ភាគទី 13

314 32 14
                                    

ថ្ងៃថ្មីនេះជាថ្ងៃទីបីហើយដែល JH បានបាត់ខ្លួនឯ Jimin នឹង Jackson កំពុងតែនាំគ្នាខំប្រឹងស្វែងរករាងតូចព្រោះតាំងពីគេបានបាត់ខ្លួនមកមិន Jimin ទាន់បានទទួលដំណឹងនៅឡើយទេ
+ ហាងកាហ្វេ
" លោក Jackson មកចាំយូរហើយឬ "Jimin ទើបតែមកដល់ក៏ឃើញថា Jackson កំពុងអង្គុយចាំខ្លួននៅក្នុងហាងកាហ្វេ
" អ៎ខ្ញុំទើបតែមកដល់មួយសន្ទុះមុននេះទេ អង្គុយចុះទៅ "Jackson
" យ៉ាងម៉េចហើយលោកមានបានដំណឹងអីខ្លះទេ"Jimin
" នេះគឺជាសកម្មភាពដែលខ្ញុំឲ្យកូនចៅរបស់ខ្ញុំទៅយកមកពីកាំមេរ៉ាសុវត្ថិភាពនៅតាមផ្លូវ" Jackson ក៏ហុច flash មួយទៅឲ្យ Jimin
" អរគុណលោកហើយ "Jimin មែនហើយហេតុអីគេមិននឹកឃើញដល់កាំមេរ៉ាសុវត្ថិភាពណ៎
" ខ្ញុំសួរ Jimin តាមត្រង់ណា Jimin មានការសង្ស័យទៅលើអ្នកណាម្នាក់មែនទេ "Jackson
" ពិតមែនហើយខ្ញុំសង្ស័យតែដោយសារខ្ញុំគ្មានភស្ដុតាងទើបមិនអាចប្ដឹងគេបាន "Jimin
" សង្ស័យលើអ្នកណាទៅអាចប្រាប់ខ្ញុំបានទេ"Jackson
" មិនលាក់បាំងនឹងលោកទេខ្ញុំសង្ស័យទៅលើគ្រួសារ Kim ព្រោះតែគ្រួសារពួកយើងទាំងពីរជាសត្រូវនឹងគ្នា ហើយម្យ៉ាងទៀតតាំងពីបងប្រុសខ្ញុំបានបាត់ខ្លួនទៅ Kim taehyung ដែលជាកូនច្បងរបស់ត្រកូល Kim នៅក៏មិនដែលឃើញគេទៀតដែរដូច្នេះហើយខ្ញុំសង្ស័យថា Kim taehyung ជាអ្នកចាប់បងប្រុសខ្ញុំទៅ "Jimin ការដែលគេសង្ស័យ taehyung នោះព្រោះតែថ្ងៃកើតហេតុមុនបងប្រុសរបស់គេបាត់ខ្លួន jungkook បានមកវាយប្រហារគេតែមិនបានឃើញ taehyung មកជាមួយគេឡើយ បន្ថែមពីនោះទៀតគេក៏បានឲ្យកូនចៅស៊ើបមើលក៏ដឹងថា taehyung មិនបាននៅភូមិគ្រឹះ Kim នោះទេសូម្បីតែថ្ងៃដែលនាយតូចទៅរក jungkook នោះក៏បានឃើញនាយដែរទើបគេប្រាកដចិត្តថាអ្នកដែលចាប់ JH យកទៅគឺ taehyung តែគេក៏ធ្វីអ្វីមិនបានព្រោះតែគ្មានភស្តុតាងមកបញ្ជាក់
" បើអញ្ចឹងខ្ញុំនឹងឲ្យកូនចៅទៅស៊ើបពី Kim taehyung នោះទៅចុះ "Jackson
" អរគុណដល់លោកហើយខ្ញុំរំខានលោកច្រើនពេកហើយ "Jimin ក៏មានការក្រែងចិត្តនាយដែរព្រោះតែគេជួយយកអាសារគេដោយគ្មានបដិសេដឡើយ
" មិនអីឲ្យតែរក JH ឃើញគឺល្អហើយ " Jackson ញញឹមយ៉ាងស្រស់ ដើម្បីកុំឲ្យរាងតូចមានការក្រែងចិត្ត
" បាទ អរគុណលោកខ្លាំងណាស់ដែលជួយជ្រុមជ្រែង"Jimin

" Park Jimin "jungkook បានឃើញ Jimin កំពុងតែអង្គុយនិយាយគ្នាជាមួយនឹង Jackson យ៉ាងផ្អែមល្ហែមពួនគេនិយាយផងសើចផងមើលទៅ Jimin ដូចគ្មានបារម្ភពីបងគេអីនុះទេ
" Jungkook លោកមានអីឬអត់នឹង "namjoon សួរទៅ jungkook ដែលកំពុងតែឈរសម្លឹងមើលទៅតុមួយដែលមានមនុស្សពីរនាក់កំពុងជជែកគ្នាទាំងទឹកមុខសម្លក់មើលមិនឈប់
" គ្មានទេ... ពួកយើងទៅនិយាយរឿងទំនិញទៅ"jungkook ភ្ញាក់ពីការមើលមកវិញរួចក៏ដើរទៅតុអង្គុយដែលពួកបានកក់ទុក

Mafia Kim&Park  (ចប់✅) Where stories live. Discover now