎ាស"taehyung  នេះគ្រាន់តែឲ្យលាងបន្ទប់ទឹកសោះឡើងរាប់ម៉ោងដែរ
" ការងារស្អីទៀតហើយវើយ "JH បើកទ្វារចេញមកទាំងម៉ួម៉ៅ នេះគេមិនមែនជាអ្នកបម្រើឯណា
" យ៉ាងម៉េចគិតថាឯងលាងតែបន្ទប់ទឹកហើយរួចខ្លួនមែនទេ "taehyung
" អឺក៏នឹងហើយ "JH 
" ឆាប់ទៅធ្វើម្ហូបទៅយើងឃ្លាន "taehyung
" យើងមិនមែនអ្នកបម្រើរបស់ឯងទេបើឃ្លានក៏ទៅធ្វើសុីខ្លួនឯងទៅ "JH ទាញទ្វារបម្រុងនឹងបិទតែនាយក្រាស់ចាប់ដៃជាប់
" ន៎ែ! ឯងគ្មានសិទ្ធិមកប្រកែកទេឆាប់ទៅធ្វើឲ្យលឿនប្រយត្ន័អត់ទ្រាំនឹងឯងលែងបាន "taehyung ចាប់ដៃ JH កាន់តែខ្លាំង
" យើង មិនធ្វើឯងចង់យ៉ាងម៉េច "JH ក៏មិនចាញ់សម្លឹងភ្នែកនាយថ្លែរទាំងខឹងដូចគ្នា
" អេ! ឈុតនេះដូចជារបស់យើងតើស "taehyung ទើបតែចាប់អារម្មណ៍នឹងឈុតពណ៌សដែលនៅលើខ្លួនរបស់jh ព្រោះរវល់តែឈ្លោះប្រកែកគ្នា
" អឺ វាយ៉ាងម៉េចបើជាឈុតឯងនោះ "JH ភ័យខ្លួនដែរនឹងពេលឃើញ taehyung សម្លឹងខ្លួនមិនដាក់ចឹងពេកទៅ
" មើលទៅឯងហ៊ានណាស់ យករបស់យើងមកប្រើទាំងគ្មានការអនុញ្ញាត "taehyung របស់របររបស់គេគ្មានអ្នកណាហ៊ានប៉ះពាល់ទេសូម្បីតែទឹកអប់ក៏គ្មានអ្នកណាហ៊ានលូកដែរតែ JH ចិត្តខ្លាំងពេកហើយហ៊ានយកឈុតរបស់គេមកពាក់ទាំងគ្មានបានសុំអនុញ្ញាតពីគេសោះ
" មកពីឯង ចាប់យើងមកធ្វើអីនៅប្រើយើងឲ្យទៅលាងបន្គន់ទៀត "JH ចង់បន្ទោសគេក៏មិនបានដែរមកនាយខ្លួនឯងចាប់គេមកតែសម្លៀកបំពាក់របស់គ្មានសូម្បីតែមួយសម្រាប់
" ហ្អឹស~ តែថាសុីអារម្មណ៍ដល់ហើយ "taehyung សម្លឹងមើល JH ពីក្បាលដល់ចុងជើងនៅញញឹមឌឺដងឲ្យអ្នកម្ខាងទៀតទាំងច្រឡើមទៀតផង
" ឯងមើលស្អី "JH ចាប់ផ្តើមដើរថយក្រោយម្ដងបន្តិចៗព្រោះតែនាយក្រាស់ចេះតែដើរចូលមកមិនឈប់
" នេះហ្អេស park hosoek ដៃជើងស្រឡូនៗមិនសមណាធ្វើជាម៉ាហ្វៀទាល់តែសោះ "taehyung នាយនិយាយក៏ត្រូវពេលឃើញjhស្លៀកខោច្លីបែបនេះទើបដឹងថាជើងរបស់គេតូចស្រឡូនដូចជាជើងរបស់មនុស្សស្រីយ៉ាងអញ្ចឹង
_______________________

Mafia Kim&Park  (ចប់✅) Where stories live. Discover now