EP4 : ថេយ៍!

916 29 0
                                    

" ជុង.... " ជុងហ្គុក ងាកមុខទៅរកម្ចាស់សម្លេងដែលធ្វើមុខជូរដាក់ខ្លួន

" ..... "

" អូនឃ្លាន... " ថេយ៉ុង និយាយទាំងយកដៃអង្អែលពោះព្រិចភ្នែកពេបមាត់ពេប.ក

" អូនឃ្លានអីគេ? " នាយបានលើក ថេយ៍ មកអង្គុយលើភ្លៅ

" អូនឃ្លាន...ស្ត្របឺរី ខេក នំបុ័ង ពោតលីង ភីសារ បឺហ្គឺ ដំលូងបំពង ប្រហិត ការ៉េម នឹងដូរណាត់ អស់ហើយតែបន្តិចទេ  " រាងតូចរាបរាប់ពីអ្វីដែលខ្លួនចង់ញុាំយ៉ាងច្រើនទៅកាន់ ជុងហ្គុក ខ្លួនតូចតែមួយទេញុាំច្រើនណាស់សំខាន់នៅនិយាយថាតិចទៀត

" នេះអូនញុាំអស់ដែលឬ? "

" មិនដឹងទេ ឥឡូវនេះអូនឃ្លានណាស់ " គេមិនមាត់តែក៏បានសើចហួសចិត្តនឹងនាយតូចជាខ្លាំង

  ជុងហ្គុក បានតេឲ្យសេមទៅទិញរបស់ញុាំសម្រាប់រាងតូចរបស់គេ 30នាទីក្រោយ តុកៗ!! សេមបានគោះទ្វារបន្ទប់ ជុងហ្គុក

" ចូលមក " បន្ទាប់ពីរបានការអនុញ្ញាតរបស់រាងក្រាស់គេក៏បើកទ្វារចូលជាមួយស្បោងអាហារយ៉ាងច្រើន

" នេះរបស់លោកម្ចាស់ "

" អឹម! " នាយក្រហឹមជំនួសដោយការឆ្លើយ សេមក៏បានអោនគោរព ជុងហ្គុក មុននឹងចេញទៅ

  ជុងហ្គុក បានយកស្បោងអាហារទាំងប៉ុន្មានទៅទុកលើទុករងចាំរាងតូចភ្ងាក់ពីរគេងចាំឲ្យញុាំ ប្រសិនគេទៅដាស់ប្រាកដណាស់ដឹងតែយំហើយ គេបានដើរហួសទៅរកគ្រែគេងដែលមាន ថេយ៉ុង កំពុងគេងយ៉ាងស្កប់ស្កល់ នាយបានដាក់ខ្លួនអង្គុយចុះថែមទាំងលើកដៃវែកសក់ដែលធ្លាក់បាំងមុខចេញ វាបានបង្ហាញឲ្យឃើញផ្ទៃមុខដ៏ស្រស់ស្អាតរបស់ក្មេងនេះមិនតិចទេ ដល់ថ្នាក់អ្នកអង្គុយមើលទប់ចិត្តមិនបានក៏អោនទៅថើបគេជាច្រើនខ្សឺត បន្ទាប់ពីថើបអស់ចិត្តគេក៏និយាយ÷

" អូនពិតជាស្អាតខ្លាំងណាស់ បងមិនចង់ឲ្យអ្នកណាមើលឃើញអូនក្រៅពីរបងទេ ប្រសិនបងលេបអូនបានបងនឹងលេបហើយ " មិននិយាយលេងសើចទេបើគេលេបក្មេងនេះបានគេលេបយូរហើយ មិនចង់ឲ្យអ្នកណាមើលមកក្មេងនេះក្រៅពីខ្លួនទេ ដឹងទេថាគេហួងហែងខ្លាំងណាស់

សំណព្វចិត្តម៉ាហ្វៀWhere stories live. Discover now