ព្រឹកថ្ងៃថ្មីឈានចូលមកដល់
" ...... "ថេយ៉ុង ក៏បានបើកភ្នែកម៉ក់ៗសម្លឹងទៅរាងក្រាស់ដែល កំពុងឈរកឹបឡេវអាវសម្រាប់ទៅធ្វើការ រាងក្រាស់ក៏បាន ដើរមកជិតអ្នកដែលកំពុងតែគេងសម្លឹងមើលគេហើយក៏បាន អង្គុយលើពូកគេយកដៃទៅអង្អែលលើក្បាលរបស់ថេយ៍
" បងទៅណា " រាងតូចក៏បានអោបរាងក្រាស់ហើយក៏បាន ហើបមាត់និយាយទៅកាន់គេដោយទឹកមុខង៉ក់ងរ
" បងទៅក្រុមហ៊ុនអូនដេកទៀតទៅបងត្រូវទៅហើយ"ជុងហ្គុក ក៏បានឱនថើបគេមួយខ្សឹតមុននឹងត្រូវចេញទៅ គេបម្រុងនឹង ដើរចេញទៅហើយតែក៏បានត្រូវរាងតូចចាប់ដៃរបស់គេជាប់
" អូនទៅដែល "ថេយ៉ុង ក៏បានពេបមាត់ពេប.កដោយសារតែគេ ចង់ទៅជាមួយនឹងរាងក្រាស់គេមិនចង់នៅផ្ទះទេគួរឲ្យធុញ ណាស់
រាងក្រាស់មិនមាត់តែគេក៏បានលើកពររាងតូចទៅបន្ទប់ទឹក ហើយក៏បានងូចទឹកឲ្យគេ 20នាទីក្រោយ ក្រាក... ទ្វាក៏បាន បើកដោយដៃរបស់រាងក្រាស់ចំណែកដៃម្ខាងទៀតក៏បានពររាង តូច ខ្លួនរបស់គេរុំឡើងជិតទៅហើយនៅសល់តែភ្នែកប៉ុណ្ណោះ ជុងហ្គុកកក៏បានដាក់ថេយ៉ុងនៅលើពូកគេក៏បានបើកទូរខោអាវ ហើយគេក៏រើសបានអាវសាច់ចាក់ដៃវែងនឹងខោយឺតពណ៌សរ រាងក្រាស់ក៏បានពាក់ឲ្យរាងតូចមើលទៅពិតជាគួរឱ្យស្រឡាញ់ ខ្លាំងណាស់
ខាងក្រោម
ជុងហ្គកនឹងថេយ៉ុងក៏បានដើរចុះមកខាងក្រោមរួចសម្ដៅទៅរក តុបាយដែលអ្នកបម្រើបានរៀបចំដាក់លើតុរួចរាល់ បន្ទាប់មក ពួកគេក៏បានញ៉ាំបាយក្រោយពីញាំបាយរួចពួកគេទាំងពីរក៏បាន ជិះឡានទៅក្រុមហ៊ុនងឺត!!!.. សម្លេងកង់ឡានក៏បានឈប់នៅចំពោះក្រុមហ៊ុនរបស់ ជុងហ្គុកដែលមានកម្ពស់ខ្ពស់ខ្លាំងណាស់ ថេយ៉ុងនឹងជុងហ្គក ក៏បានចេញពីក្នុងឡានរួចក៏បានដើរចូលទៅក្នុងក្រុងហ៊ុន ដោយដៃជុងហ្គុកបានអោបចង្កេះរបស់ថេយ៉ុង បុគ្គលិកក្នុងក្រុមហ៊ុន ទាំងអស់បានអោនក្បាលគោរពពួកគេទាំងពីរ រាងតូចនឹងរាងក្រាស់ក៏បានចូលទៅក្នុងជណ្តើរប្រអប់ទៅកាន់អូហ្វីសរបស់នាយដែលនៅជាន់លើបង្អស់ ទីង.... សំឡេងជណ្ដើរយន្ត ក៏បានមកដល់ជាន់បន្ទប់ធ្វើការរបស់រាងក្រាស់ ក្រាក... ទ្វារក៏បានបើកបង្ហាញពីបន្ទប់ដែលបានដេគ័រយ៉ាងស្រស់ស្អាតនិងទាក់ទាញខ្លាំងណាស់
YOU ARE READING
សំណព្វចិត្តម៉ាហ្វៀ
Genel Kurgu" ទោះបីជាអូនជាក្មេងក្បាលខូច ពិនងរ ពិនរករឿង ចូលចិត្តឲ្យបងលួង ក៏បងនៅតែស្រឡាញ់អូនថ្នាក់ថ្នមអូនរហូត "