ភាគទី 14

337 29 6
                                    

" ខ្លាំងសម្ដីណាស់ " taehyung ចូលមកដល់ក៏ច្របាច់ដៃរាងតូចយ៉ាងខ្លាំងតែអ្នកខាងនោះនៅតែរឹងទទឹងតម៉ាត់ប៉បា៉ច់ដដែល
" អឺ ព្រោះឯងជាមនុស្សកំសាក "JH គេលែងខ្វល់ទៀតហើយចង់នាយយកគេទៅសម្លាប់ចោលក៏មិនខ្វល់ដែរព្រោះតែដឹងថានាយទិញយកក្រុមហ៊ុនប៉ារបស់គេដែលគាត់ស្រឡាញ់ខ្លាំងហើយក៏បន្តមកឲ្យគេតែគេបែរជាការពារមិនបាន ដោយបណ្ដាញឲ្យធ្លាក់ចូលទៅក្នុងដៃសត្រូវបាន
" បើយើងកំសាកឯងរឹតតែកំសាកជាងយើងទៅទៀត"taehyung ឈប់ខឹងច្រឡោតបែរជាញញឹមដើម្បីឲ្យរាងតូចឈឺចិត្តវិញព្រោះបើនាយច្រឡោតទៅក៏បានការអ្វីដែរ ដូច្នេះហើយលេងធម៌ត្រជាក់វិញទើបសប្បាយ
" ឯងថាទៅមើលពេលនេះអ្នកណាទៅដែលគួរឲ្យអាណិតខ្លាំងជាងគេនោះ មិនជាឯងទេហ្អេស"taehyung ដើរទៅឈរក្រោយខ្នងរបស់ JH ហើយក៏អោនទៅនិយាយដាក់ត្រចៀករបស់នាយតូចទាំងញញឹមមិនឈប់
" ហ្អឹស~ យើងថាអ្នកដែលគួរឲ្យអាណិតនោះគឺជាឯងទៅវិញទេ គិតមើលទៅព្រោះយើងមកម្នាក់ឯងក៏ត្រូវចាកចេញពីភូមិគ្រឹះដ៏ស្កឹមស្កៃរបស់ឯងមកនៅផ្ទះវីឡាតូចមួយបែបនេះ យើងគិតថាឯងលះបង់ច្រើនពេកហើយ "JH ក៏មិនចាញ់ឲ្យមនោគមន៍របស់រាងក្រាស់ដូចគ្នាគេក៏ញញឹមហើយងាកមកសម្លឹងមើលរាងក្រាស់ចំៗនៅញញឹមយ៉ាងស្រស់ឌឺឲ្យនាយវិញដូចគ្នា
" ភូមិគ្រឹះ Kim យើងរស់នៅតាំងតែពីតូចមកដល់ពេលនេះយើងចង់ធុញទៅហើយ"taehyung គិតថានិយាយបែបនេះគេឈឺមែនទេ នៅផ្ទះវីឡាផ្ទាល់ខ្លួនបែបនេះនាយរឹតតែចូលចិត្ត
" គួរឲ្យធុញឬក៏ឯងអស់សិទ្ធិនៅក្នុងនោះទៅ "JH ញញឹមចុងមាត់ ពាក្យបើគិតឲ្យមែនទែនទៅគេចង់បានន័យថា taehyung នឹងគ្មានសិទ្ធិរស់នៅទីនោះទៀតចាប់ខ្លួនមកនៅកន្លែងផ្សេងព្រោះភូមិគ្រឹះនោះបានទៅលើ jungkook តែរាងក្រាស់ម៉េចនឹងគិតច្រើនទៅព្រោះគេដឹងហើយថារាងតូចកំពុងតែបញ្ជោះឲ្យគេនឹងប្អូនបែកបាក់គ្នាព្រោះតែទ្រព្យសម្បត្តិ
" ប្រាកដជាធុញហើយ "taehyung ញញឹមយ៉ាងឃោឃៅព្រោះដឹងថារាងតូចនឹងមិនអាចនិយាយមកទៀតទេ
" ដោះលែងយើងទៅវិញបើឯងមិនចង់មានរឿងធំ"JH ដូចជារាងក្រាស់គិតមែនរាងតូចនឹងនិយាយអ្វីផ្សេងហើយ
" កុំសង្ឃឹមឲ្យសោះដរាបណាយើងលេងជាមួយឯងមិនទាន់ឆ្អែត "taehyung ទឹកមុខប្រែប្រួលមួយរំពេច
" ចង់បានស្អីទៀត ក្រុមហ៊ុនយើងក៏ឯងទិញយកបានពាក់កណ្ដាលហើយនោះ "JH នៅចង់ល្បែងអីជាមួយគេទៀតបើនាយទិញបានក្រុមហ៊ុនគេស្ទើរតែទាំងអស់ទៅហើយនឹង
" ឬក៏ចង់បានទៅទាំងអស់ កុំសូម្បីតែគិត យើងប្រមានឯងលើកនេះយើងនឹងការពាររហូតដល់ទីបញ្ចប់ មិនថាយើងត្រូវលះបង់... អុប " JH និយាយទាំងគ្មានខ្លាចរអាសម្លឹងមុខរាងក្រាស់ចំៗគ្មានរញើតនាយទៀតទេ ដោយគ្រឺតខ្នាញ់នឹងមាត់ពូកែសម្ដីមួយនេះខ្លាំងពេករាងក្រាស់ ក៏ញញឹមបន្តិចមុននឹងថើបបឺតជញ្ជក់លើមាត់ទន់ៗពណ៍ផ្កានោះខ្លាំងៗ រីឯសាមីខ្លួនដែលត្រូវនាយចាប់បង្ខំក៏ប្រឹងរើវៃទ្រូងនាយខ្លាំងៗដើម្បីឲ្យនាយព្រមប្រលែងខ្លួនវិញ
