ភាគទី: 68

366 39 13
                                    

+ពីរខែកន្លងផុតទៅ 

           អស់រយៈពេលពីរខែទៅហើយដែល jungkook បានចាប់ Jimin យកទៅនៅឯខេត្តដែលនៅឆ្ងាយពីទីក្រុង ហើយពេលនេះពួកគេហាក់ដូចចាប់ផ្ដើមស្រឡាញ់គ្នាវិញហើយទោះបីជារឿងពីមុនយ៉ាងម៉េចក៏ដោយ ពេលនេះរាងក្រាស់តែងតែយកចិត្តទុកដាក់ជាមួយរាងតូចដោយមិនឲ្យអ្នកណាមកប៉ះពាល់ឬធ្វើបាបគេដូចមុននោះទេគ្រាន់តែទង្វើទាំងនេះនាយធ្វើដោយប្រយោលប៉ុណ្ណោះ  ឯរាងតូចវិញអារម្មណ៍របស់គេគឺមិនដូចជាលើកនោះឡើយព្រោះគេមានអារម្មណ៍ល្អទៅលើរាងក្រាស់ពិតមែន

" Jimin យកកាហ្វេទៅឲ្យអ្នកប្រុសតូចផង "ផាត់ លើកកាហ្វេដែលឆុងរួចមកឲ្យរាងតូចដែលកំពុងតែបោសជូតតុអាហារ

" ហេតុអ្វីក៏ឲ្យយើងជាអ្នកយកទៅ មិនដឹងទេ ឯងយកទៅដោយខ្លួនឯងទៅ " Jimin ប្រកែកមិនព្រមយកកាហ្វេទៅឲ្យរាងក្រាស់ឡើយ

" យើងប្រញាប់ណាឯង ឯងយកទៅបន្តិចទៅ " ផាត់ គេមិនបានប្រាញាប់អីឡើយគ្រាន់ចង់ឲ្យពីរនាក់នេះបាននៅក្បែរៗគ្នាប៉ុណ្ណោះ

" យើងក៏មិនទំនេរដែរ ឯងមិនឃើញទេហ្អេស ថាយើងកំពុងតែធ្វើអី "Jimin ក៏បង្ហាញទៅផាត់ថាគេក៏កំពុងតែរវល់ដូចគ្នា

" ទុកទីនេះហើយចាំយើងឲ្យគេមកធ្វើជំនួស ហើយនេះកាហ្វេឆាប់យកទៅ " ផាត់ លើកកាហ្វេឲ្យទៅរាងតូចរួចគេក៏ដើរចេញទៅ ទោះជារាងតូចចង់ប្រកែកទៀតក៏មិនបានដែរព្រោះពេលនេះក្នុងដៃរបស់គេកំពុងតែកាន់កាហ្វេបាត់ទៅហើយ

" អេ ផាត់ ផាត់ "Jimin ខំហៅយ៉ាងណាក៏នាយផាត់មិនខ្ចីងាកក្រោយដែរ អញ្ចឹងហើយគេគ្មានជម្រើសនោះទេមានតែលើកយកកាហ្វេទៅឲ្យរាងក្រាស់ដោយខ្លួននោះទេ

+ ខាងលើ

តុក~តុក~ សម្លេងគោះទ្វារធ្វើឲ្យនាយក្រាស់ក៏ស្រែកចេញពីខាងក្នុង

" ចូលមក " jungkook ស្រែកចេញពីខាងក្នុងបន្ទប់រួចហើយរាងតូចក៏បើកទ្វារចូលទៅដើម្បីយកកាហ្វេទៅឲ្យនាយ

" នេះកាហ្វេរបស់លោក " Jimin ចូលមកដល់ក៏លើកកាហ្វេចេញពីក្នុងថាស់ដាក់នៅលើតុដែលនាយក្រាស់ដែលកំពុងធ្វើការ

Mafia Kim&Park  (ចប់✅) Where stories live. Discover now