EP1 : ក្មេងមែន

1.8K 52 1
                                    

ផាំង!!!!!!

" រៀបចំឲ្យបានស្អាត " បុរសម្នាក់បាននិយាយទៅកាន់អ្នកជា កូនចៅ ដោយទឹកមុខរាបស្មើបំផុត ដែលមុខគេគឺពពេញទៅ ដោយឈាមខ្ទាត់ របស់បុរសម្នាក់ដែលដេកស្លាប់នោះ

គេម្នាក់នេះមានឈ្មោះថា ចន ជុងហ្លក អាយុ35ឆ្នាំមើលទៅគេ
មិន សមអាយុ35ឆ្នាំសោះមុខគេនេះ18ឆ្នាំបានសម គេគឺជា
មនុស្សម្នាក់ ដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងសង្គមជាពិសេស
ក្នុងសង្គមងងឹត គេគឺជាមេម៉ាហ្វៀដែលធំបំផុតនរណាក៏ខ្លាច
កោតនឹងអំណាចគេដែល សូម្បីតែប៉ូលីស គេជាមនុស្សដែល
ឈាមត្រជាក់បំផុតសម្លាប់ មនុស្សដោយមិនញញើតដៃ
ឡើយមិនថានរណាកដោយឲ្យតែមិន ស្តាប់សម្តីរបស់នាយគឺគេ
នឹងសម្លាប់ដោយមិនស្តាយឡើយមនុស្សគេ និយាយម៉ាត់ណាគឺ
ម៉ាត់នឹងសម្រាប់គេគឺគ្មានទេឱកាសលើសពីពីរ ដងទេ នេះ
ហើយគឺជា ចន ជុងហ្គុក

" បាទលោកម្ចាស់ " បុរសដែលជាអ្នកនិយាយមានឈ្មោះថា សេម ដែលជាដៃឆ្វេងរបស់គេ គេមានទេពកោសល្យខាងបាញ់កាំភ្លើង គប់កាំបិតនិងជាមនុស្សម្នាក់ដែលម៉ឺនម៉ាត់បំផុត ក្នុងការងារមិនដែល ធ្វើឲ្យផ្លោះធ្លោយម្តងណាឡើយ គេ មិនដែលធ្វើឲ្យលោកម្ចាស់របស់គេ ខកបំណងនោះទេ បន្ទាប់មកបុរសដែលមានមុខមាំគេក៍បានដើរចេញពី បន្ទប់ក្រោមដី ក៏សំដៅទៅបន្ទប់គេងរបស់គេ។

ក្រាក~ ទ្វារក៏បានបើកបង្ហាញពីបន្ទប់ដែលប្រណិតបំផុតដែល មានការរៀបចំពិតជាសម្ព័ន្ធភាពខ្លាំងណាស់ ចំពោះតម្លៃវិញក៏ មិន ថោកណាស់ដែរ បន្ទប់នេះមានពណ៌ខ្មៅដែរដូចជាម្ចាស់ របស់គេ អញ្ចឹងមិនថាជញ្ជាំងកំរាល ពូក និងវត្ថុជាច្រើនទៀត សុទ្ធសឹងតែ ជាពណ៌ខ្មៅទាំងអស់ បន្ទប់នេះគឺគេហាមមិនឲ្យ អ្នកណាឡើងមក ទាំងអស់ លុះត្រាទាល់តែម៉ែដោះឡើងមក សម្អាតទើបគេអនុញ្ញាត នឹងមនុស្សម្នាក់ទៀតដែលយើងមិនដឹង នោះទេថាគេគឺជាអ្នកណា។

គេក៍បានដោះសម្លៀកបំពាក់ដែលពពេញទៅដោយឈាមនោះ ចោលក្នុងកន្ត្រកខោអាវប្រឡាក់បន្ទាប់មកគេក៍បានចូលទៅ បន្ទប់ទឹក ដើម្បីសម្អាតក្លិនឆ្អាបឈាមនោះ។

ប្រហែល20នាទីក្រោយគេក៏បានចេញមកវិញជាមួយកន្សែង ត្រឹម ចង្កេះ ប្រលែងល្វែងខាងលើចោលដែលបង្ហាញឱ្យឃើញ រាងកាយ មាំមួនសាច់ដុំហាប់ណែននឹងដៃខាងស្តាំដែល ពោរពេញទៅដោយ សាក់មើលទៅពិតជាអំណាចខ្លាំងណាស់ រាងកាយរបស់គេនេះ បានធ្វើឲស្រីស្រីជាច្រើនញាប់ញ័រចង់ ស្ទាបអង្អែលចង់ប៉ះ តែគួរឲ្យ ស្តាយពួកគេបានត្រឹមតែស្រម៉ៃ នោះទេ មានតែម្នាក់ប៉ុណ្ណោះដែល មានសំណាងបានស្ទាបបាន អង្អែលមិនតែប៉ិននឹងទេថែមទាំងបាន គេងពីលើរាល់ថ្ងៃ ទៅទៀត... ស្តាប់ទៅពិតជាគួរឲ្យច្រណែនខ្លាំងណាស់បន្ទាប់មកគេក៏បានពាក់ខោអាវចេញពីបន្ទប់របស់គេហួសទៅ បន្ទប់មួយទៀតដែលនៅចុងគេបង្អស់ ក្រាក~ ទ្វារក៏បានបើក បង្ហាញពី បន្ទប់ដែលការដេគ័រក៏មិនខុសពីបន្ទប់របស់គេដែរ គ្រាន់តែថាបន្ទប់ នេះមានពណ៌រៀងស្រស់ស្រកាលបន្តិច បន្ទាប់មក គេក៏បានដើរទៅអង្គុយនៅកៀនគ្រែក្បែរ ក្មេងប្រុសម្នាក់នោះ គេ ក៏បានសម្លឹងមើលក្មេងប្រុសនោះទាំង ស្ងៀមស្ងាត់បំផុត មួយសន្ទះ ក្រោយមក

សំណព្វចិត្តម៉ាហ្វៀWhere stories live. Discover now