ភាគទី 41

258 32 10
                                    

    និយាយការងារចប់សព្វគ្រប់ហើយរាងក្រាស់ Taehyung មិនទាន់ត្រឡប់ទៅប្រទេសកូរ៉េវិញទេ។ គឺនាយនៅបន្តក្នុងប្រទេស Switzerland ពីរទៅបីថ្ងៃទៀត ព្រោះនាយចង់ដឹងពីទីផ្សារនៅក្នុងប្រទេសនេះឲ្យបានច្រើន ព្រោះប្រទេស Switzerland គឺជាប្រទេសមួយដែលសឹងតែគ្មានអ្នកក្ររស់នៅនោះទេពោលគឺទោះពួកគេមិនធ្វើការក៏មានលុយចាយដែរ។

" ចៅហ្វាយឡានរៀបចំរួចរាល់ហើយ " ដេវីត ថ្ងៃនេះអាកាសធាតុល្អស្រស់បំព្រង រាងក្រាស់ចង់ដើរលំហែរមើលទេសភាពនៅក្នុងទីក្រុងខ្លះៗ

" ល្អ តោះទៅ "Taehyung នាយស្លៀកពាក់សាមញ្ញៗខុសពីពេលនៅកូរ៉េដែលនាយតែងតែស្លៀកអាវក្រសែអាវធំសម្រាប់ធ្វើការ

" ទៅណាដំបូងគេទៅចៅហ្វាយ "កាងវ៉ុន ជាអ្នកបើកឡាន នាយសួរចៅហ្វាយនាយជាមុន ទើបធ្វើដំណើរចេញទៅ

" បើកទៅតាមផ្លូវធំៗទៅយើងចង់មើល អគារខ្លះៗនៅទីនេះ "Taehyung

" បាទចៅហ្វាយ "កាងវ៉ុន ឡានក៏បើកចេញទៅ នៅក្នុងទីក្រុងមួយនេះសម្បូរទៅដោយអគារធំៗប្រណឺតៗជាច្រើន អញ្ចឹងហើយទើបប្រទេសនេះរីកចម្រើនខ្លាំងដល់ម្ល៉ឹង

+ កូរ៉េ

"Hello Jimin អូនមានការអីនឹង"Jungkook នាយសង្ហារខានបានជួបមុខសង្សារបណ្ដូរចិត្តពីរបីថ្ងៃហើយនិយាយពីថានឹកនោះនឹក ស្របពេលថ្ងៃនេះរាងតូច call មកល្មមនោះនាយសប្បាយចិត្តរកអ្វីមកថ្លែងមិនបានទេ

" Jungkook ពួកយើងជួបគ្នាបន្តិចបានទេ អូនមានរឿងត្រូវនិយាយ "Jimin សម្ដីនៅខ្សែរម្ខាងទៀតស្មើធេញ តែរាងក្រាស់មិនបានចាប់ភ្លឹកឡើយនាយក៏យល់ព្រមភ្លាមៗ រួចចុចបិទទូរស័ព្ទចេញទៅជួបនឹងរាងតូចតាមការណាត់

      ប្រហែលជាដប់ទៅដប់ប្រាំនាទីរាងក្រាស់ក៏បានទៅដល់កន្លែងដែលរាងតូចបានណាត់ជួប នាយតូចអង្គុយចាំរាងក្រាស់នៅតមួយកន្លែងក្នុងហាង

" Jimin អូនមានការអីជាមួយបងឬពេលនេះរាងល្ងាចហើយ "jungkook មកដល់ក៏ទៅអង្គុយទល់មុខនឹងរាងតូចទើបសួរទៅសង្សារបណ្ដូលចិត្តទាំងអារម្មណ៍រីករាយ

" បើមិនមានស្មានថាខ្ញុំហៅលោកមកហ្អេស "Jimin ស្រាប់តែប្ដូរនាមសព្ទ័ដែលធ្លាប់និយាយជាមួយរាងក្រាស់ពីបងអូនមកជាលោកវិញ ទាំងញញឹមស្រស់ដូចកំពុងលាក់កំណួចអ្វីម្យ៉ាង

Mafia Kim&Park  (ចប់✅) Where stories live. Discover now