EP5 : កូនខ្លា

1K 34 0
                                    

" ថេយ៍/កូនថេយ៍ " អ្នកទាំងបីស្រែកហៅឈ្មោះរបស់រាងតូចយ៉ាងខ្លាំងក៏ព្រោះតែគេរត់ជំពប់ជើងនឹងដុំថ្មដួលឡើងព្រូស ចំណែកនាយក្រាស់វិញគ្រាន់តែឃើញក្មេងនេះដួលភ្លាមរត់មកសឹងតែបាក់ក.ទៅហើយ

" អា!ហុឹកៗ.... "

" ឃើញទេបងប្រាប់ប៉ុន្មានដងហើយថាកុំឲ្យអត់ តែអូននៅតែរត់ " មិនចង់ស្ដីឲ្យប៉ុន្មានទេតែវាទ្រាំមិនបានគេតែងតែប្រាប់រហូតកុំឲ្យរត់តែនៅតែរត់អ្នកណាដែលទ្រាំអត់ស្ដីឲ្យបាន តែទោះជាស្ដីឲ្យយ៉ាងណាក៏បារម្ភណាស់ដែល

" ឈឺ...ហុឹកៗ... " រាងក្រាស់មិនមាត់តែក៏ទាញកាយរបស់គេយកមកអោបលួងលោមកុំឲ្យយំប្រហែលជាឈឺខ្លាំងណាស់ហើយបានជាយំនិយាយឡើងដង្ហក់ហើយ

" ឈឺកន្លែងណាខ្លះ? "

" ហុឹក....នេះ!ហុឹក... " ថេយ៉ុងចង្អុលដៃទៅកាន់ជើងទាំងសងខាង កន្លែងជង្គង់ក៏មានឈាមចេញមកចំណែកដៃក៏រលាត់ស្បែកបន្តិចផងដែល នាយគ្រាន់តែឃើញអញ្ជឹងទ្រូងរបស់គេចុកពឺតៗតែម្ដង

" អូរ...ឈប់យំទៅណា៎ ក្មេងឆ្លាត " គេលើកពរនាយតូចដាក់លើចង្កេះរួចដើរសំដៅរកលោកចននឹងអ្នកស្រី

" លោកប៉ាអ្នកម៉ាក់ទៅផ្ទះមុនទៅមកពីឆ្ងាយប្រហែលជាហត់ហើយ " ពួកគាត់ទាំងពីរក៏យល់ព្រមទៅផ្ទះមុន ជុងហ្គុកបានឲ្យសេមជូនពួកគាត់ទៅផ្ទះចំណែកគេនឹងជិះឡានទៅដោយខ្លួនអែង

" មើលថែកូនថេយ៍ផង ម៉ាក់ទៅហើយ "

" បាទម៉ាក់ " គ្រាន់តែគាត់ចេញទៅភ្លាមនាយធំទាញមុខក្មេងមកមើលក៏ឃើញថាគេគេងលក់បាត់ហើយ ទឹកភ្នែកវិញនៅដាមពេញថ្ពាល់នៅឡើយ បាតដៃក្រាស់ធំលូកទៅជូតទឹកភ្នែកគេថ្នមៗខ្លាចថេយ៉ុងភ្ងាក់ដោយមិនភ្លេចបន្សល់ស្នាមថើបលើថ្ពាល់របស់គេពីរ-បីខ្សឺតផងដែល រួចក៏ឡើងឡានបើកទៅអាផាតមិនរបស់គេបាត់ទៅ

   ងឺតត/////

ឡានទំនើបស៊េរីចុងក្រោយគេបរកង់ឈប់នៅមុខអាផាតមិនរបស់ជុងហ្គុកអគារទាំងមូលគឺជារបស់នាយ អគារនេះខ្ពស់ងើយមុខមើលសឹងតែបាក់ក.បើតម្លៃវិញក៏មិនថោកដែលរាប់លានព្រោះតែវានៅចំកណ្ដាលទីក្រុងតែម្ដង ជុងហ្គុកចុះពីរលើឡានដើរចូលក្នុងដោយក្នុងដៃបីនាយតូចដែលកំពុងដេកមិនទាន់ភ្ងាក់នៅឡើយទេ ទឺង.... សម្លេងជណ្តើរយន្តបានបន្លើឡើង នាយដើរសម្ដៅទៅកាន់បន្ទប់រួចក៏បើកទ្វារចូលទៅ

សំណព្វចិត្តម៉ាហ្វៀWhere stories live. Discover now