" អឹម~ ហុឹម ~" កណ្ដាប់ដៃតូចៗប្រឹងវៃទ្រូងហាប់ណែនឲ្យចេញព្រោះតែគេដកដង្ហើមស្ទើរតែមិនដល់គ្នាទៅហើយ
" មាត់ ផ្អែមដល់ហើយ "taehyung ក៏ព្រមដកបបូរមាត់មកវិញព្រោះឃើញរាងតូចដកដង្ហើមសឹងមិនដល់គ្នា នាយនៅឆ្លៀតញ៉ោះឲ្យអ្នកដែលកំពុងប្រឹងដកដង្ហើមនោះក្ដៅចិត្តថែមទៀត
" អារោគចិត្ត អាតណ្ហាក្រាស់ "JH បានផលរបស់ taehyung ពិតមែនរាងតូចខឹងឡើងក្រហមមុខងាំង
" ..... "Taehyung មិនបានខ្វល់នឹងពាក្យជេរប្រទិចរបស់រាងតូចនាយគិតតែញញឹមសមចិត្តពេលឃើញសភាព JH បែបនេះប៉ុណ្នឹងមិនគ្រប់គ្រាន់នាយឆ្លៀតលិតមាត់ឌឺថែមទៀត ( ជ្រេញ🌚 )
" អេ.... ចង់ទៅណា "JH ដោយសារតែខឹងខ្លាំងពេកគេចង់បញ្ចេញកំហឹងចោលនៅខាងក្រោមតែtaehyung ក៏រហ័សទាញដៃគេមកវិញនៅអោបខ្លួនតូចដូចមនុស្សស្រីជាប់មិនលែងទៀត
" លែង.. "JH រឹតតែខឹងពេលនាយចេះតែបំពានរាងកាយខ្លួនបែបនេះ ទើបខំទប់ចិត្តនិយាយឲ្យនាយលែងតាមសម្រួល
" ក្លិនខ្លួនក្រអូបដល់ហើយ "taehyung
" អាចង្រៃតណ្ហាក្រាស់ ~ "JH ទ្រាំទៀតលែងបានដាក់នាយមួយកែងរួចឆ្លៀតឱកាស់ផ្ដូលនាយឲ្យដេកផ្កាប់នឹងពូករួចចាប់ដៃនាយពទ្ធ័ទៅខាងក្រោយអស់នឹងកាច់ខ្លាំងៗ ( ត្រង់នឹង jh វៃក្បាច់ Taekwondo)
" អូយឈឺ.... លែង "taehyung ស្រែកឲ្យរាងតូចលែងតែគិតឬថា JH ព្រមលែងនាយនោះពេលនេះគេកំពុងតែមានប្រៀបជាងផង JH មិនព្រមលែងតែឡើងទៅអង្គុយលើខ្នងនាយនឹងប្រឹងកាច់ពទ្ធ័ដៃនាយទៅមុខកាន់តែខ្លាំង
" អាមនុស្សអាក្រក់ ហ៊ានធ្វើបាបយើងហ្អេស កាច់ដៃឯងឲ្យបាក់ "JH មិនដឹងជាគុំគ្នាតាំងពីជាតិណាទេគេគិតតែប្រឹងវៃធ្វើបាបនាយមិនព្រមឈប់តាមចិត្តខឹងរហូតដល់រាងក្រាស់ទប់មិនជាប់សន្លប់
" អន់ណាស់លេងមិនទាន់ឆ្អែតផងសន្លប់បាត់ " JH ចុះពីលើនាយមកវិញប្រុងចុះចេញពីពូក
" អញ្ចឹងយើងលេងប្រាំទឹកទៀតទៅ ចាំមើលអ្នកណាសន្លប់ " taehyung មុននេះនាយធ្វើពុតជាសន្លប់ដើម្បីឆ្លៀតឱកាសឲ្យរាងតូចចុះចេញពីខ្នងរបស់នាយ
" អើយ លែងយើង ហ៊ានបោកយើងផង "JH ធ្ងន់កហើយពេលនេះរាងក្រាស់ឆ្លៀតឱកាសពេល JH ចុះមកដល់ពូកក៏ក្រសោបចង្កេះពីក្រោយជាប់រួចនាយក៏រហ័សឡើងទ្រោមពីលើ
" មិញថាយើងអន់ឆាប់សន្លប់មែនទេ ឥឡូវមកភ្នាល់គ្នាទៅបើប្រាំទឹកហើយឯងមិនសន្លប់ទេយើងដោះលែងឯងទៅវិញ "taehyung
" គ្មានផ្លូវទេចេញទៅ "JH ពាក្យនេះកុហក់ច្បាស់ណាស់
" មិនចង់ទៅផ្ទះរបស់ឯងវិញទេឬ "taehyung អ្នកណាទៅភ្លឺដោះលែងទៅវិញងាយៗនោះចំណាយកម្លាំងមិនចេះតិចដើម្បីចាប់ JH មក
" ងើបចេញទៅ "JH
" គ្មានផ្លូវទេធ្វើបាបរាងកាយរបស់យើងឡើងឈឺពេញតែខ្លួនអស់ហើយគិតថារួចខ្លួនបានឬ "taehyung JH មាឌតូចតែមួយពិតមែនតែកម្លាំងក៏មិនធម្មតាដែរ
" ប្រយ័ត្នយើងវៃឯងស្លាប់ណាវើយ "JH អស់ជម្រើសហើយគម្រាមនាយតែម្ដងទៅ
" ខ្លាចខ្លាំងណាស់ "taehyung ញញឹមហើយអោនទៅឈ្មោះឈ្មុលនឹងកញ្ចឹងករបស់ JH រួចខាំខ្លាំងៗរហូតដល់មានស្នាមពាស់ពេញកសខ្ចីរបស់ JH ទាំងគ្មានការអនុញ្ញាត

