___
" អូនចង់ញុាំអី? " រាងក្រាស់សួរ ថេយ៍ ដែលកំពុងមើលទេសភាពពេលរាត្រីតាមកញ្ចក់ឡាន ថែមទាំងធ្វើមាត់ស្រួចថ្ពាល់ប៉ោងទៀត។
" អីក៏បានដែល " គេងាកមុខចេញពីកញ្ចក់ឡានតបទៅកាន់ ជុងហ្គុក។នាយលឺបែបនេះហើយបានបើកឡានទៅភោជនីយដ្ឋានលំដាប់ផ្កាយ5ដែលខ្លួនតែងតែទៅជាញឹកញាប់។
" ឈឺអត់? " កម្លោះតូចសួរទៅអ្នកកំពុងតែបើកឡានទាំងទឹកមុខបែបចង់យំ គេសួរសំដៅទៅរបួសដែលរាងតូចខាំបន្សល់ទុកនៅលើដៃដែលមានសាក់។
" ... " នាយក្រាស់ក្រវីក្បាលមានន័យថាគេមិនឈឺសូម្បីបន្តិច។រាងតូចឃើញចឹង បែរជាគិតថា ជុងហ្គុក ខឹងខ្លួនដែលខាំ ព្រោះតែគេមិនឆ្លើយតបមកវិញ បានត្រឹមតែក្រវីក្បាលជំនួស។
" ជុងហ្គុក ឈឺ! ជុងហ្គុក កុហកអូន " មាត់ចាប់ផ្ដើមពេប ទឹកភ្នែកចង់ចាប់ផ្ដើមចេញ។នាយចាប់ដឹងភ្លាមក្មេងនេះនិយាយបែបនេះហើយ ប្រាកដជាយំខ្លាំងតែម្ដង។
ចៀសវាងខ្លាចគេយំខ្លាំង មុននឹងសម្រេចចិត្តអែបឡានទៅកៀនផ្លូវ ចាប់លើកខ្លួនតូចស្រាលដូចសំឡី មកអង្គុយច្រកគៀវលើភ្លៅនាយ ដៃមាំក្រាស់ចាប់ក្បាល ថេយ៉ុង ផ្អឹបនឹងទ្រូងមាំ ដៃម្ខាងអង្អែលសក់ក្បាលទន់រលោង នឹងដៃម្ខាងទៀតទះខ្នងស្ដើងតិចៗលួងលោម។
" អ្ហឹម...ហ្ហឹក!ៗ " បានអង្គុយលើភ្លៅគេភ្លាម ចាប់ផ្តើមយំតែម្ដង។
" បងមិនបានខឹងអូនឯណា " ដៃជូតទឹកភ្នែកចេញពីលើថ្ពាល់នាយតូចតិចៗ មុននឹងនិយាយលួងគេយ៉ាងផ្អែម។
" មិច-មិច អ្ហឹក! ជុងហ្គុក អត់ឆ្លើយចឹង អ្ហឹក! ជុង-ហ្គុក ងួកក្បាល ដាក់អូន " ទំរាំនិយាយបានមួយពាក្យៗដង្ហក់សឹងតែផុតដង្ហើម អ្នកអង្គុយចាំស្ដាប់សឹងតែផុតដង្ហើមមុនអ្នកនិយាយទៀត។
" ok បងសុំទោស ឈប់យំ ៉ ចុងក្រោយគេក៏សុំទោសទាំងគ្មានកំហុសសូម្បីតែបន្តិច តែធ្វើយ៉ាងមិចបើយើងយកកូនក្មេងមកធ្វើប្រពន្ធ មានតែទ្រាំទៅ ត្រូវចាំថាយើងគឺជាអ្នករើស!។
" ថ្ងៃក្រោយកុំធ្វើចឹងដាក់អូនទៀតហ្ហា៎ "
" បាទ...អូនបាទ! " នាយនិយាយទាំងអូសសម្លេងយ៉ាងវែងបែបឌឺ ជាហេតុធ្វើឲ្យនាយតូច យើងខ្នាញ់គេជាខ្លាំង។
—————
" ជុងបងសម្លាញ់... " កម្លេាះតូចហៅនាយធំដែលកំពុងពិនិត្យឯកសារការងារ មុននឹងដើរទៅអោបក៏នាយពីក្រោយ។
YOU ARE READING
សំណព្វចិត្តម៉ាហ្វៀ
General Fiction" ទោះបីជាអូនជាក្មេងក្បាលខូច ពិនងរ ពិនរករឿង ចូលចិត្តឲ្យបងលួង ក៏បងនៅតែស្រឡាញ់អូនថ្នាក់ថ្នមអូនរហូត "