តុក~ៗៗ

" ចង្រៃយ៎អ្នកមករំខានយើងនឹងវើយ "taehyung សម្លេងគោះទ្វារបានធ្វើឲ្យគេមានការម៉ួម៉ៅជាខ្លាំង
" ចៅហ្វាយ មានរឿងទាន "

" មានរឿងស្អី "taehyung ដើរមកបើកទ្វារទាំងមុខមាំនឹងនិយាយស្ដីខ្លាំងដាក់កូនចៅរបស់ខ្លួន
" កម្មករនៅក្នុងចម្ការឈឺរាករុះ ស្ទើរតែគ្រប់គ្នាហើយចៅហ្វាយ "ដេវីត បានរាយការប្រាប់ទៅរាងក្រាស់ពីបញ្ហាដែលពួកគេកំពុងតែជួបនៅពេលនេះ
" ម៉េចក៏បណ្ដោយឲ្យមានរឿងបែបនេះកើតឡើងបានអញ្ចឹងហ៎ាស "taehyung ចម្ការរបស់គេកំពុងតែទទួលផលបើសិនជាកម្មករនាំគ្នាឈឺអស់បែបនេះបានអ្នកណាទៅប្រមូលផលទៅ
" យើងសង្ស័យថាគឺមានអ្នកដាក់ថ្នាំចូលទៅម្ហូបរបស់កម្មករចៅហ្វាយ " កាងវ៉ុន កាលពីព្រឹកពួកគេធ្វើការធម្មតាទេតែក្រោយពេលឈប់សម្រាកញុាំអាហារថ្ងៃត្រង់រួចមកមានកម្មករជាច្រើនបានឈឺភ្លាមៗអ្នកខ្លះទឹកមុខស្លេកស្លាំងឯអ្នកខ្លះទៀតក៏សន្លប់បាត់ស្មារតី
" ឆាប់ទៅ "taehyung បានទាញទ្វារបន្ទប់បិទហើយចេញទៅជាមួយនឹងជំនិតរបស់នាយបាតើឯ JH ក៏ដកដង្ហើមធំមួយខ្សាកចោលនឹហចុះចេញពីលើគ្រែ តែរាងក្រាស់ក៏មកបើកទ្វារម្ដងទៀតធ្វើឲ្យរាងតូចភ័យជាខ្លាំង
" មកតាមយើង "taehyung
.............................

សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏

និពន្ធដោយ: IN RANEY

Mafia Kim&Park  (ចប់✅) Where stories live. Discover now